បទ​វិចារណកថា៖ ការ​រឹតត្បិត​​ទិដ្ឋាការ​​​លើ​​​ក្រុម​​មេដឹកនាំ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​​​​នីការ៉ាហ្គា

ប៉ូលិស​​​​​​នីការ៉ាហ្គា​​រារាំង​អ្នក​កាសែត​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​មេដឹកនាំ​ប្រឆាំង​អ្នកស្រី Cristiana Chamorro នៅ​​រដ្ឋធានី​ម៉ាណាហ្គា កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​បាន​ចាត់វិធានការដាក់កំហិត​ការ​រឹតត្បិតទិដ្ឋាការ​លើសមាជិក​១០០​នាក់នៃរដ្ឋសភានីការ៉ាហ្គា​និងប្រព័ន្ធ​តុលាការនៃប្រទេសនេះ​ដោយមានរួម​បញ្ចូលពួក​រដ្ឋអាជ្ញា​និង​ពួក​ចៅក្រមព្រ​មទាំ​ង​សមាជិក​គ្រួសារពួក​គេ​ផង​ដែរ។ ក្រសួង​នេះ​បាន​លុប​ចោលទិដ្ឋាការ​សហរដ្ឋ​អាមេរិក​ដែល​ពួក​បុគ្គលទាំង​នេះកាន់។

គោលនយោបាយរឹតត្បិត​ទិដ្ឋាការរបស់​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក​អនុវត្តលើ​បណ្តា​បុគ្គលដែលត្រូវ​ជឿ​ថា​ទទួល​ខុស​ត្រូវ​ឬរួមគំនិតក្នុង​ការ​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យដោយ​មាន​រួម​បញ្ចូល​ទាំងការរំលោភ​លើ​សិទ្ធិមនុស្សផង​ដែរ។ គោលនយោបាយនេះ​ក៏​ត្រូវ​អនុវត្ត​លើ​ពួកសមាជិកគ្រួសារ​ផ្ទាល់​របស់​អ្នក​ទាំង​នេះ​ដែរ។សកម្មភាព​កាលពី​ពេល​ថ្មីៗនេះដើម្បី​ដាក់​កំហិតការរឹតត្បិតទិដ្ឋាការលើពួក​ជន​ជាតិនីការ៉ាហ្គា​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​របស់​របប​គ្រប់​គ្រង Ortega-Murillo លើលទ្ធិ​ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

ការវាយប្រហារ​ទាំង​នេះ​មាន​រួម​បញ្ចូលការចាប់​ខ្លួនអ្នក​ប្រឆាំង​ខាង​នយោបាយ២៦​នាក់និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ​មានរួម​បញ្ចូលបេក្ខជន​ប្រធានាធិបតី​៦​នាក់ក្រុម​សកម្មជន​និស្សិត ពួក​មេដឹកនាំ​វិស័យ​ឯកជន​និង​អ្នកដទៃ និងការ​អនុម័ត​ច្បាប់សង្កត់សង្កិនសម្រាប់រឹតត្បិត​និង​ដាក់ទោស​ព្រហ្មទណ្ឌ​លើ​ការនិយាយ​ស្តី​បញ្ចេញ​មតិ​ដែល​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ខ្លះ ការ​ប្រឆាំងនិង​ការ​ចូល​រួម​ខាង​នយោបាយ។

ការ​រឹតត្បិតទិដ្ឋាការក៏​មានគោល​ដៅតម្រង់​លើពួកជនទាំង​ឡាយ​ណាដែលយាយីនិង​បំបិទ​មាត់សង្គម​ស៊ីវិល បណ្តាញ​ព័ត៌មាន​ឯករាជ្យនិងក្រុម​ជន​ដែល​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យនិងដំណើរការប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នៅការ៉ាហ្គា។ ដោយសារមាន​«យុទ្ធនាការបំភិតបំភ័យ»​នេះ​ការបោះឆ្នោតក្នុង​ខែ​វិច្ឆិកាខាង​មុខ​នេះមិន​ទំនងជា​មាន​ភាព​សេរី​និងយុត្តិធម៌​ទេ» នេះ​បើ​តាម​សម្តី​របស់​លោក Ned Price អ្នកនាំពាក្យក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​មាន​ប្រសាសន៍​ថា៖ «ការ​លុប​ចោល​ទិដ្ឋាការទាំង​នេះបង្ហាញ​ថា​សហរដ្ឋ​អាមេរិក​នឹងឧបត្ថម្ភ​ផ្ចុង​ផ្តើម​ឱ្យ​មានការ​ទទួល​ខុស​ត្រូវខ្ពស់ មិន​មែន​សម្រាប់​តែ​ពួក​មេដឹកនាំរបប​គ្រប់គ្រងនេះ​ប៉ុណ្ណោះ​ទេ តែក៏​សម្រាប់ពួក​មន្ត្រីដែល​ជួយ​ធ្វើ​ឱ្យ​មាន​ការ​វាយប្រហាររបស់​របបគ្រប់់គ្រង​នេះ​លើលទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ផង​ដែរ។ សហរដ្ឋ​អាមេរិក​នឹងបន្តប្រើមធ្យោបាយ​ការទូតនិង​សេដ្ឋកិច្ច​ដែល​យើង​មាន​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែងក្រុមអ្នក​ទោស​នយោបាយ​និង​ដើម្បីគាំទ្រការ​អំពាវនាវរបស់​ប្រជារាស្ត្រនីការ៉ាហ្គាឱ្យ​មាន​សេរីភាព​ច្រើន​ជាង​មុន ការ​ទទួល​ខុសត្រូវ​ខ្ពស់និងការ​បោះឆ្នោត​ដោយ​សេរី​និង​ដោយ​យិត្តិធម៌​ផង​ដែរ។»៕