បទវិចារណកថា៖ ទិវា​ប្រធានាធិបតី​ឆ្នាំ​២០២៥

(រូប​ឯកសារ) រូប​ថត​បង្ហាញ​លោក George Washington មក​ដល់​ទី​ក្រុង New York នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៧៨៩។

(រូប​ឯកសារ) រូប​ថត​បង្ហាញ​លោក George Washington មក​ដល់​ទី​ក្រុង New York នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៧៨៩។

ថ្ងៃ​ចន្ទ​សប្តាហ៍​ទី៣​ក្នុង​ខែ​កុម្ភៈ​ជា​ទិវា​ប្រធានាធិបតី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។
កាល​ពី​ដំបូង​ទិវាធ្វើ​ឡើង​ដើម្បីអបអរលោក​ប្រធានាធិបតី George Washington ដែល​ជា​ប្រធានាធិបតី​លើក​ដំបូង​របស់​សហរដ្ឋ​អាមេរិក។ ចាប់តាំង​ពី​ឆ្នាំ១៩៦៨មក ថ្ងៃ​ឈប់​សម្រាក​នេះ​ក៏​បានផ្តល់​កិត្តិយស​ដល់​លោក​ប្រធានាធិបតី Abraham Lincolnដែរ។ សព្វថ្ងៃ​នេះ ទិវា​នេះ​ត្រូវ​បាន​ចាត់ទុក​ជា​ការ​ទទួលស្គាល់​ប្រធានាធិបតី​ទាំង​អស់​របស់​ប្រទេស​ជាតិ។

ការ​ប្រារព្ធ​ពិធី​នេះ​បាន​ចាប់ផ្តើម​ជា​ការ​អបអរ​ថ្ងៃ​កំណើត​របស់​លោក George Washington នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ។ ជាង​ឥស្សរជន​ផ្សេងៗ​ទៀតនៃ​សម័យកាល​របស់​លោក លោក Washingtonបានដឹកនាំ​អនាគត​សហរដ្ឋ​អាមេរិក​ឆ្លង​កាត់​សង្គ្រាម​បដិវត្តន៍ ​ហើយ​បន្ទាប់​ពី​នោះ​មក ជម្លោះ​រយៈពេល​៦ឆ្នាំ​ដែល​បាន​បញ្ចប់​ការ​ចាប់ផ្តើម​របស់​សហរដ្ឋ​អាមេរិក​ជា​រដ្ឋអាណានិគម និង​កំណត់​ដើរ​លើមាគ៌ា​ថ្មី​មួយ​របស់​ខ្លួន​ជា​រដ្ឋប្រជាធិបតេយ្យ​ដោយ​តំណាង។

ជាការពិត លោក Washington ជា​រឿយៗ​ត្រូវ​បាន​គេ​ហៅ​ថាជា​បីតា​របស់​ប្រទេស​អាមេរិក ហើយ​មិនមែន​ដោយសារ​តែលោក​ជា​មេដឹកនាំ​យោធា​ដែល​បាន​ទទួល​ជោគជ័យ​ទេ។ តាម​ការពិត សកម្មភាព​របស់​លោកក្នុង​ជីវភាព​ស៊ីវិល​ក្រោយ​សង្គ្រាម​បាន​បង្កើត​ជា​គំរូ​មួយ​សម្រាប់​មេដឹកនាំ​ក្រោយៗ​មកទាំង​អស់​ដែល​ធ្វើ​តាម​លោក​នៅ​ក្នុង​តំណែង​ខ្ពស់​បំផុត​របស់​ប្រទេស​ជាតិ។​

Your browser doesn’t support HTML5

បទវិចារណកថា៖ ទិវា​ប្រធានាធិបតី​ឆ្នាំ​២០២៥

លោក​បាន​បង្កើត​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​ជាតិ​ហើយ​បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​ដ៏​ក្មេង​ខ្ចី​តាមរយៈ​ការ​ប្រឹងប្រែង​ដែល​មាន​លក្ខណៈ​ឈឺចាប់​នៅ​គ្រាដំបូង​ដែល​បង្កើត​បាន​ស្ថិរភាព​ ប្រជាធិបតេយ្យនិង​រដ្ឋាភិបាល​ស្របច្បាប់​ដ៏​ឆាប់​រហ័ស​មួយ។ ការ​ចាក​ចេញ​ពី​តំណែង​ដោយ​ការ​ស្ម័គ្រចិត្ត​បន្ទាប់​ពី​ការ​កាន់​តំណែង​២​អាណត្តិដែល​អាណត្តិ​និមួយៗមាន​រយៈ៤ឆ្នាំ​ និង​ដោយ​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធីទៅ​ឱ្យមេដឹកនាំជាប់ឆ្នោត​ដើម្បី​ជំនួស​លោក​មក លោក​ George Washington បានធ្វើ​ជា​គំរូ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រធានាធិបតី​ទាំង​អស់។

បើមិន​មាន​ការណែនាំ​របស់​លោក Washington ​សហរដ្ឋ​អាមេរិក​ប្រហែល​ជានឹង​មិនបាន​អភិវឌ្ឍ​ជា​ប្រទេសដូច​សព្វថ្ងៃ​នេះ​ទេ។ ប្រហាក់ប្រហែល​គ្នា​នេះ លោក Abraham Lincoln ដែល​ថ្ងៃ​កំណើត​របស់​លោក​ត្រូវ​ចំ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​ដឹកនាំសហរដ្ឋ​អាមេរិក​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល ជម្លោះ​មួយ​ដែល​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បំបែក​បំបាក់​ប្រទេស​នេះ​យ៉ាង​ងាយ។ ក៏ប៉ុន្តែ សមត្ថភាព​របស់​លោក Lincoln ដើម្បីបង្រួបបង្រួម​មតិ​សាធារណៈ​នៅ​ក្នុង​បណ្តារដ្ឋ​ភាគ​ខាង​ជើងនិង​ប្រមូល​ការ​មូលមតិ​ខាង​នយោបាយ​ជុំវិញ​សេចក្តី​ត្រូវការ​ដើម្បី​លុបបំបាត់​ទេសភាព​បាន​នាំ​ឱ្យមាន​ការ​បរាជ័យ​នៃ​បណ្ដា​រដ្ឋ​អបគមន៍​ហើយ​នៅ​ទី​បញ្ចប់បាន​បង្រួបបង្រួម​ប្រទេសខ្លាំង​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន។

សហរដ្ឋ​អាមេរិក​នៅ​មុន​សង្គ្រាម​ស៊ីវិល​គ្រាន់តែ​ជា៖​ បណ្តុំ​សហគមន៍​នយោបាយខ្លាំងមួយចំនួន​ដែល​រួបរួម​នៅ​ក្រោម​រដ្ឋាភិបាល​កណ្តាល​ទន់ខ្សោយ​មួយ ​តែ​ប្រទេស​បាន​ងើប​ចេញ​ពីការ​ប្រយុទ្ធ​បង្ហូរ​ឈាម​រយៈពេល​៤ឆ្នាំដោយ​បានរួបរួម​គ្នា​នៅ​ក្រោម​រដ្ឋាភិបាល​កណ្តាលដ៏​ខ្លាំង​មួយ។

លោក​ប្រធានាធិបតី George Washington និង​លោក Abraham Lincoln ជា​មេដឹកនាំ​ក្នុង​ពេល​សង្គ្រាម​ដែលបាន​ទទួលស្គាល់​ពី​ភាព​ចាំបាច់ខាន​មិន​បាន​សម្រាប់​ពលរដ្ឋ​សាមគ្គី​គ្នា​នៅ​ក្រោម​រដ្ឋាភិបាល​ដ៏​ខ្លាំង​មួយ។ សហរដ្ឋ​អាមេរិក​ធ្លាប់​មានមេដឹកនាំពូកែៗ​និង​ និយាយ​ដោយ​ត្រង់​ទៅ មេដឹកនាំ​មួយ​ចំនួន​មិន​ដូច​ការ​រំពឹង​ទុក ក៏ប៉ុន្តែ មិន​មាន​មេដឹកនាំ​ណា​ដែល​មាន​ឥទ្ធិពល​លើ​លោក George Washington និង​លោក Abraham Lincoln ទេ។

នៅ​ថ្ងៃ​នេះ យើង​ប្រារព្ធ​អនុស្សាវរីយ៍​របស់​លោក​ប្រធានាធិបតី​ទាំង​អស់​ហើយ​និង​ផ្តល់​កិត្តិយស​ដល់​ប្រធានាធិបតី​ទាំង​នោះ​ដែល​លើក​ស្ទួយ​កេរដំណែល​របស់​អស់​លោកអស់​រាប់​សតវត្សរ៍​មក​ហើយ៕