Accessibility links

Breaking News

បទវិចារណកថា៖ ការដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ធម្មជាតិ


រូបឯកសារ៖ សត្វ​រមាស​មួយ​ក្បាល​ត្រូវ​បាន​គេ​ឃើញ​ដើរ​ក្នុង​បរិយាកាស​ធម្មជាតិ​របស់​វា​ក្នុង​តំបន់ Bubi ចម្ងាយ​ប្រហែល ៥០០ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។
រូបឯកសារ៖ សត្វ​រមាស​មួយ​ក្បាល​ត្រូវ​បាន​គេ​ឃើញ​ដើរ​ក្នុង​បរិយាកាស​ធម្មជាតិ​របស់​វា​ក្នុង​តំបន់ Bubi ចម្ងាយ​ប្រហែល ៥០០ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ។

ត​ទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ឧក្រិដ្ឋកម្ម​ធម្មជាតិ​ ដែល​ជាទម្រង់ឧក្រិដ្ឋកម្មនៃការ​កាប់​ព្រៃឈើ ការ​ជីក​យក​រ៉ែ ការ​ជួញដូរសត្វព្រៃ ​ការរឹបអូសយក​ដី​ធ្លី​និង​សកម្មភាពឧក្រិដ្ឋកម្ម​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នានា ព្រម​ទាំងឧក្រិដ្ឋកម្ម​ទាក់​ទិន​នឹង​ការ​នេសាទ​ត្រី​ផង​ដែរ ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ប្រជាជន​ ហើយ​វាធ្វើ​ឱ្យ​អន្តរាយ​ដល់ការ​អភិរក្សនិង​ការ​ប្រើប្រាស់​ប្រភព​ធនធាន​ធម្មជាតិ​របស់​ពិភពលោក​យើង​ប្រកប​ដោយ​ចីរភាព។

ឧក្រិដ្ឋកម្ម​ធម្មជាតិជា​ជំនួញ​ធំ​មួយ​សម្រាប់ពួក​ឧក្រិដ្ឋជន​អន្តរជាតិ។ ឧក្រិដ្ឋកម្ម​ទាំង​នេះ​ផ្ដល់​កម្រៃ​យ៉ាង​ច្រើនគឺរាប់​រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ វា​ក៏​ធ្វើ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ច្រើន​ណាស់​ដែរ ដោយ​បង្ក​ឱ្យ​មាន​ការ​ឆក់​ប្លន់​ជីវភាព​និង​ប្រភព​ធនធាន​ធម្មជាតិ​របស់​សហគមន៍ ធ្វើ​ឱ្យ​មាន​ការ​រាលដាល​ជំងឺ​ បំផ្លាញប្រព័ន្ធអេកូឡូស៊ី​និងជំរុញ​ឱ្យ​មានការ​បាត់បង់ប្រភេទសត្វព្រៃ​កម្រផង​ដែរ។ ឧក្រិដ្ឋកម្មទាំង​នេះមាន​ជាប់​ទាក់ទិន​ជា​មួយ​នឹងការ​ជួញ​ដូរ​មនុស្ស ថ្នាំ​ញៀន កាំភ្លើងនិង​អំពើ​ពុក​រលួយ​ ការ​ជំរិត​យក​ប្រាក់​ ការសូកប៉ាន់ ការលាង​លុយ​កខ្វក់និងការ​គៃ​បន្លំ។​

កាល​ពី​ចុង​ខែ​កញ្ញា រដ្ឋមន្ត្រីខាង​អាកាសធាតុ​និង​បរិស្ថាន​នៃ​ប្រទេស​ន័រវែស​ លោក​ Espen Barth Eide និង​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.ទទួល​បន្ទុកកិច្ចការ​មហាសមុទ្រ បរិស្ថាន​អន្តរជាតិនិងកិច្ច​ការ​វិទ្យាសាស្ត្រ លោកស្រី​ Monica
Medina បាន​រៀប​ចំ​រួម​គ្នាការ​ប្រជុំ​តុ​មូល​មួយ​ចូល​រួម​ដោយពួក​រដ្ឋមន្ត្រី​និងក្រុមមន្ត្រីជាន់​ខ្ពស់​មក​ពី​ប្រទេស​ចំនួន​១១។ សហ​អ្នក​រៀប​ចំ​ទាំង​ពីរ​នាក់​នេះបាន​ប្រើ​ការប្រជុំ​គ្នា​នេះ​ដើម្បី​ពិនិត្យ​មើលជា​មុន​អំពី​សម្ព័ន្ធភាពប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ធម្មជាតិ Nature Crime Alliance ដែល​ជាការ​ផ្តើម​គំនិត​រួមគ្នា​ថ្មី​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាំង​នេះ។​

លោក​រដ្ឋមន្ត្រី Eide និង​លោកស្រី​ឧបការី​រដ្ឋមន្ត្រី​ Medina បាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ក្រោយ​ការប្រជុំ​តុ​មូល​នោះ​ថា«ឧក្រិដ្ឋកម្ម​ទាំង​នេះ​ធ្វើ​ឱ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​និង​សហគមន៍​មូលដ្ឋាន​ រារាំង​ដល់​ការ​អភិវឌ្ឍ​និង​បង្ក​ឱ្យ​មានផលវិបាក​ក្នុង​រយៈពេល​យូរច្រើន​ក្រាស់ក្រែល​ដល់​ក្រុម​មនុស្ស​ជំនាន់​ក្រោយ​ថែម​ទៀត​ផង‍»។​

ទោះជា​ឧក្រិដ្ឋកម្មធម្មជាតិនីមួយៗ​ជា​អំពើ​ខុសច្បាប់និង​បាន​យក​ពួក​ជន​ល្មើស​ទៅ​កាត់​ទោស​ហើយ​ក្នុង​ប្រទេស​ជាច្រើន​ក៏ដោយ ក៏​កិច្ច​ប្រឹងប្រែង​ទាំង​នេះមាន​ជា​ផ្នែកៗ​ហើយ​មិន​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​បណ្តាញឧក្រិដ្ឋកម្ម​ទាំង​នេះ​ទេ។ ស.រ.អ.និង​ប្រទេស​ន័រវែសសង្ឃឹម​ថា សម្ព័ន្ធភាពប្រឆាំង​នឹងឧក្រិដ្ឋកម្ម​ធម្មជាតិ​នឹង​បម្រើការជា​កាតាលីករមួយ​ដើម្បីលើក​កម្ពស់​ឆន្ទៈ​នយោបាយ​និង​ប្រមូល​ថវិកា ដើម្បីធ្វើ​ឱ្យ​មាន​ការ​ចូលរួមពី​សង្គម​ស៊ីវិល ពួក​អ្នកចូល​រួម​ខាង​បច្ចេកវិទ្យា​និង​ក្រុម​អ្នកពង្រឹង​ច្បាប់ ដើម្បី​បង្កើនសមត្ថភាព​ប្រតិបត្តិការ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មធម្មជាតិ និ​ង​ដើម្បីគាំទ្រ​សិទ្ធិ​និង​សន្តិសុខ​នៃ​ក្រុម​ជន​ជា​អ្នក​ស្រុក​ដើមនិង​សហគមន៍ក្នុង​មូលដ្ឋាន។​

លោកស្រីឧបការី​រដ្ឋមន្ត្រី​ Medina បាន​ថ្លែង​ថា៖ «សកម្មភាពឧក្រិដ្ឋទាំង​នេះ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ បំផ្លាញ​នីតិរដ្ឋ ប្លន់​មូលដ្ឋាន​ធនធាន​ធម្មជាតិនិង​ប្រាក់ចំណូល​របស់​ប្រទេស​និង​សហគមន៍ ធ្វើ​ឱ្យ​ផុត​ពូជ​សត្វព្រៃ​កម្រ​និងធ្វើ​ឱ្យ​មាន​ជំងឺ​រាលដាល​ផង​ដែរ។ ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត្រូវ​តែ​បញ្ឈប់ ​ហើយពេល​នេះជា​ពេល​វេលា​ត្រូវចាត់​វិធានការ​ទប់ទល់‍»។​

សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា៖ «ក្រុម​ជន​ឧក្រិដ្ឋ​ទាំង​នេះដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំង​នេះ​បង្កើន​អំពើ​ពុក​រលួយ ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ដែលរួម​មាន​ការ​គេច​វេះពន្ធដារនិង​ការ​លាង​លុយ​កខ្វក់ និង​នាំ​ឱ្យ​មានការបំផ្លិច​បំផ្លាញ​នៅ​គ្រប់​កន្លែង​ដែល​ពួកគេ​ធ្វើ​ប្រតិបត្តិការ​។ គ្មាន​ប្រទេស​ណាមួយ​ ដី​ធ្លី​ណា​មួយ​ កន្លែងមាន​ទឹ​ក​ណា​មួយ ​មនុស្ស​ណា​ម្នាក់មាន​សុវត្ថិភាព​ពីសកម្ម​ភាពខុសច្បាប់​ទេ​ ហើយ​ជា​ញឹកញយ​ជា​សកម្មភាព​ឃោរឃៅ​របស់​ក្រុម​ឧក្រិដ្ឋជនទាំង​នេះ។ យើង​នឹង​ធ្វើការ​ជា​មួយ​ពួក​ជន​ទាំង​ឡាយ​ណាដែលចូល​រួម​ជា​មួយ​យើង​នៅ​ថ្ងៃ​នេះ នៅ​ពេលយើង​អភិវឌ្ឍ​បន្ថែមការ​ផ្តើម​គំនិត​រួម​គ្នា​ថ្មី​មួយគឺ​សម្ព័ន្ធភាព​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ធម្មជាតិ‍»៕

XS
SM
MD
LG