Accessibility links

Breaking News

បទវិចារណកថា៖ ការលើក​តម្កើង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ដែល​មាន​សុវត្ថិភាព


រូបឯកសារ៖ អតិថិជន​ម្នាក់​ត្រូវបាន​វាស់​កំដៅខ្លួន​នៅ​ខាងក្រៅ​មុន​ចូល​ហាង Apple ដោយសារតែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅតែ​បន្ត​កើត​មាន​ឡើង​នៅ​សង្កាត់ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ អតិថិជន​ម្នាក់​ត្រូវបាន​វាស់​កំដៅខ្លួន​នៅ​ខាងក្រៅ​មុន​ចូល​ហាង Apple ដោយសារតែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅតែ​បន្ត​កើត​មាន​ឡើង​នៅ​សង្កាត់ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បទដ្ឋាន​បច្ចេកវិទ្យា​ជំនាន់​ទី៥​សម្រាប់​បណ្តាញ​អ៊ីនធឺណិតទូរស័ព្ទ​ ឬ​ហៅ​ថា​ បណ្តាញ 5G ដែល​បាន​ចាប់​ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទូទាំង​សាកលលោក​កាល​ពី​ឆ្នាំ២០១៩​មាន​ល្បឿន​លឿន​ជាង​បណ្តាញ ​4G មុន​នោះ​ឆ្ងាយ​ណាស់។ នេះ​មាន​ន័យថា បណ្តាញ​5G អាច​ទ្រទ្រង់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​លើ​ទូរស័ព្ទ និង​កម្មវិធី​អ៊ីនធឺណិតដែល​មិន​ទាន់​អាច​ដំណើរការ​បាន ដោយ​អាច​ផ្តល់​នូវ​កម្មវិធី​ថ្មី​នានា​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អាច​បញ្ជូន​ទិន្នន័យ​រវាង​សម្ភារៈ​ទូទៅ​ដែល​ភ្ជាប់​ទៅ​អ៊ីនធឺណិត ឬ​ហៅ​ថា Internet of Things និង​អាច​ឲ្យ​ម៉ាស៊ីន​នានា​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន។

ទោះជា​យ៉ាង​នេះ​ក្តី ការ​កើន​ឡើង​នៃ​លំហូរ​ទិន្នន័យ​ដោយ​ប្រព័ន្ធ 5G ក៏​មាន​ន័យ​ថា​ កាន់​តែ​ងាយរង​ការ​វាយប្រហារ​ផងដែរ។ អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កំណើន​សេដ្ឋកិច្ច ថាមពល​ និង​បរិស្ថាន​លោក Keith Krach បាន​ថ្លែង​នៅ​វេទិកា​ពាណិជ្ជកម្ម​ឥណ្ឌូ​បាស៊ីហ្វិក​ថា៖

«ខណៈ​ដែល​បច្ចេកវិទ្យា​ដូច​ជា​ ​5G កំពុង​បង្កើត​ឱកាស​រីកលូតលាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ បច្ចេកវិទ្យា​នេះ ​ក៏​បង្កើន​ហានិភ័យ​បង្ក​ឡើង​ដោយ​ក្រុម​ប្រទេស​ និង​ក្រុមហ៊ុន​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ផងដែរ ពិសេស​បណ្តា​ប្រទេស​ ឬ​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ផ្តាច់ការ​ដូច​ជា​គណបក្ស​កុម្មុយនីស្ត​ចិន​ជាដើម»។

លោក​អនុរដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា សំណួរ​គឺ​ថា ​តើអ្នក​ណា​ដែល​យើង​អាច​ទុកចិត្ត​បាន​ជាមួយ​នឹង​ព័ត៌មាន​ឯកជន​ដ៏​មាន​តម្លៃ​របស់​យើង ទិន្នន័យសម្ងាត់​ឯកជន​របស់​អតិថិជន​របស់​យើង​ និង​កម្មសិទ្ធិ​បញ្ញា​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង?

លោក​ថ្លែង​ថា៖ «ប្រាកដ​ជា​មិនមែន​ក្រុមហ៊ុន Huawei ទេ​ ដែល​ជា​ខ្នង​បង្អែក​របស់គណបក្ស​កុម្មុយនីស្ត​ចិនក្នុង​ការ​ស៊ើបការណ៍​នានា​ឲ្យ​រដ្ឋ​ចិន។ ហើយ​ប្រាកដជា​មិនមែន​ប្រទេស​ដែល​មាន​ច្បាប់​ស៊ើប​ការណ៍​សម្ងាត់​ជាតិ ​ឬ National Intelligence Act ដែល​លើក​ឡើង​ថា​ មិន​ថា​ក្រុមហ៊ុន​ចិន​ណា​ក៏ដោយ​ មិន​ថា​ក្រុមហ៊ុន​រដ្ឋ​ ឬ​ក្រុមហ៊ុន​ដទៃ ឬ​ជា​ពលរដ្ឋចិនណា​ក៏ដោយ តម្រូវ​ឲ្យ​ផ្តល់​ព័ត៌មាន​ បច្ចេកវិទ្យា​មាន​កម្មសិទ្ធិ​ កម្មសិទ្ធិ​បញ្ញា ឬ​ទិន្នន័យ​ណា​ក៏​ដោយ​ ទៅ​តាម​សំណើ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន»។

មូលហេតុ​នេះ​ហើយ​បាន​ជា​កាលពី​ខែ​សីហា ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក​ Mike Pompeo បាន​សម្ពោធ​កម្មវិធី The Clean Network ឬ​មាន​ន័យ​ថា​បណ្តាញ​ស្អាតស្អំ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការបរទេស​អាមេរិក​ដើម្បី​ការពារ​ឯកជនភាព កម្មសិទ្ធិ​បញ្ញា និង​សន្តិសុខ​ជាតិ​ពី​ការ​វាយលុក​ដ៏​សាហាវ​ដោយ​តួអង្គអាក្រក់​ដូច​ជា​គណបក្ស​កុម្មុយនីស្ត​ចិន​ជាដើម។

លោក​អនុរដ្ឋមន្ត្រី​ Krach ថ្លែង​ទៀត​ថា៖ «កម្មវិធី The Clean Network គឺជា​វិធី​ដ៏​ទូលំទូលាយ​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​រយៈ​ពេល​យូរ​ទៅ​លើ​ឯកជនភាព​ទិន្នន័យ​ សន្តិសុខ សិទ្ធិមនុស្ស និង​ការ​សហការ​ប្រកប​ដោយ​ការ​ជឿទុកចិត្ត​បាន។ វា​កើត​ចេញ​ពី​បទដ្ឋាន​ឌីជីថល​ដ៏​ទុកចិត្ត​បាន ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ហើយ​វា​តំណាង​ឲ្យ​ការ​ប្រតិបត្តិ​ជាច្រើន​ឆ្នាំ​ យុទ្ធសាស្ត្រ​យូរ​អង្វែង​ដែល​បង្កើត​ឡើងផ្អែក​ទៅ​លើ​ក្រុម​ចម្រុះ​ដែល​បន្តមាន​សមាជិក​កើន​ឡើង ហើយ​ដែល​បច្ចុប្បន្នមាន​ប្រទេស​ស្អាត​ស្អំ​ជាង​៤៩​ប្រទេស​ ក្រុមហ៊ុនទូរគមនាគមន៍​ស្អាត​ស្អំ​ចំនួន១៧០ និង​ក្រុមហ៊ុន​នាំ​មុខនានា​នៅ​ជុំវិញ​ពិភពលោក»។

លោក​បន្ត​ថា៖ «យើង​ទាំង​អស់​គ្នា​ រួម​មាន​រដ្ឋាភិបាល វិស័យ​ឯកជន​ សង្គម​ស៊ីវិល ហើយ​ខ្ញុំ​គិតថា​ ពិសេស​សារព័ត៌មាន​ អាច​បន្ត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្តាច់ការ​ដើម្បី​គាំទ្រ​សេរីភាព​និង​សន្តិសុខ។ មិនមាន​វិបុលភាព​ប្រកប​ដោយ​ចីរភាព​ណា​ ដោយ​គ្មាន​សេរីភាព​នោះទេ»៕

XS
SM
MD
LG