Accessibility links

Breaking News

បទវិចារណកថា៖ ការប្រែប្រួល​អាកាសធាតុ​គឺជា​គ្រោះថ្នាក់​ដ៏​ពិតប្រាកដ និង​កំពុង​កើតឡើង


រូបឯកសារ៖ រថយន្ត​បាន​លិច​ក្នុង​ទឹក​ជំនន់​ក្នុង​តំបន់​ដែល​ព្យុះ​ទីហ្វុង Doksuri បាន​បង្ក​ការខូចខាត​យ៉ាងខ្លាំង​ក្នុង​ប្រទេស​ចិន។
រូបឯកសារ៖ រថយន្ត​បាន​លិច​ក្នុង​ទឹក​ជំនន់​ក្នុង​តំបន់​ដែល​ព្យុះ​ទីហ្វុង Doksuri បាន​បង្ក​ការខូចខាត​យ៉ាងខ្លាំង​ក្នុង​ប្រទេស​ចិន។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

វា​កំពុង​បញ្ជាក់​កាន់តែ​ច្បាស់​ថា​ ការប្រែប្រួល​អាកាសធាតុ​គឺជា​គ្រោះថ្នាក់​ដ៏​ពិតប្រាកដ និង​កំពុង​កើតឡើង​ចំពោះ​ភព​ផែនដី​របស់​យើង និង​ចំពោះ​យើង​ទាំងអស់គ្នា។ យោង​តាម​រដ្ឋបាល​មហា​សមុទ្រ​និង​បរិយាកាស​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន អាកាសធាតុ​គឺ​មាន​កម្តៅ​ក្តៅ​បំផុត​នៅ​ក្នុង​កំណត់ត្រា។ កម្តៅ​បាន​នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏​ខ្លាំង​ដែល​បាន​បង្ក​ឱ្យ​មាន​ការបំផ្លិច​បំផ្លាញ​នៅ​ទូទាំង​ពិភពលោក។ ទំហំ​ផ្ទាំង​ទឹកកក​នៅ​សមុទ្រ​អង់តាក់ទិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិតទាប​បំផុត​ក្នុង​ឆ្នាំ២០២៣ គ្រាដែល​ផ្ទៃ​សមុទ្រ​មាន​សីតុណ្ហភាព​ខ្ពស់​ដែល​មិន​ធ្លាក់​ចុះ ​ទោះជា​រដូវរងា​បាន​មក​ដល់​ហើយ​ក៏ដោយ។ តាម​ល្បឿន​នៃ​ការឡើង​កម្តៅ​នេះ នៅ​ត្រឹម​ចុង​សតវត្សរ៍​នេះ ពិភពលោក​នឹង​អាច​ឡើង​កម្តៅ​ហួស​ពី​ក្នុង​កំណត់​ត្រា​ដែល​ថា​ សីតុណ្ហភាព​ពិភពលោក​នឹង​កើន​ឡើង១,៥ អង្សាសេ​លើសពី​កម្រិត​មុន​ឧស្សាហកម្ម នោះ​គឺ​កម្តៅ​នៅក្នុង​ពិភពលោក​នឹង​ឡើង៣,៤ អង្សាសេ។

លោក John Kerry បេសកជន​ពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ​បាន​និយាយ​ថា៖ «កាលពី​ឆ្នាំមុន គឺ​ឆ្នាំ២០២៣ ជា​ឆ្នាំ​ដែល​ត្រូវបាន​រំខាននិង​អវិជ្ជមាន​បំផុត​ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ‍»។

លោក John Kerry បាន​ថ្លែង​បន្ត​ថា៖ «‍មាន​មនុស្ស​រាប់​លាន​នាក់​រួច​ទៅ​ហើយ​ដែល​បាន​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង​ៗ​នៅ​លើ​ភព​ផែនដី មិន​មែន​អ្នក​ទាំងអស់​នោះ​ផ្លាស់ទី​ដោយសារ​តែ​បញ្ហា​អាកាស​ធាតុ​នោះ​ទេ ក៏ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​ទាំងនោះ​បាន​ផ្លាស់ទី​គឺ​ដោយសារ​ការបន្ថែម​បញ្ហា​អាកាសធាតុ។ វិបត្តិ​ទឹក កង្វះ​លទ្ធភាព​ដាំ​ដំណាំ​ដែល​គេ​ធ្លាប់​ដាំ​បាន អត្រា​ប្រេវ៉ាឡង់​នៃ​ជម្ងឺ​ដែល​យើង​គិត​ថាយើង​បាន​លុបបំបាត់​នោះ កំពុង​កើត​មាន​ឡើង​វិញ។ ការរំខាន​ដល់​អាជីវកម្ម ការរំខាន​ដល់​ជីវិត​ទាំងអស់ ការចំណាយ​លើ​បន្ទុក​នានា និង​មនុស្ស​ដែល​ជួបប្រទះ​នឹង​រឿង​នេះ​នឹង​ប្រាប់​អ្នក​អំពី​តម្លៃ​នៃ​ការបាត់បង់​ផលិតភាព ការរំខាន​ដល់​ការដឹក​ជញ្ជូន​ទំនិញ និង​សេវាកម្ម​ជាដើម»។

ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​គឺ​ការផ្តល់​ហិរញ្ញប្ប ទាន។ លោក Kerry បាន​ថ្លែង​ទៀត​ថា៖ «ត្រូវការ​ប្រាក់​រាប់ពាន់​ពាន់​លាន​ដុល្លារ គឺ​ប្រមាណជា​ពី ២,៥ ទៅ ៤,៥ ពាន់ពាន់​លាន​ដុល្លារ និង​ពី​៤,៥ ទៅ​៥​ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ជារៀងរាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​ក្រោយ​រហូត​ដល់​ឆ្នាំ២០៥០»។ មាន​តម្រូវ ការ​សម្រាប់​ការវិនិយោគ​ឯកជន។ ក៏ប៉ុន្តែ​មនុស្ស​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការវិនិយោគ ដូច្នេះ​យើង​ត្រូវតែ​ដាក់ពង្រាយ​មូលនិធិ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​នានា​ដ៏​រឹងមាំ។

លោក Kerry បាន​ថ្លែង​បន្ត​ថា៖ «នៅ​ពេល​អ្នកបង្កើត​កិច្ចព្រមព្រៀង​ដ៏​រឹងមាំ​បាន អ្នក​នឹង​មាន​កិច្ចព្រមព្រៀង​ដែល​មិន​សូវ​មាន​ហានិភ័យ ដូច្នេះ​វា​នឹង​កាត់បន្ថយ​នូវ​ការខាតបង់​របស់​អ្នក​ពី​ដំបូង ឬ​រក​ប្រាក់​បាន ឬ​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​ទំនុកចិត្ត​ថា ប្រសិនបើ​ពួកគេ​ដាក់​ប្រាក់​មួយ​ចំនួន​ដើម្បី​វិនិយោគ​នោះ ពួកគេ​អាច​មាន​ទស្សនវិស័យ​ថា ការវិនិយោគ​របស់​ពួកគេ​ត្រូវបាន​ការពារ ដែល​នោះ​ជា​អ្វី​ដែល​ពួកគេ​អាច​នឹង​ធ្វើ​ក្នុង​ពេល​ឥឡូវនេះ»។

លោក Kerry បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «តើ​យើង​ធ្វើ​បែប​នេះ​បាន​ដោយ​របៀប​ណា? ជា​ការពិត សប្បុរសធម៌​អាច​ដើរ​តួនាទី​ធំ​ជាង​សព្វថ្ងៃ​នេះ​ទៅ​ទៀត។ សប្បុរសធម៌​ផ្តល់​ជំនួយ ហើយ​គេ​ដឹង​ថា​ គេ​កំពុង​ធ្វើ​ការងារ​ដ៏​ត្រឹមត្រូវ។ ខ្ញុំ​គិត​ថា ការងារ​ដ៏​ត្រឹមត្រូវ​នោះ​គឺ​សំខាន់ ធំដុំ និង​មាន​ភាពទាក់ទាញ​ក្នុងពេល​ឥឡូវ​នេះ‍»៕

XS
SM
MD
LG