Accessibility links

Breaking News

បទវិចារណកថា៖ ការចាត់ទុក​ក្រុមហ៊ុន​ល្មើស​ច្បាប់​ដោយ​បំពាន​លើ​សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​សម្រាប់​ការដាក់​ទណ្ឌកម្ម


រូបឯកសារ៖ គំនរ​ធ្យូងថ្ម​របស់​ប្រទេស​កូរ៉េខាងជើង នៅ​កំពង់ផែ Rason។
រូបឯកសារ៖ គំនរ​ធ្យូងថ្ម​របស់​ប្រទេស​កូរ៉េខាងជើង នៅ​កំពង់ផែ Rason។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែលឆ្លុះ​បញ្ចាំង​ពីទស្សនៈរបស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែ​ង​មួយដើម្បី​ដាក់​សម្ពាធ​លើ​របប​គ្រប់ក្រងកូរ៉េខាង​ជើង​ឱ្យបោះបង់​ចោលកម្មវិធី​នុយក្លេអ៊ែរនិង​មីស៊ីលរបស់​ខ្លួន​ ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​ បានអនុម័តសេចក្តី​សម្រេចមួយ​ចំនួនមានគោលដៅ​រារាំងកូរ៉េខាង​ជើង​ កុំ​ឱ្យ​លក់​ធនធាន​ធម្មជាតិ​របស់​ខ្លួនដើម្បី​យកប្រាក់ទៅផលិតអាវុធ​មហា​ប្រល័យ​របស់​ផង​ខ្លួន។ រដ្ឋ​ជា​សមាជិក​ភាគ​ច្រើននៃ​អង្គការ​សហប្រជាជាតិ​ដោយ​មាន​រួម​បញ្ចូល​ទាំងសហរដ្ឋអាមេរិក​ផង​ដែរ​ បានគាំទ្រ​និង​អនុវត្តសេចក្តីសម្រេច​ចិត្ត​ទាំង​នេះ​ ហើយ​ដាក់​កំហិតការ​ដាក់ទណ្ឌកម្ម​របស់​ពួក​គេ​ផ្ទាល់​លើអង្គភាពនិងពួក​បុគ្គលដែលបានចៀសវាង​ពីសេចក្តី​សម្រេចចិត្ត​ទាំង​នេះ​របស់​អង្គការ​សហប្រជាជាតិ​។

កាលពី​ពាក់​កណ្តាលខែ​ធ្នូ ឆ្នាំ២០២០​ ការិយាល័យត្រួតត្រាធនធាន​បរទេស​នៃ​ក្រសួងហិរញញវត្ថុ​សហរដ្ឋ​អាមេរិក​ហៅកាត់​ថា​ OFAC បានដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ក្រុម ហ៊ុន​៦​ ​និង​នាវា​បួន​គ្រឿងទាក់ទិននឹង​ការដឹក​ជញ្ជូន​ធ្យូង​ថ្មកូរ៉េ​ខាង​ជើង។

សេចក្តី​សម្រេច​លេខ​២៣៧១ នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ហាម ប្រាម​ការ​ដឹក​ជញ្ជូន​ធ្យូង​ថ្ម ដែក សំណ​ និង​អាហារសមុទ្រ​របស់កូរ៉េខាងជើង។

ការិយាល័យ​ OFAC បានចាត់​ទុក​នាវាឈ្មោះ Asian Bridge និងប្រតិបត្តិកររបស់​កប៉ាល់​នេះ គឺក្រុម​ហ៊ុនចិន Weihai Huijiang Trade Ltd​ និងក្រុម​ហ៊ុនចុះឈ្មោះ​ក្នុង​ចក្រភព​អង់គ្លេស​ Always Smooth Ltd និង Good Siblings Ltd ហើយ​បានសម្គាល់​នាវា​ពីរគ្រឿងឈ្មោះ Lucky Star និង​ Asia Bridge ថា​ជានាវាកម្មសិទ្ធិត្រូវ​រាំង​ខ្ទប់ដោយ​មានទាក់ទិននឹងក្រុមហ៊ុនទាំងនេះ។ កប៉ាល់​ទាំង​ពីរ​គ្រឿងនេះ​ បានជញ្ជូន​ធ្យូង​ថ្ម​ពីកំពង់ផែកូរ៉េខាង​ជើងហើយដឹក​វានៅទូទាំង​តំបន់​នោះ។

ការិយាល័យ OFAC ក៏​បានចាត់​ទុក​ក្រុមហ៊ុននាវាចរណ៍​ Silver Bridge មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង​ និង​ក្រុមហ៊ុន Thinh Cuaong នៅ​ប្រទេស​វៀតណាម ថា​ជា​អ្នក​ល្មើស​លើសេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ហើយចាត់​ទុល​នាវា​ឈ្មោះ​ Calm Bridge និង​ឈ្មោះ Star 18 ថា​ជាកប៉ាល់កម្មសិទ្ធិ​ត្រូវរាំង​ខ្ទប់។ នាវា​ទាំងពីរ​គ្រឿងនេះ​បានផ្ទុកធ្យូង​ថ្មនៅឯ​កំពង់ផែ​កូរ៉េខាងជើង​ហើយ​ដឹក​វា​នៅ​ទូទាំង​តំបន់​នោះ។

ការិយាល័យ OFAC ក៏​បានចាត់​ទុក​ក្រុមហ៊ុនពាណិជ្ជកម្ម Korean Daizin ដែល​ធ្វើ​ប្រតិបត្តិការក្នុងប្រទេស​កូរ៉េខាង​ជើង​ និង​ប្រទេស​វៀតណាម។ កាល​ពី​បួនឆ្នាំ​មុននេះ​ ឬ​យូរ​ជាង​នេះផង ក្រុមហ៊ុន Daizin Trading បាន​ដឹក​ជញ្ជូនធ្យូង​ថ្ម​ទៅ​ក្រៅប្រទេសដោយ​ចំនួន​ច្រើន។

ការ​ចាត់ទុក​ទាំង​នេះ ហាមប្រាមក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​មិន​ឱ្យ​រកស៊ី​ជា​មួយ​ក្រុម​ហ៊ុន​និង​នាវា​ដែល​រង​ការដាក់ទណ្ឌកម្មទាំងនេះ​។ ក្រុមហ៊ុន​បរទេស​និង​ស្ថាប័ន​ហិរញ្ញវត្ថុដែល​ប្រកប​អាជីវកម្ម​ជា​មួយ​អង្គភាព​ត្រូវចាត់​ទុក​ទាំង​នេះ អាច​រង​ការដាក់​ទណ្ឌកម្ម​ដែរ។

លោក​ Steve Mnuchin រដ្ឋមន្ត្រីហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា «សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េនៅ​តែ​គេចពី​ការ​ហាមប្រាម​របស់​អង្គការ​សហប្រជាជាតិស្តី​ពី​ការដឹកជញ្ជូនធ្យូង​ថ្ម​ទៅ​លក់ឯ​ប្រទេស​ក្រៅដែល​ផ្តល់​ប្រាក់​ចំណូលសម្រាប់​ប្រើប្រាស់ក្នុង​កម្មវិធី​ផលិត​អាវុធ​មហា​ប្រល័យ​របស់​ផង​ខ្លួន។ ជា​ញឹកញយ​របបគ្រប់គ្រងកូរ៉េខាង​ជើង​ បានប្រើក្រុម​ពលករ​បង្ខំ​ពី​ពន្ធនាគារក្នុង​ឧស្សាហកម្មរ៉ែរបស់ខ្លួនដោយ​មានរួម​បញ្ជូល​ធ្យូង​ថ្ម​ផង​ដែរដោយ​ទាញយក​អត្ថប្រយោជន៍​ពី​ប្រជាជន​ខ្លួន​ផ្ទាល់​ដើម្បី​ជំរុញ​កម្មវិធី​ខុស​ច្បាប់​របស់ខ្លួន»៕

XS
SM
MD
LG