បទវិចារណកថា៖ ធ្វើ​ឱ្យ​ជឿនលឿន​របៀបវារៈ​ស្ត្រី សន្តិសុខ​និង​សន្តិភាព​នៅ​ឯ​អង្គការ​សហប្រជាជាតិ

(រូប​ឯកសារ) ស្ត្រី​និង​កុមារី​ដើរ​នៅ​ទៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ឆ្នាំ​២០២៣។

របាយការណ៍​មួយ​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ជឿនលឿន​នេះ​ត្រូវ​បាន​ត្រឡប់​ថយក្រោយ​វិញ​ ហើយ​វិសមភាព​នៅតែ​​ចាក់​ឫស រួម​មាន​នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​២៤ឆ្នាំ​មុន ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​លេខ​១៣២៥ ជា​សេចក្តី​សម្រេច​ដ៏​សំខាន់​មួយ​មាន​គោលបំណង​បង្កើន​ការ ចូលរួម​ឱ្យ​បាន​ពេញលេញ​និង​ស្មើ​ភាព​គ្នា​របស់​ស្ត្រី​នៅ​ក្នុង​ការ​ធ្វើ​សន្តិភាព ការ​រារាំង​ជម្លោះ​និង​ការ​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​សន្តិភាព។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្វីបើ​មាន​ការ​តាំងចិត្ត​ជា​សាកលលោក​និង​តំបន់​និង​ការ​ផ្តួចផ្តើម​ជា​ច្រើន ចំនួន​ស្ត្រីដែល​ត្រូវ​បាន​រួមបញ្ចូល​ក្នុង​ដំណើរការ​បង្កើត​សន្តិភាព​ផ្លូវការ​នៅ​មាន​ចំនួន​ទាប។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ ប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield។ អ្នកស្រី​ឯកអគ្គរដ្ឋទូត Greenfield ថ្លែង​ថា៖ «មុន​ពេល​អនុម័ត​សេចក្តី​សម្រេច​នោះ ស្ត្រី​មាន​ចំនួន​ពី​១​ទៅ​២​ភាគរយ​នៃ​កង​ថែរក្សា​សន្តិភាព​ទាំង​អស់។ ចំនួន​នេះ​បាន​កើន​ឡើង​ស្ទើរ​១០ដង។ ក៏ប៉ុន្តែ តាម​ការ​ពិត វា​គួរ តែ​មាន​ចំនួន​រាប់​រយ​ដង។ នៅ​រវាង​ឆ្នាំ១៩៩០​និង​២០០០ មាន​តែ​ចំនួន​១២​ភាគរយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​មាន​ស្ត្រី ឥឡូវ​នេះ ចំនួន​នេះ​គឺ​៣៣​ភាគរយ។ ក៏​ប៉ុន្តែ វា​គួរ​តែ​១០០​ភាគរយ»។

របាយការណ៍​មួយ​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ជឿនលឿន​នេះ​ត្រូវ​បាន​ត្រឡប់​ថយក្រោយ​វិញ​ ហើយ​វិសមភាព​នៅតែចាក់​ឫស រួម​មាន​នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas Greenfieldបាន​ជំរុញ​ថា៖ «យើង​មាន​ការ​ទទួល​ខុសត្រូវ​ដើម្បី​កម្ចាត់​ភាព​អយុត្តិធម៌​និង​វិសមធម៌​នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នេះ។ នេះ​ជា​ការសំខាន់​លើក​ដំបូង​ដើម្បី​ធ្វើ​ដូច្នេះ​ដែល​ជា​ការ​វិនិយោគ»។

អ្នកស្រី​ថ្លែង​បន្ត​ទៀត​ថា៖ «និយាយ​ឱ្យ​ស្រួល​ស្តាប់ យើង​ត្រូវការ​ផ្តល់​ធនធាន​ដែល​ត្រូវការ​ដើម្បី​សម្រាល​វិបត្តិ​នៅ​ពេល​សព្វថ្ងៃ​នេះ​ និង​ដោះស្រាយ​នៅថ្ងៃ​បន្ទាប់។ សហរដ្ឋ​អាមេរិក​បន្ត​ឆ្លើយ​ដល់​ការ​អំពាវនាវ​នេះ​គឺ​ថា៖ មិន​ថា​តើ​ការ​តាំងចិត្ត​ផ្តល់​ធនធាន​ដល់​មជ្ឈមណ្ឌល​ស្ត្រី សន្តិភាព និង​សន្តិសុខ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឬ​វិនិយោគ​នៅ​ក្នុង​មូលនិធិ​ឆ្លើយតបរហ័ស​ដើម្បី​គាំទ្រ​ការចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ជីវភាព​នយោបាយ​និង​សាធារណៈ។ ទាំង​អស់​ជា​ការ​បន្ថែម​ប្រាក់​ជិត​៤០លាន​ដុល្លារ​ដែល​យើង​បាន​ផ្តល់​ឱ្យ​មូលនិធិ​សន្តិភាព​និង​មនុស្សធម៌​របស់​ស្ត្រី​អង្គការ​សហប្រជាជាតិ»។

ដើម្បី​ចាត់​វិធានការ​ស្រប​ទៅតាម​របៀបវារៈ​ស្ត្រី សន្តិភាព​និង​សន្តិសុខ រដ្ឋ​ជា​សមាជិក​និមួយៗ​របស់​អង្គការ​សហប្រជាជាតិ​ចាំបាច់​គាំទ្រ​របៀបវារៈ​នោះ​នៅ​ឯ​ប្រទេស​របស់​ខ្លួន​និង​នៅ​ក្នុង​ប្រព័ន្ធ​ពហុភាគី។

អ្នក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​ជំរុញ​ទៀត​ថា៖ «នេះ​ជា​កម្លាំង​ជំរុញ​មួយ​ស្ថិត​នៅ​ពី​ក្រោយ​ច្បាប់​ស្ត្រី សន្តិភាព​និង​សន្តិសុខ​ឆ្នាំ​២០១៧ របស់​សហរដ្ឋ​អាមេរិក ជា​គម្រោង​ច្បាប់​មួយ​ដើម្បី​កាច់​ចង្កូត​ការ​គិត​របស់​យើង​នៅ​ឯ​ក្នុង​ប្រទេស​និង​នៅ​បរទេស។ ចាប់​តាំង​ពី​ការ​អនុម័ត​សេចក្តី​សម្រេច​នោះ​មក យើង​បាន​ចាប់​ផ្តើម​ភាព​ជា​ដៃគូ​ជាមួយ​ស្ត្រី​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​អ៊ុយក្រែន​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិស្ត្រី សន្តិភាព​និង​សន្តិសុខ​របស់​ខ្លួន​និង​ប្រទេស​អេត្យូពីដើម្បីបង្កើត​ការបញ្ឈប់​ការ​រួម​បញ្ចូល​យេនឌ័រ​កាន់តែ​ច្រើន​ឡើង​ក្នុង​កិច្ចព្រមព្រៀង​អារិភាព»។

អ្នក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​សង្កត់​ទៀត​ថា​សំខាន់​បំផុត​«យើង​ត្រូវតែ​តាំងចិត្ត​ការពារ​និង​លើកស្ទួយ​សេរីភាព​ដ៏​សំខាន់​របស់​ស្ត្រី​និង​ក្មេង​ស្រី។ សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​មាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​អ្នក​ដែល​រំលោភ​សិទ្ធិ​មនុស្ស​របស់​ស្ត្រី មិន​ថា​តើ​វា​កើត​ឡើង​នៅ​ទីណា​ទេ»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield មាន​ប្រសាសន៍​ទៀត​ថា ​ប្រសិន​បើ សហគមន៍​អន្តរជាតិ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​របៀប​វារៈ​ស្ត្រី សន្តិភាព​និង​សន្តិសុខ​នោះ​«យើងអាចកំណត់​ទិសដៅដើម្បី​អនាគត​កាន់​តែ​មាន​សន្តិសុខ​និង​សន្តិភាព​ឡើង​សម្រាប់​ស្ត្រី​និង​ក្មេង​ស្រី​និង​សម្រាប់​យើង​ទាំង​អស់​គ្នា»៕