Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក នឹង​មិន​បញ្ជូន​មន្រ្តី​ការទូត​ទៅ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​ទេ


រូបឯកសារ៖ ចម្លាក់​កងរង្វង់​អូឡាំពិក​នៅ​ពហុកីឡដ្ឋាន​ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​«សំបុកសត្វស្លាប» ឬ «Birds Nest» ដែល​ជា​ទីតាំង​សំខាន់​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ២០០៨ នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន។
រូបឯកសារ៖ ចម្លាក់​កងរង្វង់​អូឡាំពិក​នៅ​ពហុកីឡដ្ឋាន​ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​«សំបុកសត្វស្លាប» ឬ «Birds Nest» ដែល​ជា​ទីតាំង​សំខាន់​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ២០០៨ នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី​ Jen Psaki ​បាន​និយាយ​ថា ​«រដ្ឋបាល​លោក ​Biden​ នឹង​មិន​បញ្ជូន​មន្រ្តី​ការទូត​ ឬ​អ្នក​តំណាង​ជា​ផ្លូវការ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ​ និង​កីឡា​ប៉ារ៉ាឡាំពិក​(កីឡា​ជន​ពិការ)​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២​ទេ ​ដោយសារ​តែ​ការ​បន្ត​ប្រព្រឹត្ត​នូវ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​តំបន់​ស៊ីនជាំង ​(Xinjiang)​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​(របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន)»។​ អ្នកស្រី ​Jen Psaki ​បាន​និយាយ​ទៀត​ថា​ ក៏​ប៉ុន្តែ ​ទោះបីជា​យ៉ាង​នេះ​ក្តី ​អត្តពលិក​អាមេរិក ​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​នេះ។ ​ អ្នកស្រី ​Jen Psaki​ ថា៖ ​«ក្រុម​កីឡាករ​ Team USA ​នឹង​ទទួល​ការ​គាំទ្រ​របស់​យើង​យ៉ាង​ពេញ​ទំហឹង»។​

អ្នកស្រី​បាន​ពន្យល់​ថា៖ ​«មន្រ្តី​ការទូត​សហ​រដ្ឋ​អាមេរិក​ ឬ​អ្នក​តំណាង​ផ្លូវការ​ នឹង​ចូលរួម​ការ​ប្រកួត​កីឡា​[អូឡាំពិក ​និង​ប៉ារ៉ាឡាំពិក]​ទាំង​នេះ ​ដូច​ជា​ការ​ប្រកួត​ធម្មតា​ ទោះ​បី​ជា​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​រំលោភ​សិទ្ធិ​មនុស្ស ​និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ ​Xinjiang ​ក៏ដោយ។​ ប៉ុន្តែ​យើង មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ»។

តំបន់ ​Xinjiang ​គឺជា​ជម្រក​របស់​ជនជាតិ​ភាគតិច ​Uyghurs​ ប្រហែល​១៤​លាន​នាក់​ដែល​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម ​និង​ជនជាតិ​ភាគតិច ​និង​ក្រុម​អ្នក​កាន់​សាសនា​ផ្សេង​ទៀត​ដែល​និយាយ​ភាសា​តួកគី។​ របាយ​ការណ៍​សិទ្ធិ​មនុស្ស​ថ្មី​បំផុត​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ អំពើ​ប្រល័យ​ពូជ​សាសន៍ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ កំពុង​បន្ត​កើត​មាន​ឡើង​ទៅ​លើ​ជនជាតិ​ភាគតិច​ Uyghurs ​និង​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគតិច ​និង​ក្រុម​អ្នក​កាន់​សាសនា​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ​Xinjiang។​ ឧក្រិដ្ឋ​កម្ម​ទាំង​នេះ​រួមមាន​ ការ​ចាប់​ដាក់​ពន្ធនាគារ​តាម​អំពើចិត្ត ​ឬ​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​ផ្នែក​រាងកាយ​របស់​ជន​ស៊ីវិល​ជាង​មួយ​លាន​នាក់។ ​ការ​ក្រៀវ​ដោយ​បង្ខំ ​ការរំលូត​កូន​ដោយ​បង្ខំ ​និង​ការ​អនុវត្ត​កាន់តែ​តឹងរ៉ឹង​នូវ​គោល​នយោបាយ​របស់​ប្រទេស​ចិន​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​បង្ក​កំណើត​ ការ​រំលោភ ​ ការ​ធ្វើ​ទារុណ​កម្ម ​ពលកម្ម​ដោយ​បង្ខំ ​និង​ការ​ដាក់​កំហិត​យ៉ាងខ្លាំង​ទៅ​លើ​សេរីភាព​ខាង​សាសនា ​ឬ​ជំនឿ ​និង​សេរីភាព​នៃ​ការ​ធ្វើ​ចលនា។​

ជនជាតិ​ភាគតិច ​Uyghurs ​ជាង​មួយ​លាន​នាក់ ​និង​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​ជនជាតិ​ភាគតិច​ដែល​ភាគ​ច្រើន​កាន់​សាសនា​អ៊ិស្លាម ​ស្ថិត​នៅ​ក្នុង​ជំរុំ​ឃុំឃាំង​ក្រៅ​ប្រព័ន្ធ​យុត្តិធម៌​ ហើយ​មនុស្ស​ពីរ​លាន​នាក់​ទៀត ​ត្រូវ​ទទួល​រង​នូវ​អ្វី​ដែល​គេ​ហៅ​ថា ​ការ​បណ្តុះ​បណ្តាល​«ការ​អប់រំ​ឡើង​វិញ»។​

លោក​ប្រធានាធិបតី ​Joe Biden ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​ប្រធានាធិបតី​ចិន​លោក ​Xi Jinping ​ថា ​សហ​រដ្ឋ​អាមេរិក ​មាន​ការ​ប្តេជ្ញា​ចិត្ត​ជា​មូលដ្ឋាន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេងៗ​ទៀត។ ​អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី ​Psaki​ បាន​ប្រកាស​ថា​ «ការ​មិន​បញ្ជូន​គណៈ​ប្រតិភូ​ការទូត​ [ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក ​និង​ប៉ារ៉ាឡាំពិក​ក្នុង​ទីក្រុង​ប៉េកាំង]​នេះ​ គឺ​ជា​ការ​បញ្ជាក់​អំពី​សារ​នោះ»៕

XS
SM
MD
LG