Accessibility links

Breaking News

បទវិចារណកថា៖ ការរំលោភ​លើ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់ Tigray ត្រូវ​បញ្ចប់​នៅ​ពេល​នេះ


រថយន្ត​សង្គ្រោះ​បន្ទាន់​មួយគ្រឿង​នេះ ត្រូវបាន​អ្នកស្រុក​និយាយ​ថា បាន​រង​ការខូចខាត​ដោយ​ទាហាន​អេរីត្រេ ហើយ​ត្រូវបាន​ចត​នៅ​ក្រុង​អាប៊ី អាឌី ក្នុង​តំបន់ Tigray ភាគខាងជើង ប្រទេស​អេត្យូពី នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
រថយន្ត​សង្គ្រោះ​បន្ទាន់​មួយគ្រឿង​នេះ ត្រូវបាន​អ្នកស្រុក​និយាយ​ថា បាន​រង​ការខូចខាត​ដោយ​ទាហាន​អេរីត្រេ ហើយ​ត្រូវបាន​ចត​នៅ​ក្រុង​អាប៊ី អាឌី ក្នុង​តំបន់ Tigray ភាគខាងជើង ប្រទេស​អេត្យូពី នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ដើម​ខែ​វិច្ឆិកាឆ្នាំទៅមិញ បន្ទាប់​ពីមានភាពតានតឹងច្រើន​ខែ​មក សង្គ្រាម​មួយ​បាន​ផ្ទុះឡើង​រវាងរដ្ឋាភិបាលអេត្យូពី និង​រណសិរ្ស​រំដោះ​ប្រជារាស្ត្រ Tigray នៅ​ក្នុង​តំបន់ Tigray នា​ផ្នែកខាងជើងប្រទេស។ មិនយូរប៉ុន្មាន ​អង្គភាពប្រដាប់​អាវុធ​មក​ពី​កងកម្លាំងការពារ Amhara និង​អេរីត្រេ នៅ​ជិតខាង ក៏​បានចូលរួមជា​មួយភាគី​រដ្ឋាភិបាល។

នៅ​ចុងខែ​វិច្ឆិកា នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed ​ដែល​ជា​ជ័យលាភី​រង្វាន់​ Nobel សន្តិភាព បានប្រកាស​ជ័យជំនះ​ បន្ទាប់ពី​កងយោធពលអេត្យូពី ​បាន​ចូល​ទៅ​ក្នុងក្រុង​ Mekele ​នៃតំបន់នោះ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏កងកម្លាំងអេត្យូពី កងកម្លាំង Amhara កងកម្លាំង​អេរីត្រេ ឋិតនៅ​ក្នុងតំបន់ Tigray ​នៅ​ឡើយ។ ប៉ុន្តែ​អាកប្បកិរិយា​របស់​ពួក​គេ និង​គំនិតមារយាទ​នៃពួក​ភាគីប្រដាប់​អាវុធ​ឯ​ទៀតៗ​ដោយមានរួម​បញ្ចូល​ទាំង​រណសិរ្សរំដោះ​ប្រជារាស្ត្រ​ Tigray ផង​ដែរ​ មិន​នាំ​ឱ្យ​មានភាព​ក្សេមក្សាន្តទេ នេះ​បើ​តាមអ.ស.ប. និង​អង្គការ​សិទ្ធិ​មនុស្ស ​Amnesty International។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. Antony Blinken បានមាន​ប្រសាសន៍​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍ជា​លាយ​លក្ខណ៍​អក្សរមួយ​ថា «​អាកប្បកិរិយា​របស់កងកម្លាំង​ការពារ​អេរីត្រេ និងកងកម្លាំងតំបន់ Amhara ជា​ការគួរ​ឱ្យ​រន្ធត់​ណាស់។ មាន​របាយការណ៍​ជឿ​ទុកចិត្តបានថា​ កងកម្លាំង​ប្រដាប់​អាវុធក្នុង​តំបន់ Tigray បានប្រព្រឹត្តអំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ស៊ីវិល​ដោយ​មាន​រួម​បញ្ចូលអំពើ​ហិង្សា​លើស្ត្រី​និង​មាន​ការ​រំលោភលើ​សិទ្ធិ​មនុស្ស​និង​អំពើ​ឃោរឃៅ​ឯ​ទៀតៗ​ផង​ដែរ»។

អ្វីដែល​នាំ​ឱ្យ​ខ្វល់ខ្វាយជាង​នេះ​ទៀត គឺ​ការ​ដែល​ពួក​ទាហានអេរីត្រេ និង​ក្រុម​ជន​ប្រដាប់​អាវុធ​ឯ​ទៀតៗ​ បាន​រារាំង​នឹងប្លន់ជំនួយ​មនុស្សធ៌ម​ដែលផ្តល់​ឱ្យក្រុម​ជន​ស៊ីវិល​ក្នុង​តំបន់​ Tigray។​ ក្នុង​បណ្តាប្រជារាស្ត្រ​៦​លាន​នាក់​ក្នុងតំបន់នោះ មនុស្ស​៥លាន​ ២សែន​នាក់ ត្រូវការ​ជំនួយ ជា​ពិសេស​ ម្ហូប​អាហារ។ អ.ស.ប.បាន​និយាយ​ថា​«ក្នុងបណ្តា​មនុស្សបី​លាននាក់ដែល​ត្រូវ​ទទួល​ទី​ជម្រក​គ្រា​មានអាសន្ ននិង​វត្ថុ​មិនមែន​ជា​អាហារ មាន​តែ​ប្រជារាស្ត្រ​៣សែន ៤ម៉ឺន ៧ពាន់​នាក់​ប៉ុណ្ណោះ​ ​គឺ​ប្រមាណ១២ភាគរយ​ប៉ុណ្ណោះ​ ដែល​គេ​អាច​ជួយបាន​ចាប់​តាំង​ពី​ថ្ងៃទី៣ ខែឧសភា​មក»។

លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍ថា «​ស.រ.អ.ខ្វល់ខ្វាយ​យ៉ាងខ្លាំងដោយសារ​ករណីដែល​កង​កម្លាំងយោធា​រារាំង​ជំនួយមនុស្សធម៌មិន​ឱ្យទៅដល់ផ្នែក​នានា​នៃតំបន់ Tigray កាន់តែ​កើន​ចំនួន​ឡើង»។

លោករដ្ឋមន្ត្រី​បាននិយាយ​ថា «ស.រ.អ.អំពាវនាវ​យ៉ាង​ច្បាស់លាស់​ដល់​រដ្ឋាភិបាល​នៃប្រទេសអេរីត្រេ និង​ប្រទេស​អេត្យូពី ​ឱ្យចាត់វិធានការចាំ​បាច់ទាំង​អស់ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា កងកម្លាំង​របស់​ពួក​គេនៅ​ក្នុង​តំបន់ Tigray​ ឈប់ធ្វើ​អាកប្បកិរិយា​ដែល​គួរ​ឱ្យ​ស្តីបន្ទោសទាំង​នេះ។​ យើង​ក៏​អំពាវនាវ​ទៀត​ដល់ភាគី​ទាំង​អស់ឱ្យ​ធ្វើ​តាមកាតព្វកិច្ច​តាម​រយៈច្បាប់មនុស្សធម៌អន្តរជាតិដោយ​មានរួមបញ្ចូលកាតព្វកិច្ច​ទាំង​ឡាយណាទាក់ទិននឹងការការពារ​ក្រុម​ជន​ស៊ីវិល​ហើយ​បញ្ឈប់ជា​បន្ទាន់​នូវ​អរិភាព​ទាំង​អស់ ហើយ​អនុញ្ញាតឱ្យជំនួយសង្គ្រោះ បានទៅដល់ក្រុម​ជនរង​គ្រោះដែល​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង​នោះ»។

លោករដ្ឋមន្ត្រី​ការបរទេសអាមេរិកាំង Blinken បានមានប្រសាសន៍​បន្ថែម​ទៀត​ថា«យើងក៏​សុំ​ដែរ​ដល់រដ្ឋាភិបាល​នៃប្រទេសអេត្យូពី ឱ្យដក​កង​កម្លាំង​តំបន់ Amhara ពី​តំបន់ Tigray ហើយធ្វើឱ្យ​ប្រាកដ​ថា រដ្ឋាភិបាលអន្តរកាល​នៃ​តំបន់ Tigray មានការ​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាពក្នុង​ប៉ែក​ខាង​លិច​នៃ​តំបន់នេះ។ លោក​នាយករដ្ឋមន្ត្រី Abiy និងប្រធានាធិបតីអេរីត្រេ លោក Isaias Afwerki ​ត្រូវ​យកពួក​ជន​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឃោរឃៅទៅ​កាត់ទោស»៕

XS
SM
MD
LG