Accessibility links

Breaking News

បទវិចារណកថា៖ លោក Biden ថ្លែង​នៅក្នុង​សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ COP26 ថា ពិភពលោក​ស្ថិត​នៅ​ចំណុច​របត់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល COP26 នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល COP26 នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ពេលដែល​និយាយ​ទៅ​ដល់​ចំណុច​នៃ​ការ​បន្ធូរបន្ថយ​នូវ​ផល​ប៉ះពាល់ដ៏​គ្រោះ​ថ្នាក់​នៃ​បម្រែបម្រួល​អាកាសធាតុ​ជា​សាកល​នោះ យើង​កំពុង​ស្ថិត​នៅ​ក្នុងផ្លូវ​របត់​មួយ។ «តើយើង​នឹង​ធ្វើ​អ្វី​ដែល​ជា​ការ​ចាំបាច់​ដែរ​ឬ​ទេ?​ តើ​យើង​នឹង​ចាប់​យក​នូវ​ឱកាសដ៏​ធំ​មួយ​នៅ​ចំពោះ​មុខ​យើង​ដែរឬ​ទេ? ឬ​មួយ​ក៏​យើងទុក​ឲ្យមនុស្ស​ជា​ច្រើន​ជំនាន់​ទៀត​ទទួល​រង​នូវទុក្ខ​សោក​នេះ?​ នេះ​ ជា​ប្រសាសន៍​របស់ប្រធានាធិបតី​អាមេរិកលោក Joe Biden នៅក្នុងសន្និសីទ​កំពូល​ស្តី​ពី​ការ​ប្រែ​ប្រួលអាកាសធាតុ​ឆ្នាំ​២០២១​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ COP26 នោះ។​ «ការ​ប្រែ​ប្រួល​អាកាសធាតុ​ ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ទទួល​រង​នូវ​ផល​ប៉ះពាល់​ជា​ខ្លាំង»។ ​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បន្ថែម​ថា៖ «វា​មិន​មែន​ជា​ការ​គំរាម​កំហែងដែល​យើងស្មាន​ទុក​នោះ​ឡើយ។​ វា​កំពុង​បំផ្លាញ​នូវ​ជីវិត​ និង​ជីវភាព​របស់ប្រជា​ពលរដ្ឋជា​រៀង​រាល់​ថ្ងៃ។​ វា​បាន​ធ្វើ​ឲ្យ​ប្រទេសយើង​ទាំង​អស់​ចំណាយ​ប្រាក់អស់​រាប់​លានលាន​ដុល្លារ។​ អាកាសធាតុ​ក្តៅ​ និង​ភាព​រាំង​ស្ងួត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ បាន​ធ្វើឲ្យ​មាន​ការ​ឆេះ​ព្រៃ​កាន់​តែ​មាន​វិសាល​ភាព​ធំ​ជាង​មុន​ និង​ខ្លាំង​ជាង​មុននៅ​ក្នុង​កន្លែង​មួយ​ចំនួន​ និង​ដំណាំ​ដាំដុះ​មិន​ទទួល​ផល​នៅ​កន្លែង​ដទៃ​ផ្សេងៗ​ទៀត។​ គ្រោះ​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និងព្យុះ​សង្ឃរា ដែល​ធ្លាប់​តែ​កើត​ឡើង​នៅ​រវាង​១​សតវត្សរ៍​ម្តង​នោះ​ នៅ​ពេល​នេះ​ វាបាន​កើត​ឡើង​នៅរៀង​រាល់ពីរ​បី​ឆ្នាំ​ម្តង»។​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ វា​មាន​ទិដ្ឋភាព​វិជ្ជមាន​មួយ​ចំពោះ​ស្ថានភាព​អាក្រក់​នេះ។​ លោក​ប្រធានាធិបតីលើក​ឡើង​ថា៖​ «នៅ​ក្នុងគ្រោះ​មហន្តរាយដែល​កំពុងកើន​មាន​ឡើង​ យើង​មាន​ឱកាស​ដែល​មិន​គួរ​ឲ្យ​ជឿ​មួយ»។

លោក Biden ថ្លែង​ថា៖ «យើង​កំពុង​ឈរ​នៅ​លើ​ចំណុច​របត់មួយនៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក។​ យើង​មាន​សមត្ថភាពក្នុង​ការបង្កើត​នូវ​អនាគតមួយដែល​មាន​ថាមពល​សមភាព​ល្អ​មួយ គឺ​ខ្យល់​អាកាស​ដែល​មាន​ភាព​បរិសុទ្ធ​ជាង​មុន ​សម្រាប់​កូនចៅរបស់​យើង​ សមុទ្រ​ដែល​មាន​សម្រស់​ស្អាត​ជាង​មុន​ ព្រៃឈើ​និង​ប្រព័ន្ធ​បរិស្ថាន​ដែល​ប្រសើរ​ជាង​មុន​ សម្រាប់​ភព​ផែន​ដី​របស់​យើង។​ យើង​អាច​បង្កើត​នូវ​បរិស្ថាន​មួយ ដែល​ជួយ​លើក​កម្ពស់​ជីវភាព​របស់ប្រជាជននៅ​ជុំវិញ​ពិភពលោក»។​

​ការ​បង្កើត​នូវ​ថាមពល​ស្អាត​មួយធ្វើ​ជា​អាទិភាព​ ដែល​រួម​មាន​ផ្ទាំង​ស្រូប​ពន្លឺ​ព្រះអាទិត្យ​សូឡា​និង​ទុរប៊ីន​ដែល​ដើរ​ដោយកម្លាំងខ្យល់​នោះ​ យើង​កំពុង​បង្កើន​ទីផ្សារ​ថាមពលសម្រាប់​ពេល​អនាគត។​ លោក​ប្រធានាធិបតី Biden​ និយាយ​ថា «វាជា​រឿង​បង្កើត​ការងារ»។

លោក​ប្រធានាធិបតី​បន្ត​ថា៖ «នេះគឺ​ជា​រឿង​របស់​ក្រុម​ការងារ​ ដែល​ត្រូវដាក់​ពង្រាយ​បណ្តាញ​បញ្ជូន​ថាមពល​ដែល​មាន​ភាព​ធន់​ ទំនើប ​និង​មិន​ប៉ះ​ពាល់​បរិស្ថាន ​ក្រុម​អ្នក​ផលិត​រថយន្ត​ជំនាន់​ថ្មី​ដែលប្រើដោយ​ចរន្ត​អគិ្គសនី និង​ក្រុម​អ្នក​ជំនាញ​ខាង​អគ្គិសនី​ ដែលនឹង​តំឡើង​ស្ថានីយ​សាក​ថ្ម​រថយន្ត​ចំនួន​៥​សែន​កន្លែងនៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​ក្រុម​វិស្វករ​ ដែល​នឹងបង្កើត​នូវ​ប្រព័ន្ធ​ទាញ​យក​សារធាតុ​កាបូន​ថ្មី​ និង​ក្រុម​សាងសង់ដែល​នឹង​បង្កើត​វា​ឲ្យ​ចេញ​ជា​រូបរាង​នោះ។​ ក្រុម​កសិករ​ ដែល​មិន​គ្រាន់​តែ​ជា​អ្នកជួយបំបាត់​នូវភាព​អត់​ឃ្លានជា​សាកល​នោះ​ទេ​ ប៉ុន្តែពួក​គេ ​ក៏​បាន​ប្រើ​ប្រាស់​ផ្ទៃ​ដី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង​ដែរ។​ សហគមន៍​នានា​ នឹង​សម្រប​សម្រួល​ខ្លួនទៅ​នឹងឧស្សាហកម្ម​ថ្មី​និង​ឱកាស​ថ្មីៗ»។

​លោក Biden​ បាន​បន្ថែម​ទៀត​ថា៖​ «នេះ​ជា​ការ​ប្រឈម​ នៅ​ក្នុង​ពេល​វេលា​នៃជីវិត​រស់​នៅ​រួម​របស់​យើង។​ វា​ជា​ការ​គំរាម​កំហែងគំរាមកំហែង​ដល់​ជីវិត​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន។​ ហើយ​នៅ​ពេល​ដែល​យើង​ពន្យារ​ពេលជា​រៀង​រាល់​ថ្ងៃ​នោះ​ ការ​ខាតបង់​ពី​ភាព​អសកម្ម​វា​នឹង​កើន​មាន​ឡើង»។​

លោក​ Biden ថ្លែង​បន្ត​ថា៖ «ដូច​នេះ​ សូមទុក​ឱកាស​នេះ​ ដើម្បីយើងធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់ប្រវត្តិសាស្ត្រនៅទី​កន្លែង​នេះ​ក្នុង​ទីក្រុង​ Glasgow ប្រទេស​ស្កុតលែន។ ​សូម​ទុក​ឱកាស​នេះ ធ្វើ​ជា​ការ​ចាប់​ផ្តើមនូវ​ទសវត្ស​សម្រាប់ធ្វើ​សកម្មភាព​ផ្លាស់ប្តូរ ដើម្បីអភិរក្ស​ភពផែនដី​របស់​យើង​ និង​បង្កើន​គុណភាពនៃ​ជីវភាពរស់នៅ​សម្រាប់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់៕​

XS
SM
MD
LG