Accessibility links

Breaking News

បទវិចារណកថា៖ អំពី​ការការពារ​សេវា​ទាក់ទិន​នឹង​ទឹក


រូបឯកសារ៖ អ្នកស្រុក​ម្នាក់​ដើរ​អូស​ធុង​ទឹក ខណៈ​ដែល​ទីក្រុង​របស់​ពួកគេ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅតែ​គ្មាន​ទឹក បន្ទាប់ពី​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។
រូបឯកសារ៖ អ្នកស្រុក​ម្នាក់​ដើរ​អូស​ធុង​ទឹក ខណៈ​ដែល​ទីក្រុង​របស់​ពួកគេ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅតែ​គ្មាន​ទឹក បន្ទាប់ពី​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បើ​តាមលោក Robert Martini អគ្គនាយក​គណៈកម្មាធិការ​កាក​បាទ​ក្រហម​ថា នៅ​ពេល​ដែល​សេវា​ទឹក​ត្រូវ​បាន​បង្អាក់ ឬ​បំផ្លាញដោយសារ​សង្គ្រាម ផលវិបាក​ខាង​មនុស្សធម៌មានសភាព​ធ្ងន់ធ្ងរ​និង​ធំធេង​ណាស់។ បញ្ហា​នេះកើត​មាន​ឡើង​ដោយសារ​សេវា​ទឹក​មាន​ការ​ពាក់ព័ន្ធគ្នា។ វា​មិនមែនគ្រាន់​តែ​ទាក់ទិន​នឹង​ការ​ផ្តល់​ទឹក​និង​អនាម័យ​ប៉ុណ្ណោះ​ទេ ​វាក៏​អាច​ទាក់ទិន​នឹងការ​មាន​ទឹក ការ​ជួសជុល ការផ្លាស់ប្ដូរ​គ្រឿងបន្លាស់ ​និង​ក្រុម​បុគ្គលិកចាំបាច់​ដើម្បី​ធ្វើ​ការងារ​នេះ​ផង​ដែរ ​ហើយ​មិន​ត្រូវ​មាន​ឧបសគ្គ​រារាំង​មិន​ឱ្យ​ធ្វើ​ការ​នេះ​បាន​ដោយ​សារ​សង្គ្រាម​នោះ​ទេ។

អ្នកតំណាង​រង​ស្តី​ទីរបស់​ស.រ.អ.ប្រចាំ​អ.ស.ប. លោក Jeffrey DeLaurentis បាន​និយាយ​ថា៖ «ការ​សិក្សា​ស្រាវជ្រាវមួយ​កាលពី​ឆ្នាំ ២០២២ ដោយសាកលវិទ្យាល័យ California នៅ​ទីក្រុង Los Angeles បាន​ស្ទង់​ប្រមាណ​ថា​ ជិត​ពាក់​កណ្តាលប្រជាជន​នៅ​ទូទាំងពិភពលោក​នឹង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារកង្វះ​ទឹក​មិន​ហួស​ពី​ឆ្នាំ២០៣០‍»។ លោក​បាន​ថ្លែង​ថា ទោះជា​បុព្វហេតុនៃ​វិបត្តិ​នេះ​មានច្រើន​ក៏​ដោយ​ ក៏​សង្គ្រាមនិង​ការប្រែប្រួល​អាកាស​ធាតុជា​កត្តាជំរុញ​ធំៗ​ពីរ​ផង​ដែរ។ លោក​បាន​ថ្លែង​ទៀត​ថា៖ «សម្រាប់​ក្រុម​ជន​ដែល​រស់​ក្នុង​តំបន់​មាន​សង្គ្រាម ​ការ​គ្មាន​ទឹកនិង​អនាម័យមាន​ផល​វិបាក​ធ្ងន់ធ្ងរ‍»។

លោក DeLaurentis បាន​និយាយ​ថា៖ «យើង​ឃើញ​កាន់​តែ​ច្រើន​ឡើងៗ​អំពី​ផល​ប៉ះពាល់ដែល​អសន្តិសុខ​ទឹកត្រូវ​ជំរុញ​ដោយ​សង្គ្រាម​មាន​ទៅ​លើ​ការ​ផ្លាស់ប្តូរ​កន្លែង​រស់នៅ ​និង​អំពើ​ហិង្សាខាង​យេនឌ័រ។ នៅ​ក្នុង​សង្គ្រាម​ខ្លះ​កងកម្លាំង​ប្រដាប់​អាវុធបាន​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ​និង​គ្រប់គ្រងការ​ចូល​ទៅកាន់​ប្រភព​ក្បាល​ទឹក‍»។

លោក​ឯកអគ្គរដ្ឋទូត DeLaurentis បាន​ផ្តល់​ឧទាហរណ៍​មួយ​នៃ​ការ​ខ្ទេចខ្ទី​បណ្តាល​មក​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​បាន​និយាយ​ថា៖ «នៅ​ក្នុង​ប្រទេសអ៊ុយក្រែន កងកម្លាំង​រុស្ស៊ីបានវាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ ហើយ​បាន​បណ្តាល​ឱ្យ​ជនជាតិ​អ៊ុយក្រែន​ជាង១១លាននាក់ ​គឺ​ស្មើ​នឹង​មួយភាគ​បួន​នៃ​ប្រជាជន​អ៊ុយក្រែនសរុប​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់។ សកម្មភាព​នេះ​ហួស​ពី​អំពើ​ឃោរឃៅ​ទៅ​ទៀត‍»។

ប្រទេសរុស្ស៊ីនៅ​តែ​បន្តវាយប្រហារ​ប្រព័ន្ធ​ទឹក​របស់​អ៊ុយក្រែន មានរួម​តំបន់​មានវាលភក់​ដែល​ជួយធ្វើ​ឱ្យ​ទឹក​ស្អាត។ លោក​ឯកអគ្គរដ្ឋទូត DeLaurentis បាន​និយាយថា៖

«ស.រ.អ.​ទទួល​ស្វាគមន៍ការ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយតាមរយៈអនុសញ្ញា Ramsar ដែល​អំពាវនាវ​ដល់​រុស្ស៊ីឱ្យ​បញ្ឈប់​ការ​រំលោភ​ដែល​រារាំងអ៊ុយក្រែន​មិន​ឱ្យ​ការពារ ធ្វើ​ឱ្យ​មាន​ឡើងវិញ​ និង​ប្រើប្រាស់​វាលភក់​របស់​ផង​ខ្លួន‍»។

លោក DeLaurentis បានប្រសាសន៍​ថា៖ «យើង​ដឹង​ថា ការ​ខ្វះ​ខាត​ទឹក​អាច​នាំ​ឱ្យ​មាន​ការ​ផ្តើម​ ឬ​បង្កើនជម្លោះរវាង​សហគមន៍ រវាង​ក្រុម​មនុស្ស​នានា ឬ​រវាង​រដ្ឋ។ ហើយ​យើង​ដឹង​ថា អាកាសធាតុអាក្រក់ មាន​រួម​ទឹកជំនន់និង​ភាព​រាំង​ស្ងួត ​មាន​ផល​ប៉ះពាល់​លើ​លទ្ធភាពសហគមន៍​ងាយ​រងគ្រោះក្នុង​ការ​ផលិត​ស្បៀង​អាហារតាមវិធី​ដែល​ពួកគេ​បាន​ផលិត​ជា​ច្រើន​ជំនាន់​មក​ហើយ‍»។

កាល​ពី​ពេល​ថ្មីៗ​នេះ ស.រ.អ.​បាន​ប្រកាស​អំពី​ការ​ប្តេជ្ញាធ្វើ​វិនិយោគ​រហូត​ដល់​៤៩​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យធ្វើ​ឱ្យ​មាន​ទឹក​ស្មើ​គ្នា មាន​ទឹកដែល​ធន់​នឹងការ​ប្រែប្រួល​អាកាសធាតុ​បាន និង​ខាង​អនាម័យ​នៅ​ក្នុង​ប្រទេស​និង​នៅ​ទូទាំង​ពិភពលោក។

លោកឯកអគ្គរដ្ឋទូត DeLaurentis បាន​និយាយថា ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ «ក៏​គ្មាន​នរណា​ម្នាក់​អាច​ធ្វើការ​នេះ​តែ​ឯកឯងបាន​ដែរ។ ការ​ដោះស្រាយបញ្ហាអសន្តិសុខ​ទឹក​តម្រូវ​ឱ្យមាន​កិច្ច​សហប្រតិបត្តិការ​ជា​សាកល។ យើង​មាន​កាតព្វកិច្ច​ដោះស្រាយបញ្ហា​ខ្វះ​ទឹកដែល​នាំ​ឱ្យ​មានជម្លោះនិង​បង្អាក់​ដល់​ស​ន្តិភាព​និង​សន្តិសុខ​ថែម​ទៀត​ផង‍»។

លោក​បានថ្លែង​បន្ថែម​ទៀត​ថា៖ «មនុស្ស​ត្រូវការ​ទឹក។​ ដូច្នេះ សន្តិភាពមាន​ន័យ​ថា​ ទឹក។ វា​ជា​ការ​ងាយ​ស្រួល​យល់​បែប​នេះ‍​ឯង»៕

XS
SM
MD
LG