Accessibility links

Breaking News

បទវិចារណកថា៖ សន្និសីទ​ឆ្នាំ២០២២​របស់​យើង​ស្តីពី​មហា​សមុទ្រ​-​ធ្វើ​បែបណា​ដើម្បី​ជួយ​សង្គ្រោះ​មហា​សមុទ្រ​យើង


លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់​បញ្ហាអាកាសធាតុ ថ្លែង​នៅឯ​​សន្និសីទ​ឆ្នាំ២០២២​របស់​យើង​ស្តីពី​មហា​សមុទ្រ។
លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់​បញ្ហាអាកាសធាតុ ថ្លែង​នៅឯ​​សន្និសីទ​ឆ្នាំ២០២២​របស់​យើង​ស្តីពី​មហា​សមុទ្រ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​មហា​សមុទ្រ​ អាកាសធាតុ និង​ផែនដី​របស់​យើង នៅ​ឆ្នាំ២០១៤ ស.រ.អ.បានបង្កើត​សន្និសីទស្តី​ពី​មហា​សមុទ្រ​យើង។​ កាលពីពាក់កណ្តាលខែមេសា​ ស.រ.អ. និង​កោះ Palau បានធ្វើ​ជា​អ្នក​រៀប​ចំ​សន្និសីទលើក​ទី​៧​មានឈ្មោះ​ថា​ មហាសមុទ្រ​យើង​ ប្រជារាស្ត្រយើង ​ភាព​សំបូរ​រុង​រឿង​របស់​យើង។

លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់​បញ្ហាអាកាសធាតុបាន​និយាយថា៖ «ចាប់តាំងពីដំបូងមក​សន្និសីទ​នេះ​ទទួល​ស្គាល់​ការ​ភ្ជាប់​ទាក់ទង​រវាង​មហាសមុទ្រ​ និង​អាកាសធាតុ។ យើង​មិនអាចដោះស្រាយ​បញ្ហាមហាសមុទ្រដោយគ្មានការដោះស្រាយវិបត្តិ​អាកាសធាតុទេ»។

លោក​ Kerry បានមានប្រសាសន៍ថា៖ ហេតុដូច​ម្តេច? ពីព្រោះ​វិបត្តិ​អាកាសធាតុជា​អ្វីដែល​នាំ​ឱ្យ​មានកម្តៅ អាកាសធាតុ​ក្តៅ​ជាង​មុន និងភាព​កខ្វក់​កំពុងតែសម្លាប់​មហា​សមុទ្រ។ ហើយ​នៅ​ពេលជា​មួយ​គ្នានេះ​ យើង​មិនអាច​ដោះស្រាយ​បញ្ហាធាតុអាកាស​ដោយ​គ្មាន​ជំនួយ​ពី​មហា​សមុទ្រ​ទេ ដែល​ផ្តល់​ដំណោះស្រាយ​ផ្អែក​លើធម្មជាតិ​ និង​ស្រូ​ប​យក​កម្តៅ​ទាំង​នេះ ហើយកែឆ្នៃវា តែ​ក៏​ដោយសារ​មហា​សមុទ្រ​ជា​ប្រព័ន្ធ​គ្រប់គ្រងសីតុណ្ហភាព​អាកាសធាតុ​សំខាន់​មួយដែរ។ នេះជា​អ្វី​ដែល​គ្រប់គ្រងអាកា​សធាតុ​រៀង​រាល់ថ្ងៃ»។

លោករដ្ឋមន្ត្រី Kerry បាន​ថ្លែងថា៖ ​«បាទ​ ​យើងធ្វើឱ្យ​មានការជឿន​លឿន។ នេះជា​ការភ្ញាក់រឭក​មួយ ជាដំណើរ​ការនៃការ​ភ្ញាក់​រឭក​ តែយើង​ត្រូវ​ការ​ធ្វើ​សកម្មភាព​ថែ​ម​ទៀត»។

បញ្ហា​មួយ​ក្នុងចំណោមបញ្ហាដែល​យើង​ប្រឈម​គឺ «បំណង​របស់​មនុស្សដែល​ក្លែង​បន្លំ​ការណ៍​នេះ​ និង​ចៀសវៀង​ការ​ទទួលខុសត្រូវ»។

លោក​ Kerry បានពោលថា៖ «មនុស្សដែល​ចង់​ទុក​ស្ថានភាព​ឱ្យ​នៅ​ដដែល​ ហើយ​មិនចង់ដោះស្រាយ​បណ្តាល​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញច្រើន»។

លោករដ្ឋមន្ត្រី Kerry បានមានប្រសាសន៍​ថា៖ «ការពិតយើង​នៅ​មានពេល​វេលា បើ​តាម​វិទ្យាសាស្ត្រ ដើម្បី​បញ្ចៀស​ផល​វិបាក​អាក្រក់​បំផុត​នៃវិបត្តិ​អាកាសធាតុ»។

ទី​១ «ប្រសិន​បើកប៉ាល់​ជា​ប្រទេស​មួយ វាបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ច្រើន​ទី​៨​ក្នុង​ពិភពលោក» ដូច្នេះ​ យើង​ត្រូវ​កំណត់​គោល​ដៅមិនឱ្យមានការ​សាយ​ភាយ​ឧស្ម័ន​នេះពី​នាវាចរណ៍អន្តរជាតិ​មុន​ឆ្នាំ២០៥០។

ទី២ យើង​ត្រូវបង្កើនការបង្កើត​ថាមពល​ដែលអាច​ផលិតជាថ្មីបាន​នៅលើ​ផ្ទៃដី​ និងក្នុង​សមុទ្រ។

ទី៣ យើង​ត្រូវ​រក​ដំណោះស្រាយ​ក្នុង​សមុទ្រ​ផ្អែក​លើធម្មជាតិ។

ទី៤ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេសាទខុសច្បាប់​ មិន​ត្រូវ​បានរាយការណ៍និង​គ្មាន​ការគ្រប់គ្រង។ យើង​ត្រូវ​ការធ្វើ​សកម្មភាពបន្ថែមដើម្បី​ការពារមហាសមុទ្រ​យើងកុំ​ឱ្យ​ពួក​ឧក្រិដ្ឋជនយក​រ៉ែពី​ទី​នោះ​បាន។

ហើយ​ជា​ទី​បញ្ចប់ យើង​ត្រូវ​ធ្វើការចរចាអំពី​កិច្ចព្រមព្រៀងថ្មី​មួយ​អំពីភាពកខ្វក់​
បណ្តាល​មក​ពីប៉្លាស្ទីក។

លោករដ្ឋមន្ត្រី​ Kerry បានមានប្រសាសន៍ថា៖ «យើងជាមនុស្សដែល​ទទួល​ខុស​ត្រូវ​ដល់​វិបត្តិ​មហាសមុទ្រ និង​ធាតុ​អាកាស។ យើងដឹងថាអ្វីជា​ការ​ដោះស្រាយ យើងមិន​អាច​អនុញ្ញាត​ខ្លួន​យើង​ឱ្យ​ពួកតួអង្គអាក្រក់ប្រើ​កលល្បិច​ និងការភូតកុហក​យើងទេ។ ​យើងត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹងការមិនអើពើនឹង​បញ្ហា​នេះ។ យើង​ដឹង​ថា​ យើង​អាចឈ្នះក្នុងការ​ប្រយុទ្ធ​នេះ»៕

XS
SM
MD
LG