Accessibility links

Breaking News

បទវិចារណកថា៖ ការអនុវត្ត​សកម្មភាព​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​សាកល


លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​ទទួល​បន្ទុក​ដោះស្រាយ​កិច្ចការ​អាកាសធាតុ​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
លោក John Kerry ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​ទទួល​បន្ទុក​ដោះស្រាយ​កិច្ចការ​អាកាសធាតុ​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ២០២១​ ហៅ COP26 កាលពី​ខែ​វិច្ឆិកាមុន បានធ្វើឱ្យ​មាន​សន្ទុះធំមួយ​ឆ្ពោះ​ទៅកាន់​ការ​ធ្វើ​ឱ្យ​សម្រេចគោលដៅ​នៃកិច្ចព្រមព្រៀងក្រុងប៉ារីសកាលពី​ឆ្នាំ២០១៥ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ ​ដោយសារ​ភាព​បន្ទាន់​នៃវិបត្តិអាកាសធាតុ​នៅ​ពេលនេះ​ វា​អាស្រ័យលើពិភពលោក​ក្នុងការធ្វើឱ្យ​សម្រេចការប្តេជ្ញាទាំង​នេះដើម្បី​ការពារ​ជីវិត​និង​ជីវភាពនៅ​ពេល​បង្កើតការងារ​ថ្មីៗរាប់លាន​និង​ធ្វើឱ្យ​មានភពផែនដី​មួយ​ដែលមាន​សុខភាពល្អ​ជាង​មុន។

នៅ​ក្នុង​សន្និសីទ COP26 ប្រទេសជាតិជិត២០០បានសម្រេច​រួមគ្នាថា​ នឹង​កម្រិត​កំណើនសីតុណ្ហភាព​ផែនដី​ត្រឹម១,៥អង្សាសេដោយ​កាត់បន្ថយការ​សាយភាយ​ឧស្ម័នកាបោនដល់កម្រិតទាប​បំផុតចំនួន​៤៥ភាគរយមុ​នឆ្នាំ២០៣០ សម្រាប់​ធ្វើឱ្យសម្រេចការ​គ្មានការ​សាយភាយសារធាតុពុលក្នុង​អាកាសនៅ​ពាក់កណ្តាល​សតវត្សរ៍នេះ ព្រម​ទាំង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ឯ​ទៀតៗយ៉ាង​ច្រើន​ផង​ដែរ។

លោក John Kerry​ ​ប្រេសិតពិសេស​របស់​ប្រធានាធិបតី​ទទួលបន្ទុក​ដោះស្រាយ​កិច្ចការ​អាកាសធាតុបាននិយាយ​ថា ​នៅ​ពេល​នេះ​យើងប្រុងប្រៀប«​កែប្រែពាក្យថា​ «​ប្រសិនបើ» ឱ្យ​ទៅ​ជា​ការចាំ​បាច់​» នៅ​ក្នុង​សន្និសីទ COP27 នៅ Sharm-el-Sheikh ប្រទេសអេហ្សីប​ក្នុង​ខែ​វិច្ឆិកា។

គឺនៅ​ទី​នោះ​ហើយ​ដែលការ​អនុវត្តបន្ថែម Implementation Plus នឹងធ្វើឡើង។ លោក Kerry បានថ្លែងថា «វា​មានន័យ​ថាការធ្វើឱ្យ​សម្រេច​ការសន្យាដែល​មាន​ការពង្រឹងការ​ប្តេជ្ញា​ដែល​មិនខ្លាំង​គ្រប់គ្រាន់ និង​បង្កើត​ការប្តេជ្ញា​ថ្មីៗ ​និង​កិច្ច​ប្រឹងប្រែងនៅ​កន្លែង​ដែលគ្មាន។ ពួក​ប្រទេសតំណាង៦៥ភាគ​រយនៃ​ផលិតផល​សរុប​ក្នុង​ប្រទេសជា​សាកលបានចុះហត្ថលេខាអំពីទីដៅ​ដែល​សន្យា​បន្ថយសីតុណ្ហភាពពិភព​លោកចំនួន​១,៥អង្សា។ ​នៅ​ពេល​នេះ ក្រុម​ប្រទេសទាំង​នោះ​ត្រូវ​តែបំពេញតាមការ​សន្យា​ទាំង​នោះ»។

បន្ទាប់​មកគឺ​មាន​ផ្នែក«បូក»នៃសមីការ។ នេះ​មានរួម​បញ្ចូល​៣៥ភាគរយ​នៃ​សេដ្ឋកិច្ច​ដែល​ត្រូវ​ការ​ចំណាត់ការ​បន្ថែម​ជា​មួយ​អ្វី​ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​និយាយថា​ត្រូវ​តែ​ធ្វើដើម្បី​ធ្វើឱ្យ​ប្រាកដប្រជា​អំពី​ការរស់​រាន។

លោក Kerry បានពោលថា ការ​ពិតជាក់ស្តែងគឺ​ថាមានការប្តេជ្ញា​ឯទៀតៗ​ជា​ច្រើន​ដែល​តម្រូវ​ឱ្យ​មាន​ការអនុវត្ត ដូច​ជា​ការសន្យាអំពីម៉េតាន​សាកល ​ការប្រកាស​គាំទ្រ​ដល់ការ​ធ្វើមិន​ឱ្យ​មាន​ការ​សាយភាយសារធាតុពុល​ក្នុងអាកាស ការ​បន្ថយ​ការ​ប្រើ​ធ្យូងថ្ម​ និង​បញ្ចប់​ការ​ផ្តល់ប្រាក់ជំនួយ​ដល់វិស័យឥន្ធនៈ ហ្វូស៊ីល និង​ការ​បញ្ឈប់​ការ​កាប់ព្រៃឈើ។ លោក​បាននិយាយ​ថា «ការអនុវត្តបូក» ត្រូវអនុវត្តក្នុ​ងប្រទេសទាំង​អស់។

បន្ថែម​លើ​នេះ លោក​បានអំពាវនាវ​ដល់ពិភពលោក​ឱ្យជួយការពារក្រុម​មនុស្សនិង​សហគមន៍ងាយ​រង​គ្រោះ​ដោយសារ​ផលប៉ះពាល់នៃ​ការប្រែប្រួល​អាកាសធាតុ។

ប្រេសិតពិសេសលោក Kerry បានថ្លែងថា «នៅ​កន្លែង​ច្រើន​ មនុស្ស​មិនចង់​ធ្វើការ​ផ្លាស់ប្តូរទេ។ យើងត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ។ គ្មាន​អ្វីជា​លេស​សម្រាប់​ការបន្តភាព​ជាធម្មតា​ទេ ពីព្រោះ​យើងកំពុង​ប្រឈមនឹង​បញ្ហាធ្ងន់ធ្ងរ»។

លោកបានមានប្រសាសន៍​ទៀត​ថា«​យើងមានផែនទី​បង្ហាញផ្លូវ​មួយ។ យើង​គ្រាន់តែធ្វើតាម​ផែនទីនេះ។ ​វា​ស្រេចលើ​យើងគ្រប់គ្នាសម្រេច​អំពីអ្វី​ដែល​នឹងកើតមាន គឺតាម​រយៈ​ការធ្វើសកម្មភាព​ ឬ​មួយតាម​រយៈភាពអសកម្មរបស់យើង»៕

XS
SM
MD
LG