Accessibility links

Breaking News

បទវិចារណកថា៖ ដោះស្រាយ​បញ្ហា​បរិស្ថាន​ដ៏​សំខាន់​នៅ​ទ្វីប​អាហ្វ្រិក


រូបឯកសារ៖ ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​ហ្គាណា។
រូបឯកសារ៖ ឆ្នេរ​សមុទ្រ​នៅ​ប្រទេស​ហ្គាណា។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស​ហ្គាណា​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយចំនួន​ រួមមាន​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ជីវៈចម្រុះ​ និង​ការបំពុល​នានា។

​លោក​ស្រី Jennifer Littlejohn ឧបការី​ស្តីទី​ទទួល​បន្ទុកកិច្ចការ​មហាសមុទ្រ​និង​កិច្ចការ​បរិស្ថាន​និង​វិទ្យាសាស្ត្រ​អន្តរជាតិ​បាន​ថ្លែងថា៖ «យើង​កំពុង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ការពារ​មហា​សមុទ្រ​និង​បរិស្ថាន ដើម្បី​ផល​ប្រយោជន៍​មនុស្ស​គ្រប់​រូប​នៅ​ទូទាំង​ពិភពលោក។ ប្រទេស​ហ្គាណា​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​មហិច្ឆិតា​បរិស្ថាន​នេះ»។

លោក​ស្រី​បាន​ថ្លែង​ទៀត​ថា៖ «ការតាំងចិត្ត​របស់​ហ្គាណា​ដើម្បី​អភិរក្ស​ព្រៃឈើ​កំពុង​ចេញ​ជា​លទ្ធផល​ជាក់ស្តែង ដោយ​មាន​កិច្ចផ្តួចផ្តើម​នានា​ដូចជា ក្រុម​ចម្រុះ LEAF Coalition and Forest Carbon Partnership Facility ដែល​ជា​ក្រុម​ចម្រុះ​រដ្ឋាភិបាល​ចំនួន៣២​ដែល​កំពុង​ធ្វើការ​ដើម្បី​បញ្ឈប់​និង​បញ្ច្រាស​ការកាប់​បំផ្លាញ​ព្រៃឈើ»។

សហរដ្ឋ​អាមេរិក​និង​ហ្គាណា​ដែល​ជា​សហប្រធាន​នៃ​ក្រុមចម្រុះ Forest and Climate Leaders’ Partnership ដែល​ជា​ក្រុម​ចម្រុះ​សាកល​មួយ​ដែល​កំពុង​ធ្វើការ​ដើម្បី​បញ្ឈប់​ការបាត់បង់​ព្រៃឈើនិង​ការធ្វើឱ្យខូច​គុណភាព​ដី។ សហរដ្ឋ​អាមេរិក​ក៏​ជា​ដៃគូ​នៅ​ក្នុង​កម្មវិធី​ «Resilient Ghana»​ ដែល​គាំទ្រ​កិច្ច​ប្រឹងប្រែង​ដ៏​ធំ​របស់​ហ្គាណា​ដើម្បី​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ស្តា​ដី​ដែល​បាត់បង់​ជីជាតិ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​ស្រី​ឧបការី​ស្តីទី Littlejohn។

ហើយ​យើង​កំពុង​ជួយ​ពង្រីក​ការទទួល​បាន​ថាមពល​ដែល​ល្អ​សម្រាប់​បរិស្ថានដល់ពលរដ្ឋ​ហ្គាណា។

លោក​ស្រី​ថ្លែង​ថា៖ «ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ឬ USAID​ កំពុង​គាំទ្រ​ការប្រើប្រាស់​ថាមពល​ស្អាត​នៅ​ក្នុង​ប្រទេស​ហ្គាណា​តាមរយៈ​គំនិត​ផ្តួចផ្តើម​នានា​ដូចជា​ការគាំទ្រ​កសិករ​ខ្នាតតូច ​ដើម្បី​តម្លើង​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ប្រើ​ថាមពល​ព្រះអាទិត្យ។ បន្ថែម​ពីនេះ ទីភ្នាក់ងារ USAID បាន​ផ្តល់​ជំនួយ​បច្ចេកវិទ្យា​ដល់​រោងចក្រ​វារីអគ្គីសនី​ប្រើ​ពន្លឺព្រះអាទិត្យ Bui Power។ វា​ជា​រោងចក្រ​ប្រភេទ​នេះ​លើក​ដំបូង​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​ដែល​នឹងអាច​ឱ្យ​ប្រទេស​ហ្គាណាកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​ចំនួន​២៣៥.០០០តោន​ក្នុង​មួយ​ឆ្នាំ»។

លោក​ស្រី​ឧបការី​ស្តីទី​ Littlejohn បាន​មាន​ប្រសាសន៍​ទៀត​ថា «ទាំងអស់​នេះ​ជា​ចំណាត់ការ​ដ៏មាន​ប្រសិទ្ធភាព»។

បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​និង​ហ្គាណា​បាន​សហការ​គ្នា​ដើម្បី​ដោះស្រាយ​ហានិភ័យ​ខាង​សុខភាព​ដែល​ត្រូវ​បាន​កើតឡើង​ដោយ​សារ​ការប្រើ​សារធាតុ​បារត​នៅ​ក្នុង​ការជីករ៉ែ​មាស​ទ្រង់ទ្រាយ​តូច។ លោក​ស្រី​មាន​ប្រសាសន៍​ថា«គម្រោង​ស្រដៀង​គ្នានេះ​មាន​នៅ​ក្នុង​ប្រទេស​ម៉ាលី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ហ្គីណេ សេណេហ្គាល់​និង​ប៊ូគីណាហ្វាសូ ដេល​ជា​កិច្ចខំប្រឹងប្រែង​នៃ​ការសហការ​គ្នា​ដែល​កំពុង​វិវត្ត​និង​សម្របខ្លួន»។

ជាចុងក្រោយ សហរដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​ពួក​អ្នក​ជំនាញ​នៅឯ​សាកលវិទ្យាល័យ​ហ្គាណា​ស្តីពី​គម្រោង​គុណភាព​ខ្យល់។

លោក​ស្រី​ថ្លែង​ថា៖ «ប្រទេស​នានា​នៅទូទាំង​ទ្វីប​អាហ្វ្រិក​កំពុង​ចាត់វិធានការ​ស្រដៀងគ្នា​ដើម្បី​ការពារ​ធម្មជាតិ​និង​សុខភាព​និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​លើ​វា»។

លោក​ស្រី​ឧបការី​ស្តីទី Littlejohn ថ្លែង​ទៀត​ថា៖ «យើងមាន​ដំណើរ​ទៅមុខ​បានច្រើន​ដោយ​ការ​សហការ​គ្នា។ យើង​នាំមកនូវ​ការ​ផ្លាស់ប្តូររួចទៅ​ហើយ ក៏ប៉ុន្តែយើង​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ»។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ជា​ដៃគូ​ដ៏ល្អជាមួយប្រទេស​នានា​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​លើ​បញ្ហា​បរិស្ថាន​និង​វិទ្យាសាស្ត្រ។ ហើយ​ដូចដែល​លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​នៅឯ​សន្និសីទ​កំពូលរបស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​អាហ្វ្រិក​ថា​ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ជួយ​ដល់ទ្វីប​អាហ្វ្រិក​ឱ្យ​អស់​ពីសមត្ថភាព»៕

XS
SM
MD
LG