Accessibility links

Breaking News

បទវិចារណកថា៖ ការ​បង្ខូច​ផែនការ​របស់​លោកPutinម្តងទៀត​ដែល​ប្រើ​រដូវ​រងា​ធ្វើ​ជា​អាវុធ


(រូបឯកសារ) ទាហាន​អ៊ុយក្រែន​ហាត់​នៅ​លើ​រថពាស​ដែក​​ក្នុង​អំឡុង​សមយុទ្ធ​មួយ នៅ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣។
(រូបឯកសារ) ទាហាន​អ៊ុយក្រែន​ហាត់​នៅ​លើ​រថពាស​ដែក​​ក្នុង​អំឡុង​សមយុទ្ធ​មួយ នៅ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣។

ចាប់តាំង​ពី​ការចាប់ផ្តើម​សង្គ្រាម​មក កងទ័ព​រុស្ស៊ី​បាន​ដៅ​លើ​មជ្ឈមណ្ឌល​ដែល​មាន​ប្រជាពលរដ្ឋ​ដូចជា​ផ្សារ​ទំនើប​ធំៗ​និង​ប្លុក​អគា Apartments និង​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល​ដែល​មាន​តិចតួច​ដល់​តម្លៃ​យុទ្ធសាស្ត្រ រួម​មាន​សាលារៀន​និង​មន្ទីរពេទ្យ។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

សញ្ញា​ដ៏​អាក្រក់​បំផុត​មួយ​នៃ​សង្គ្រាម​របស់​លោក Vladimir Putin លើ​ប្រទេស​អ៊ុយ ក្រែន​គឺ​យុទ្ធសាស្ត្រ​នៃ​ការ​គណនី​របស់​លោក​ដើម្បី​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ច្រើន​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដល់​ជនស៊ីវិល​របស់​អ៊ុយក្រែន។ ចាប់តាំង​ពី​ការចាប់ផ្តើម​សង្គ្រាម​មក កងទ័ព​រុស្ស៊ី​បាន​ដៅ​លើ​មជ្ឈមណ្ឌល​ដែល​មាន​ប្រជាពលរដ្ឋ​ដូចជា​ផ្សារ​ទំនើប​ធំៗ​និង​ប្លុក​អគា Apartments និង​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល​ដែល​មាន​តិចតួច​ដល់​តម្លៃ​យុទ្ធសាស្ត្រ រួម​មាន​សាលារៀន​និង​មន្ទីរពេទ្យ។

វិធី​មួយ​ទៀត​ដែល​មេដឹកនាំ​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​វេទនា​សម្រាប់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ជា​ច្រើន​គឺ​ការ​យក​រដូវ​រងា​ជា​អាវុធ។

អ្នក​ស្រី Samantha Power ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​និយាយ​ថា៖​ «ជា​រៀងរាល់ឆ្នាំ ជា​រៀង​រាល់​ខែ ជា​រៀងរាល់​ផ្នែក​មួយ​នៃ​រដូវ​រងា ប្រធានាធិបតី Putin បាន​ព្យាយាម​យក​រដូវ​រងា​ធ្វើ​ជា​អាវុធ​និង​ប្រើប្រាស់ទុក្ខវេទនា​របស់​ជន​ស៊ីវិល​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ចាកចេញ​របស់​ជន​ស៊ីវិល​ទៅ​កាន់​ប្រទេស​ជិត​ខាង»។

អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «ដូច្នេះ លោក Putinសង្ឃឹម​ម្តង​ទៀត​ថា ​ការឆ្ពោះ​ទៅកាន់​រដូវ​រងាលើក​នេះ មាតា​ធម្មជាតិ​នឹង​ធ្វើការ​ឱ្យ​លោក ហើយ​លោក​សង្ឃឹម​ថា​ពលរដ្ឋ​អ៊ុយក្រែន​និង​យើង​ទាំង​អស់​គ្នា​នឹង​ធុញទ្រាំ​នឹង​បុព្វហេតុ​នេះ។ ហើយ ខ្ញុំ​គិត​ថា​យើង​បាន​រួបរួម​គ្នា​នៅ​ថ្ងៃ​នេះ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក Putinគិត​ខុស ការភ្នាល់​របស់​លោក​នេះ​ជា​ការភ្នាល់​មាន​គុណវិបត្តិ នៅ​ពេល​ដែល​វា​មកដល់​ចំណុច​នេះ»។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេ​ទាំង​៧ប្រទេស​ឬG7 វេទិកា​នយោបាយ​និង​សេដ្ឋកិច្ច​អន្តរ​រដ្ឋាភិបាលដែល​រួម​មាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក រួម​ជាមួយ​សហភាព​អឺរ៉ុប បាន​ជួប​គ្នា​នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៩ ដើម្បី​ពិភាក្សា​អ្វី​ដែល​ជា​ការចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ផែនការ​របស់​លោក Putin ដើម្បី​ប្រើប្រាស់​អាកាសធាតុ​រដូវ​រងា​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ត្រូវ​បរាជ័យ។

ចាប់តាំងពី​រដូវ​រងា​ឆ្នាំ២០២២​មក ក្រុម​ប្រទេស G7 បូក​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​បាន​ប្រមូល​ប្រាក់​ជាង​៤ពាន់​លាន​ដុល្លារ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​សហរដ្ឋ​អាមេរិក ប្រាក់​ជាង​១.៨០០​លាន​ដុល្លារ​បាន​ត្រូវ​ចំណាយ​ចាប់តាំងពី ខែ​កុម្ភៈ​ឆ្នាំ​២០២២ មក។ ប្រាក់​នេះ​បាន​ត្រូវ​ចំណាយ​ទៅ​លើការចាំបាច់​ពិតប្រាកដ​ដើម្បី​ជួយ​មិត្តភក្តិ​អ៊ុយក្រែន​របស់​យើង​ឱ្យ​ឆ្លងកាត់​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​ជា​ពិសេស​ឆ្លងកាត់​រដូវ​រងា»។

លោក​រដ្ឋមន្ត្រី​ការបរទេសBlinkenបាន​ថ្លែង​ទៀត​ថា៖ «យើង​ជា​ថ្មី​ម្តង​ទៀត​មិន​ត្រឹម​តែ​មាន​ក្តីសង្ឃឹម​ទេ ក៏ប៉ុន្តែ ការពិត​របស់​លោក Putin ​ដែល​យក​រដូវ​រងា​ជា​អាវុធ យក​អាកាសធាតុ​ជា​អាវុធ ប្រើប្រាស់​ថាមពល​ជា​អាវុធ​នៅ​ក្នុង​ការខំប្រឹងប្រែង​របស់​លោក​ដើម្បី​ដាក់​អ៊ុយក្រែន​ឱ្យ​នៅក្រោម​អំណាច។ ហើយ យើង​ដឹង​ថា​ រដូវ​រងា​នៅ​ពេល​ខាង​មុខ​នេះ​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​របស់​យើង​បាន​ធ្វើការ​ជាមួយ​គ្នា​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​អ៊ុយក្រែន​មាន​អ្វី​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ឆ្លងកាត់​រដូវ​រងា​នេះ»។

លោក​រដ្ឋមន្ត្រី Blinkenបាន​ថ្លែង​ទៀត​ថា៖ «ចំណុច​សំខាន់​គឺ​ថា ​ប្រទេស​ទាំង​អស់​នៅ​ជុំវិញ​តុ​មូល​នេះ និង​ប្រទេស​កាន់តែ​ច្រើន​ឡើង​ទៀត ឈរ​កាន់តែ​រឹងមាំ​និង​ខ្លាំង​ឡើង​ជាមួយ​អ៊ុយក្រែន។ យើង​បាន​ប្តេជ្ញា​ឃើញ​ការជោគជ័យ​របស់​អ៊ុយក្រែន។ យើង​បាន​ប្តជ្ញា​គាំទ្រ​ពលរដ្ឋ​អ៊ុយក្រែន​នៅពេល​ដែល​ពួកគេ​ប្រឈម​ភាព​គឃ្លើនកំពុង​បន្ត​កើត​មាន​ឡើង​នេះ»៕

XS
SM
MD
LG