បទវិចារណកថា៖ ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​​កាន់តែ​រីកចម្រើន

(រូប​ឯកសារ) ទង់ជាតិ​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​តុបតែង​នៅ​អគារ​ Eisenhower នៅ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣។

ការ​ជឿនលឿន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការផ្លាស់ប្តូរ​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​ទាំង​២​នៅ​ក្នុង​ផ្នែក​សំខាន់ៗ​រួម​មាន​ថាមពល សន្តិសុខ​និង​ពាណិជ្ជកម្ម។

តទៅនេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេ រិក


«នេះ​ប្រាកដ​ជា​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​វាយ​តម្លៃទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា»។

នេះ​បើ​តាម​ការប្រកាស​របស់​លោក Richard Vermaអនុ​រដ្ឋមន្ត្រី​ការបរ ទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ការចាត់ចែង​និង​ធនធាន​នៅ​ក្នុង​កំណត់​សម្គាល់​មួយទៅ​កាន់​វិទ្យាស្ថានHudson។ លោក​បាន​ថ្លែង​ទៀត​ថា៖ «យើង​ឥឡូវ​នេះ​កំពុង​ចូល​ដំណាក់កាល​ជឿនលឿន​ដែល​មាន​រយៈ​ពេល​ប្រហែល​២៥ឆ្នាំ។ នេះ​ជា​ការ​ជឿនលឿន​ដែល​គេមិន​អាច​នឹក​ស្មាន​ដល់​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន»។

ការ​ជឿនលឿន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការផ្លាស់ប្តូរ​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​ទាំង​២​នៅ​ក្នុង​ផ្នែក​សំខាន់ៗ​រួម​មាន​ថាមពល សន្តិសុខ​និង​ពាណិជ្ជកម្ម។

តាម​ការពិត គឺ​លោក​ប្រធានាធិបតី Bill Clintonដែល​បាន​បំបែក​គោលនយោបាយ​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​ និង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន។ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លែអ៊េរ​ស៊ីវិល​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​ ជា​កិច្ច​ផ្តួចផ្តើមដ៏​សំខាន់​មួយ​ ដើម្បី​ផ្គត់ផ្គង់​ថាមពល​នុយក្លែអ៊េរ​ប្រកប​ដោយ​សុវត្ថិភាព​និង​ទុកចិត្ត​បាន​ដល់​ឥណ្ឌា។ ហើយ​នៅ​ទីបំផុត​វា​បាន​នាំ​ដល់ កិច្ច​សហប្រតិបត្តិការ​នុយក្លែអ៊េរ​ស៊ីវិល​មួយ​បាន​នាំ​ទៅ​កាន់​ការ​ជឿនលឿន​ថ្មី​មួយ​នៅ​ក្នុង​

កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ។ លោក​អនុរដ្ឋមន្ត្រី Vermaបាន​ពន្យល់​ថា៖
«យោធា​ទាំង២​របស់​យើង​បាន​យល់គ្នា​ទៅវិញ​ទៅមក។ រយៈ​ពេល​មិន​យូរ​ប៉ុន្មាន​ទេ​ដែល​យើង​ប្រាកដ​ជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​អំពី​អន្តរ​ប្រតិបត្តិការ​ឬ​ការ​រួមគ្នា។ យើង​ឥឡូវ​នេះ​អនុវត្ត​និង​ហ្វឹកហាត់​ជាមួយ​គ្នា។ យើង​ឥឡូវ​នេះ​កំពុង​អភិវឌ្ឍន៍​និង​កំពុង​ផលិត​រួមគ្នា​ប្រព័ន្ធ​ជឿនលឿន​បំផុត​ខ្លះ​របស់​ពិភពលោក។ ទាំង​អស់​នេះ​នៅ​ក្នុង​ឈ្មោះ​នៃ​ការ​លើក​ស្ទួយ​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ហួស​ពី​នោះ»។

ការណ៍​នេះ​នាំ​ឱ្យ​សម្រេច​ជា​ដុំ​កំភួន​មួយ​ទៀត​គឺ​ការ​ខំ​ប្រឹងប្រែង​រួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​ការប្រែប្រួល​អាកាសធាតុ។ មាន​ការងារ​ត្រូវ​ធ្វើ​នៅ​ឡើយ។ លោក​អនុរដ្ឋមន្ត្រី Verma បាន​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ នៅ​ពេល​ដែល​ប្រទេស​បញ្ចេញ​ឧស្ម័ន​ធំ​បង្អស់​២​នៃ​ប្រ ទេស​បញ្ចេញ​ឧស្ម័ន​ធំ​បង្អស់​៣​ធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ដោយ​ការ​ស្ថាបនា​នៅ​លើ​ឆាក​អន្តរជាតិ វា​បញ្ជូន​សញ្ញា​ដ៏​ខ្លាំង​មួយ​អំពី​សារៈសំខាន់​និង​ភាព​បន្ទាន់​នៃ​បញ្ហា​នេះ​ទៅ កាន់​ប្រទេស​ផ្សេងៗ​ទៀត​និង​ទៅ​កាន់​ឧស្សាហកម្ម​ឯកជន​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នេះ​នៅ​ពេល​ខាង​មុខ។

ឥទ្ធិពល​សេដ្ឋកិច្ច​រវាង​ផ្នែក​ឯកជន​របស់​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​គួរ​ឱ្យ​ស្ញើច​សរសើរដូច​គ្នា។ លោក​អនុរដ្ឋមន្ត្រី Verma ថ្លែង​ទៀត​ថា៖ «បរិមាណ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មករបស់​យើង​បាន​កើនឡើង​ដប់​ដង​ចាប់​ពី​ឆ្នាំ​២០០០​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​បាន​បង្កើត​ការងារចំនួន​៤២៥.០០០។

នេះ​បើ​តាម​រដ្ឋបាល​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។ ចូរ​ក្រឡេក​មើល​បីបួន​ខែ​កន្លង​មក​នេះ ដោយ​មាន​ការតាំងចិត្ត​ថ្មី​ចាប់​ពី Micronដល់​ការស្ថាបនា​រោងចក្រ​មួយ​ដែល​មាន​តម្លៃ​៨២៥​លាន​ដុល្លារ​នៅ​ក្នុង​រដ្ឋ Gujaratប្រទេស​ឥណ្ឌា ដើម្បី​ផលិត​បន្ទះ​ឈីប semiconductors។ ចូល​មើល​ការសន្យា​ដែល​មាន​ទឹក​ប្រាក់​៥០០ ​លាន​ដុល្លារ​របស់​សាជីវកម្ម​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ ​ដើម្បី​ជួយ​ទ្រទ្រង់​ការ​ខំ​ប្រឹងប្រែង​របស់​កម្មវិធី First Solar នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដើម្បី​ស្ថាបនា​បន្ទះ​ស្រូប​កម្តៅ​ពន្លឺ​ព្រះ​អាទិត្យ»។

លោក​អនុរដ្ឋមន្ត្រី Verma បាន​ប្រកាស​ទៀត​ថា៖ «ខ្ញុំ​គិត​ថា យើង​អាចនិយាយ​ថា ​យើង​បាន​ចូល​ក្នុង​សករាជ​មួយ​នៃ​ការរួមបញ្ចូល​គ្នាក្នុង​ទំនាក់ទំនង​អាមេរិក-ឥណ្ឌា គឺ​ការ​រួមបញ្ចូល​គ្នា​អំពី​ថា​ តើ​យើង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូចម្តេច ការរួម​គ្នា​ថា​តើ​ពលរដ្ឋ​របស់​យើង​វាយ​តម្លៃ​ការ​គំរាមកំហែងសាកលនិង​ឱកាស​រួមគ្នា​យ៉ាង​ដូច​ម្តេច និង​ការរួម​គ្នា​ថា​តើ​ពលរដ្ឋ​របស់​យើង​រស់នៅ​និង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូច​ម្តេច»៕