Accessibility links

Breaking News

បទវិចារណកថា៖ ការធ្វើ​ឱ្យ​មាន​ស្ថិរភាព​ក្នុង​តំបន់ Sahel


រូបឯកសារ៖ ក្មេងៗ និង​មនុស្ស​មួយចំនួន​នៅ​ជំរំ​ជនភៀស​ខ្លួន (IDP) ក្នុងភូមិ Faladie ដែល​ជា​កន្លែង​ដែល​មនុស្ស​រាប់រយនាក់ បាន​ស្នាក់នៅ បន្ទាប់ពី​បាន​ភៀសខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក កំពុងធ្វើការជា​មួយ​តំបន់​សាហ៊ែល​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​ជាតំបន់ខ្សែ​ក្រវាត់​ខាងអេកូឡូស៊ី លាត​សន្ធឹងពី​ឆ្នេរមហា​សមុទ្រ​អាត្លង់ទិក​នៃប្រទេស​សេណេ ហ្គាល់​ក្នុង​ភាគ​ខាង​លិច ទៅ​ដល់​ឆ្នេរ​សមុទ្រក្រហម​ក្នុង​ប្រទេស​ស៊ូដង់។ ជាញឹកញយ តំបន់​សាហ៊ែល (Sahel) ក៏និយាយ​យោង​ដល់​រដ្ឋ​ប្រាំ​ក្នុង​ផ្នែក​ខាងលិចនៃ​ទ្វីប​អាហ្វ្រិកដែល​មាន​រួម​បញ្ជូលអ្វី​ដែលហៅ​ថា «G5-Sahel» ​ដែល​មានរួម​បញ្ចូលប្រទេស Burkina Faso Chad ម៉ាលី ម៉ូរីតានី និងប្រទេស​នីហ្សេ​ផងដែរ។ លោក David Hale អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ បាននិយាយ​នៅ​ក្នុង​សុន្ទរកថាទៅ​កាន់ការ​ប្រជុំ​ពួក​រដ្ឋមន្ត្រីនៃ​ក្រុមចម្រុះ​អន្តរជាតិសម្រាប់​តំបន់​សាហ៊ែល​ថា «យើង​នៅ​ទី​នេះដើម្បី​ធ្វើការ​ជា​មួយ​លោក​អ្នកដើម្បី​ជួយ​ឱ្យ​មាន​សន្តិសុខ ស្ថិរភាព និង​អភិបាលកិច្ចល្អ​ដល់​ប្រជាពលរដ្ឋ​នៃ​តំបន់​សាហ៊ែល»។

អស្ថិរភាព​បានកើន​ច្រើនក្នុង​តំបន់​សាហ៊ែល ​ទោះជា​មានកិច្ច​សហប្រតិបត្តិការរបស់​ក្រុម​ចម្រុះ​នេះក្នុង​ការ​បង្អាក់​បណ្តាញភេរវជន​ក៏​ដោយ។ នៅ​ពេល​នេះ ចំនួន​ប្រជា​ពលរដ្ឋ​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ក្នុង​ផ្នែក​កណ្តាលនៃតំបន់​សាហ៊ែល​មាន១១ដង​ច្រើន​ជាង​ចំនួន​ កាល​ពី​ពីរ​ឆ្នាំ​មុន។ ចំនួន​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការ​ស្រេកឃ្លានខ្លាំងមាន​បី​ដង​ច្រើន​ជាង​កាល​ពីឆ្នាំ​ទៅ​មិញ។

ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ទាំង​នេះ​ លោក​អនុ​រដ្ឋមន្ត្រីការបរទេស​ បាន​ប្រកាស​អំពីការ​ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែម​ចំនួន​ជាង​៨០លាន​ដុល្លារដល់​តំបន់​នេះ​ទៀត។ លោក​បាន​ថ្លែង​ថា «នៅ​ពេលយើង​ធ្វើការ​ដើម្បី​សម្រាលការ​រង​ទុក្ខ​វេទនា​នេះ​ យើង​ប្តេជ្ញា​ជា​ថ្មីគាំទ្រ​ពួក​ដៃគូអាហ្វ្រិក​របស់​យើងក្នុង​ការងារ​របស់​ពួក​គេ ​ដើម្បីដោះស្រាយមិន​មែន​តែ​បញ្ហា​នៃ​ការ​រងទុក្ខ​វេទនាប៉ុ​ណ្ណោះ​ទេ តែដោះស្រាយបញ្ហានៃការ​នាំ​ឱ្យ​មានជម្លោះ​ផង​ដែរ»។

ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ជនបទត្រូវការ​ឱ្យ​មានសេវា​ជា​មូល​ដ្ឋានក្នុង​រយៈពេល​ខ្លី និង​យន្តការសម្រាប់​លើក​ទឹកចិត្ត​ឱ្យ​មានឱកាស​សេដ្ឋកិច្ច​និងការ​ដោះស្រាយ​ជម្លោះក្នុង​រយៈពេល​យូរ​ផង​ដែរ។ ការណ៍​ទាំង​នេះ អាច​ជួយ​ទប់ទល់​នឹងការ​ជ្រើសរើសមនុស្សដោយ​ក្រុម​ភេរវជន​ និង​បញ្ចៀស​កុំឱ្យ​មាន​ជម្លោះ​រវាងសហគមន៍។

មួយ​វិញ​ទៀត ក្រុម​មនុស្សដែល​គេមិនផ្តល់​សារៈសំខាន់និង​ប្រជារាស្ត្រនៅ​ទូទាំង​តំបន់​នោះ-ជា​ពិសេស​ពួក​ជនរស់នៅ​ឆ្ងាយ​ពីមជ្ឈមណ្ឌល​នៃអំណាចជាតិ-ត្រូវ​ការ​ឱ្យ​មាន​សំឡង​អំពី​ថា ​តើ​ពួក​គេ​ត្រូវគ្រប់​គ្រង​បែបណា?

រដ្ឋាភិបាល ​ត្រូវ​តែ​កាពារ​ប្រជារាស្ត្រ​ខ្លួន។ ​នៅ​ពេល​កងកម្លាំង​សន្តិសុខ​រំលោភលើ​សិទ្ធិ​មនុស្ស​ រដ្ឋាភិបាលត្រូវយក​ពួក​ជនប្រព្រឹត្តបទ​ល្មើសឱ្យមកទទួល​ខុសត្រូវ​។

លោក Hale អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង បានកត់សម្គាល់​ថា ស្ថិរភាព​នៃ​ប្រ ទេស​ម៉ាលី មាន​សារៈសំខាន់​ដល់តំបន់​នោះ​ទាំង​មូល។ លោកបាន​ថ្លែង​ថា៖ «យើង​សរសើរ​ដល់​ការ​ប្តេជ្ញារបស់​រដ្ឋាភិបាលអន្តរកាលដល់អភិបាល​កិច្ច​ដែល​ត្រូវ​ការ​ឱ្យ​មាន​យូរ​មក​ហើយ ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​កំណែ​ទម្រង់​ខាង​សន្តិសុខ។ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏យើង​មាន​ជំនឿ​ថា ការអនុវត្តន៍ការកែទម្រង់​ទាំង​នោះ ​គួរ​ចាប់​ផ្តើមធ្វើនៅ​ពេល​នេះ​ ហើយ​គួរ​ប្រគល់​អំណាច​ឱ្យរដ្ឋាភិបាល​ជាប់​ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ និង​មានភាព​តំណាង​មិន​ឱ្យ​ហួស​ពី​ខែ​មេសា ឆ្នាំ២០២២​ ដែល​ជាថ្ងៃ​កំណត់ត្រូវ​យល់ព្រម​ដោយ​រដ្ឋាភិបាលអន្តរកាល។

ពួក​ប្រទេសកាន់​លទ្ធិប្រជាធិបតេយ្យបានបង្ហាញថា ​មាន​ស្ថិរភាពបើក​ចំហ ប្តេជ្ញា​ដល់សិទ្ធិ​មនុស្ស នាំ​ឱ្យ​មាន​ការលូតលាស់សេដ្ឋកិច្ច​ ​និងមិនសូវនាំ​ឱ្យ​មាន​សង្គ្រាម​ច្រើន​ជាងទម្រង់អប្រជាធិបតេយ្យនៃ​ការ​គ្រប់គ្រង​ប្រទេស។

លោក​អនុរដ្ឋមន្ត្រី Hale បាន​មានប្រសាសន៍​ថា «យើងនឹងបន្តធ្វើការ​ងា​ររបស់យើង​ជា​មួយ​ពួក​ដៃគូ​អាហ្វ្រិក​និង​អឺរ៉ុប​របស់យើង ដើម្បី​ជួយបង្កើតតំបន់​សាហ៊ែល​ មួយ​មាន​ភាពសំបូររុង​រឿង​និងស្ថិរភាព​ជាង​មុន»៕

XS
SM
MD
LG