Accessibility links

Breaking News

បទវិចារណកថា៖ ពេលវេលា​សំខាន់​មួយ​សម្រាប់​មហាសមុទ្រ​របស់​យើង


​លោក John Kerry ប្រេសិត​​​ពិសេស​របស់​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​សម្រាប់​​បញ្ហា​ធាតុអាកាស ចូលរួមប្រជុំ​​ក្រុមប្រឹក្សារដ្ឋ​របស់​ប្រទេស​ព័រទុយហ្គាល់​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​ព័រទុយហ្គាល់លោក Marcelo Rebelo de Sousa នៅ​ទីក្រុង Cascais កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
​លោក John Kerry ប្រេសិត​​​ពិសេស​របស់​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​សម្រាប់​​បញ្ហា​ធាតុអាកាស ចូលរួមប្រជុំ​​ក្រុមប្រឹក្សារដ្ឋ​របស់​ប្រទេស​ព័រទុយហ្គាល់​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​ព័រទុយហ្គាល់លោក Marcelo Rebelo de Sousa នៅ​ទីក្រុង Cascais កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុង​សុន្ទរកថា​របស់​លោក​ពេលបើក​សម័យ​ប្រជុំ​សន្និសីទ​អ.ស.ប.​ស្តីពី​មហា​សមុទ្រ​នៅ​ក្រុង​លីសបោន ប្រទេស​ព័រទុយហ្គាល់ អគ្គលេខាធិការអ.ស.ប.​លោក​ Antonio Guterres ​បាន​ប្រកាស​ថា ​មហាសមុទ្រ​ក្នុង​ពិភពលោក​មានស្ថានភាព​មិន​ល្អ។ លោកបាន​មាន​ប្រសាសន៍​ថា «យើង​បាន​សន្មត​ថា មហាសមុទ្រ​មានស្ថានភាពល្អ ហើយ​នៅពេលនេះ​យើង​ប្រឈម​នឹង​អ្វីដែល​ខ្ញុំ​ហៅ​ថា ភាព​អាសន្ននៃ​មហា​សមុទ្រ»។

លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់បញ្ហា​ធាតុអាកាស​យល់​ស្រប​ជា​មួយលោក Guterres ដោយ​លោកកត់​សម្គាល់ថា ​«នេះជាពេលវេលា​សំខាន់​មួយសម្រាប់​មហាសមុទ្ររបស់យើង»។

ការពិត​ ស្ថិតិ​បង្ហាញ​អំពី​បញ្ហានេះ។ មហា​សមុទ្រ​ស្រូប​ប្រមាណ៣០%នៃ carbon dioxide ដែល​ត្រូវបាន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​រៀង​រាល់​ឆ្នាំ​ដោយសារសកម្មភាព​របស់​មនុស្ស នាំ​ឱ្យ​មាន​ជាតិ​អាស៊ីដក្នុង​មហា​សមុទ្រ។ មិនហួស​ពី​ឆ្នាំ២០៥០ សម្រាម​ប្លាស្ទីក​អាចនឹង​មានទម្ងន់ច្រើន​ជាង​ត្រី​ក្នុង​មហា​សមុទ្រ។ ហើយមាន​តែ​១,២ភាគរយនៃលំហសមុទ្រ​ឆ្ងាយ​ពីឆ្នេរ ត្រូវ​បានការពារ។

លោក​រដ្ឋមន្ត្រី Kerry បាននិយាយថា៖ «ជីវិតមនុស្ស​កំពុងជួបប្រទះ​នឹងគ្រោះថ្នាក់។ មហាសមុទ្រ​របស់យើងប៉ះពាល់​ដល់​ជីវិត​យើង​គ្រប់​វិស័យ ចាប់​ពី​ខ្យល់​ដែល​យើង​ដក​ដង្ហើម​រហូត​ដល់អាហារដែល​យើង​បរិភោគ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «យើង​ត្រូវតែដឹង​ថា គ្មានការ​សន្ទនា​គ្នាណាមួយអំពីមហា​សមុទ្រ​ ទាក់ទិនជា​មួយ​មហា​សមុទ្រ​តែ​ម្យ៉ាងនោះ​ទេ។ វា​ទាក់ទិន​នឹងបញ្ហា​អាកាសធាតុ»។

លោក Kerry បាន​មានប្រសាសន៍​ថា៖ «លោកអ្នកមិន​អាច​បែងចែកវិបត្តិ​មហាសមុទ្រពីវិបត្តិ​អាកាស​ធាតុបានទេ ហើយ​គ្មាន​វិបត្តិអាកាសធាតុ​ណា​មួយ​អាច​ត្រូវ​ដោះស្រាយ​បាន​ដោយ​គ្មាន​ដំណោះស្រាយ​អំពី​មហាសមុទ្រ​ឡើយ។​ ការ​សាយភាយ​ឧស្ម័នផ្ទះកញ្ចក់​មានផល​អាក្រក់​ដោយ​ធ្វើឱ្យ​មហា​សមុទ្ររបស់​យើងក្តៅ​ជាង​មុន មាន​ជាតិ​អាស៊ីដ​ច្រើន​ជាង​មុន មាន​ផលិតភាព​តិច​ជាង​មុន និង​នាំ​ឱ្យ​មានកំណើន​កម្រិត​ទឹក​សមុទ្រ​ផង​ដែរ។​ យើង​មិនអាច​ដោះស្រាយវិបត្តិមហាសមុទ្រ​ដោយ​មិនបាន​ដោះស្រាយ​បញ្ហាសាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ទេ»។

លោក​រដ្ឋមន្ត្រី Kerry បាន​និយាយ​ថា៖ «នៅ​ពេល​ជា​មួយ​គ្នា​នេះ មហាសមុទ្រ​ជា​ប្រភពមួយ​នៃ​ដំណោះស្រាយ​បញ្ហា​អាកាសធាតុ។ យើង​ត្រូវ​តែ​ថែរក្សា​និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​តាម​ឆ្នេរ​សមុទ្រនិង​ក្នុង​សមុទ្រ​ដែលមានផ្ទុកសារធាតុកាបោន និង​ការពារឆ្នេរ​សមុទ្រ​របស់យើង-ព្រមទាំង​ពង្រឹង​អភិបាល​កិច្ចក្នុ​ង​តំបន់​ការពារ​សមុទ្រ»។

លោក​ Kerry បានមានប្រសាសន៍ថា៖ «ទីពីរ យើង​បាន​សម្រេច​កិច្ច​ព្រមព្រៀង​មួយប្រកប​ដោយមហិច្ឆតា​និងប្រសិទ្ធភាព​សម្រាប់​ការ​ថែរក្សានិង​ការប្រើប្រាស់ជីវចម្រុះក្រៅ​ដែនអំណាច​ជាតិ-ដែល​អាច​នាំឱ្យ​មាន​ជា​លើក​ដំបូងនូវ​របៀប​ដោះស្រាយ​មួយ​មានការ​សម្របសម្រួលនិង​ឆ្លង​កាត់​ផ្នែកនានា​សម្រាប់បង្កើត​តំបន់​ការពារ​ដែន​សមុទ្រ​នៅឆ្ងាយ​ពី​ឆ្នេរ»។

លោក Kerry បាន​និយាយ​ថា៖ «ទីបី យើង​ត្រូវ​តែបញ្ឈប់ការ​នេសាទ​ដែល​គ្មានការប្រុង​ប្រយ័ត្ន មិនត្រឹមត្រូវ​តាម​ច្បាប់ មិន​ត្រូវ​បានរាយការណ៍និង​គ្មាន​ការត្រួតពិនិត្យ។ ការនេសាទ​ទាំង៣​បែបនេះ ធ្វើឱ្យខូចខាត​មហាសមុទ្រ​របស់​យើង ធ្វើឱ្យ​អន្តរាយសន្តិសុខសមុទ្រ និង​ធ្វើ​ឱ្យក្រុម​អ្នក​នេសាទ​និង​សហគមន៍ដែលគោរពតាមច្បាប់ ជួបប្រទះនឹងគ្រោះថ្នាក់»។

ហើយនៅ​ទីបញ្ចប់​ «ពេល​នេះ​ត្រូវតែ​ជា​ពេលវេលា​ដែល​យើងជំរុញ​ឱ្យ​មានកិច្ចព្រម​ព្រៀងមួយ​ស្តី​ពី​ភាពកខ្វក់​ដោយសារប្លាស្ទីកនៅគ្រប់​ជាន់ថ្នាក់​ទាំងអស់»។

លោក Kerry បានមានប្រសាសន៍​ថា៖ «អាណត្តិអ.ស.ប.​ដើម្បី​បើកធ្វើការ​ចរចាពហុភាគីអំពី​កិច្ចព្រមព្រៀង​សាកលមួយត្រូវអនុវត្ត​តាម​ច្បាប់ នឹងមាន​ការ​ទទួល​ស្វាគមន៍​ច្រើន»។

លោក​ Kerry បាន​ពោល​ថា ការណ៍​នេះត្រូវ​តែ​ជា​អាទិភាព​មួយ​ក្នុង​បណ្តា​អាទិភាពខ្ពស់ៗ​នៃ​ប្រព័ន្ធអ.ស.ប.។

លោកបាន​មានប្រសាសន៍​ថា៖ «បញ្ហា​នីមួយៗ​ក្នុង​ចំណោម​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ដោយ​មនុស្ស ហើយការ​ដោះស្រាយបញ្ហា​ទាំង​នេះ​ត្រូវ​មានឆន្ទៈ។​ យើង​អាច​ឈ្នះ​ក្នុង​ការ​ប្រយុទ្ធនេះ»៕

Related

XS
SM
MD
LG