Accessibility links

Breaking News

បទវិចារណកថា៖ ការប្រើប្រាស់​ធម្មជាតិ​ដើម្បី​បន្ធូរ​បញ្ហា​អាកាសធាតុ


រូបឯកសារ៖ តំបន់​បរិស្ថាន​អភិរក្ស​ជីវៈចម្រុះ​នៅ​ប្រទេសហ្គាបុង។
រូបឯកសារ៖ តំបន់​បរិស្ថាន​អភិរក្ស​ជីវៈចម្រុះ​នៅ​ប្រទេសហ្គាបុង។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រី​ Monica Medina ឧបការីរដ្ឋមន្ត្រីទទួល​បន្ទុក​កិច្ចការមហាសមុទ្រ​និង​កិច្ចការបរិស្ថាន​អន្តរជាតិនិងវិទ្យាសាស្ត្របាននិយាយថា ជា​ញឹកញយ​ធម្មជាតិ​ត្រូវ​បានមើល​រំលងនៅ​ពេល​ដោះស្រាយ​បញ្ហា​អាកាសធាតុ។​

លោក​ស្រី​បាន​ថ្លែង​ថា៖​ «យើង​មាន​ជំនឿ​ថា ដំណោះស្រាយ​ផ្អែក​លើ​ធម្មជាតិផ្តល់​វិធី​ឱ្យ​ផល​ល្អបំផុត ​មាន​ប្រសិទ្ធភាពបំផុត ​និង​មានភាព​ទោរទន់បំផុត​ដើម្បី​ដោះស្រាយ​វិបត្តិ​ពីរ​នៃ​ការប្រែប្រួលអាកាសធាតុ​និង​ការបាត់បង់​ជីវចម្រុះ»។​

លោកស្រីបាន​ពោលថា​៖​ «ប្រព័ន្ធ​អេកូឡូស៊ី នៅលើ​ដី​និង​ក្នុង​មហាសមុទ្រជាប្រព័ន្ធស្តុក​កាបូនល្អ​បំផុត​ដែល​យើង​មាន។ គ្មានអ្វី​ល្អ​ប្រសើរ​មានប្រសិទ្ធភាព​ជាង​នេះ​ទេ»។

លោកស្រី Medina បាន​និយាយថា៖ «យើង​ដឹង​ថា​ ដំណោះ​ស្រាយ​ផ្អែកលើធម្មជាតិ​ ដូច​ជាដំណោះស្រាយនៅ​លើ​ដី អាចកាត់​បន្ថយការ​សាយ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​យ៉ាង​តិច​ណាស់​មួយ​ភាគបីដែល​យើង​ត្រូវ​ការ​ឱ្យ​មានសម្រាប់​បន្ថយ​សីតុណ្ហភាព​១,៥អង្សា​សេ​...ដល់​ពេល​ហើយ​ដែល​ត្រូវ​ចាប់​ផ្តើមប្រើ​ប្រាស់កម្លាំង​ធម្មជាតិ​ដើម្បី​ធ្វើឱ្យ​មានកាបូន​ច្រើន​ជាងមុននៅដាច់ពីគេ ធ្វើ​ឲ្យ​វដ្តនៃ​ធាតុអាកាសឱ្យ​មានស្ថិរភាព សម្របសម្រួលតាម​ផល​ប៉ះពាល់​ដោយសារ​ធាតុ​អាកាស ហើយ​ធ្វើឱ្យ​សាកលលោក​មាន​ប្រភេទសត្វ​និង​រុក្ខជាតិដែល​យើង​ពឹង​ពាក់»។

មានវិធី​ច្រើន​ទៀត​ដើម្បីប្រើប្រាស់​ធម្មជាតិ​សម្រាប់​ជួយ​បន្ធូរបន្ថយការប្រែប្រួល​អាកាសធាតុ ​ក្រៅពី​ដាំ​ដើមឈើ​ថែមទៀត។ លោកស្រី​ឧបការី​រដ្ឋមន្ត្រី Medina បាន​មានប្រសាសន៍​ថា៖ «នៅ​ពេលដែល​ការ​ថែរក្សា​ព្រៃឈើ ការ​ធ្វើឱ្យ​មានព្រៃឈើ​ឡើង​វិញ និង​ការសម្របសម្រួលធ្វើឱ្យ​មានអត្ថប្រយោជន៍ទូលំទូលាយ​ខាង​ការទប់ទល់​នឹងការប្រែប្រួលអាកាសធាតុនិង​វិស័យ​ឯ​ទៀតៗ ដំណោះស្រាយឯ​ទៀតៗផ្អែកលើ​ធម្មជាតិ​ក៏​អាចជំរុញ​អត្ថប្រយោជន៍​ច្រើន​ដែរ»។​

លោកស្រី Medina បាន​និយាយ​ថា៖ «ដំណោះ​ស្រាយជា​ច្រើនក្នុងបណ្តាការដោះស្រាយទាំង​នេះ​ត្រូវ​បានមើល​រំលង។ ដើម​កោងកាង--ដែលមនុស្ស​មិនបានគិត​ថា​ជា​ដើមឈើ ឬ​ជាកន្លែង​ស្តុក​កាបូន តែ​វាជា​កន្លែង​ស្តុក​កាបូនដ៏ធំធេង។ ព្រៃ​កោងកាងជា​កន្លែង​រស់​នៅ​យ៉ាង​សំខាន់នៃ​ប្រភេទ​សត្វ​ជិត​ផុតពូជ ផ្តល់​ការការពារ​នឹង​ទឹក​ជំនន់និង​ការផលិត​ស្បៀង ផ្តល់​សន្តិសុខ​ស្បៀង ដោយ​បង្កើត​ស្ថានភាព​ចាំបាច់​សម្រាប់ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរ​សមុទ្រ​ឱ្យ​មាន​ភាព​រស់រវើក។ យើង​អាច​ការពារ​ឆ្នេរ​សមុទ្រ។ ប្រព័ន្ធអេកូឡូស៊ី​សមុទ្រ កាត់​បន្ថយទឹក​ជំនន់​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​វាល​ភក់ល្បប់ ​សម្រាល​កម្តៅ​ខ្លាំង ​និង​បន្ថែម​ឱ្យ​មាន​ដូច​ដើម​វិញ​នូវ​ប្រភព​ទឹក​ក្រោមដី ​ប្រមែប្រមូល​និងស្តុក​ទុក​កាបូន​ឌី​អុកស៊ីត​ ថែរក្សាជីវចម្រុះ​និង​កែ​លម្អផ្ទៃដី​កសិកម្ម​និងព្រៃឈើ​ ប្រសិន​បើ​យើងផ្តោត​ការយក​ចិត្ត​ទុកដាក់លើធម្មជាតិ»។

លោកស្រី​ឧបការី​រដ្ឋមន្ត្រី Medina បានថ្លែងថា ហើយ​ជា​ការ​ពិត«យើង​ប្តេជ្ញា​ដល់​ដំណោះស្រាយបញ្ហា​ធាតុអាកាសផ្អែកលើ​មហា​សមុទ្រ»។

លោកស្រីបានពោល​ថា៖ «ស.រ.អ.​ពេញ​ចិត្ត​ធ្វើឱ្យ​សកម្ម​ឡើង​វិញ​នូវ​សកម្មភាពការពារ​ប្រភព​ធនធាន​សមុទ្រ​តាម​រយៈ​ការប្តេជ្ញា​ថែ​រក្សា​មហាសមុទ្រ ​ដែល​តម្រូវ​ឱ្យ​ពួក​ប្រទេសធ្វើការ​ប្តេជ្ញា​នេះ​ការពារ​ទឹក​មហាសមុទ្រ​របស់​ផង​ខ្លួនផ្ទាល់ឱ្យ​បាន​យ៉ាង​តិច​ណាស់៣០%ដែរ មិនឱ្យ​ហួស​ពីឆ្នាំ២០៣០»។

លោកស្រី​ឧបការី​រដ្ឋមន្ត្រី Medina បានមានប្រសាសន៍ថា៖ «ធម្មជាតិពិត​ជា​ឧបករណ៍សំខាន់​បំផុតសម្រាប់​ថែរក្សា​កាបូន​និងបរិស្ថាន​ធម្មជាតិដែល​យើង​ត្រូវ​ការដើម្បី​ធ្វើឱ្យ​យើង​មាន​ចីរភាព។ វា​ជា​សារៈសំខាន់​ជា​មូលដ្ឋាន​ល្អ​បំផុត​របស់​យើង។ វាត្រូវ​តែ​មាន​ការជ្រួតជ្រាប»៕

XS
SM
MD
LG