Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​លើកស្ទួយ​ចំណង​ទាក់ទង​​រវាង​សហរដ្ឋ​អាមេរិក​កូរ៉េខាងត្បូង​​​​និង​ជប៉ុន​​


រូប​ឯកសារ៖ រដ្ឋមន្ត្រី​​​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោក Chung Eui-yong​ និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​​​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោក Chung Eui-yong​ និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​មានប្រសាសន៍នៅ​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេសកូរ៉េខាង​ត្បូងនិង​ជប៉ុន​ថា៖ «ជាច្រើន​ទសវត្សរ៍​មក​ហើយ សម្ពន្ធភាព​របស់​សហរដ្ឋអាមេរិកជា​មួយប្រទេស​ជប៉ុន​និងសាធារណរដ្ឋកូរ៉េស្ថិតក្នុង​ចំណោម​សម្ពន្ធភាពសំខាន់ៗ​របស់​យើងមិន​មែន​តែ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ប៉ុណ្ណោះទេតែនៅ​ក្នុង​ទូទាំង​ពិភពលោក​ផង​ដែរ»។​

នៅពេល​មាន​ការគំរាម​កំហែង​និង​ឱកាស​សម្រាប់​ការ​បង្កើតវិធី​ថ្មីៗ កិច្ច​សហប្រតិបត្តិការ​រវាងសាធារណរដ្ឋ​កូរ៉េជប៉ុននិង​សហរដ្ឋអាមេរិកមាន​សារៈសំខាន់ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រមួយ​សម្រាប់​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ។ នេះ​មានរួម​បញ្ចូលកិច្ច​ប្រឹងប្រែងដើម្បី​បញ្ចប់​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩​និងដោះស្រាយ​បញ្ហាធាតុអាកាស​ប្រែប្រួលនិង​ពង្រឹងសន្តិសុខ​សេដ្ឋកិច្ច។ លោករដ្ឋមន្ត្រី​ការបរទេស Blinken បាន​និយាយ​ថា ជាពិសេស​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហតម្រូវ​ឱ្យ​មាន​«ការការពារ​និង​ការ​ពង្រឹង​សង្វាក់ផ្គត់ផ្គង់របស់​យើងដែល​មាន​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាតជំងឺ ដែលរួមមានបន្ទះ​អេតិកត្រូនិក​និងខនិជសំខាន់ៗ​ដែល​នឹង​ធ្វើឱ្យ​យើង​ពឹងពាក់​តិច​ជាង​មុន​លើ​ប្រទេសផ្គត់ផ្គង់​ដែល​រំលោភលើ​សិទ្ធិមនុស្សឬ​បំពាន​លើ​ស្តង់ដាបរិស្ថាន»។​

លោក​បានថ្លែង​ថា​យុទ្ធសាស្ត្រ​ទាំង​នេះ​អាចធ្វើឱ្យ​សម្រច​បាន​ជាមួយ​ប្រទេស​បី​ដែល​មានសេដ្ឋកិច្ច​លូតលាស់​ប្រសើរជាងជាមួយ​ប្រទេសពីរ​ឬ​តែ​មួយ។

សន្តិសុខ​សេដ្ឋកិច្ច​របស់យើងក៏​អាស្រ័យ​លើការធ្វើ​តាម​បទបញ្ញត្តិដែល​នាំ​ឱ្យ​មាន​សន្តិសុខ​សម្រាប់​ប្រជារាស្ត្រ​យើង​និង​ភាព​សំបូរ​រុងរឿងក្នុងតំបន់និង​នៅ​ទូទាំងពិភពលោកច្រើនតសវត្សរ៍មក​ហើយ។ នេះមានរួម​បញ្ចូល​ការ​ធ្វើឱ្យ​ប្រាកដ​ថា​ក្រុម​កម្មករនិងវិស័យ​ជំនួញរបស់​យើងអាច​ប្រកួតដោយ​យុត្តិធម៌និង​តាម​លក្ខខណ្ឌ​ដូច​គ្នា​និង​ការពារ​សេរីភាព​ខាង​នាវាចរណ៍​និង​ខាង​ការ​ហោះហើរ​លើ​តំបន់នានាមានរួមទាំង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រ​ខាង​កើត​ផងដែរ»។

តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី​និង​បើក​ចំហក៏តម្រូវឱ្យ​មាន​ការធ្វើការ​ជា​មួយ​គ្នាដើម្បីចាត់ចែង​ស្តង់ដា​សម្រាប់បច្ចេកវិទ្យាថ្មីៗដែលជំរុញ​ផ្នែក​ធំៗ​នៃ​សេដ្ឋកិច្ច​និង​ទិដ្ឋភាព​ទាំង​អស់នៃជីវភាព​ប្រជារាស្ត្រ។

លោក​រដ្ឋមន្ត្រី Blinken បានមាន​ប្រសាសន៍ថា​សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េខាង​ត្បូងនិង​ប្រទេស​ជប៉ុន​ក៏​បានពិភាក្សាគ្នាដែរ​អំពី​ធ្វើ​បែបណាជំរុញ​ឱ្យ​ទៅ​មុខ​គោលដៅរួម​នៃ​ការធ្វើកុំ​ឱ្យ​ឧបទ្វីប​កូរ៉េ​មានអាវុធ​នុយក្លេអ៊ែរ​និងធ្វើឱ្យ​មានសន្តិភាព​ស្ថិតថេរ​នៅ​ទី​នោះ។

លោក​ថ្លែង​ថា៖ «យើង​ថ្កោលទោស​ការ​បាញ់​បង្ហោះ​មីស៊ីល​ផ្លោង​របស់​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​កូរ៉េកាលពី​ពេល​ថ្មីៗ​នេះនិង​កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីល​ផ្លោង​របស់​ប្រទេស​នេះដែលជា​ការ​រំលោភ​ច្បាស់លាស់លើ​សេចក្តី​សម្រេច​ចិត្ត​នៃក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ហើយយើង​បន្ត​ធ្វើការដើម្បី​ស្វែង​រក​វិធី​ធ្វើឱ្យ​កូរ៉េខាង​ជើង​ទទួល​ខុសត្រូវ ដូចដែលយើងបានធ្វើដោយ​ដាក់ទណ្ឌកម្មលើបុគ្គល៨​នាក់មានទាក់ទិននឹង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​កូរ៉េ»។

សហរដ្ឋអាមេរិកនៅ​តែ​បើក​ចំហ​ដើម្បីធ្វើការ​សន្ទនា​គ្នា​ដោយ​គ្មានលក្ខខ័ណ្ឌ​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ជ្រើសរើស​យកផ្លូវ​នេះ។​

លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍ថា​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជា​មួយ​ប្រទេស​កូរ៉េខាង​ត្បូង​និង​ប្រទេសជប៉ុននឹង​នៅ​តែ​ជា៖ «ការ​ប្តេជ្ញា​គ្មានងាករេរបស់​ប្រទេស​អាមេរិក​ដល់ការការពារសម្ពន្ធមិត្ត​ទាំង​ពីរ​របស់យើង នៅក្នុងចំណង​ទាក់ទងខាង​សេដ្ឋកិច្ច​និង​ខាង​ពាណិជ្ជកម្មជិតស្និទ្ធ​របស់យើងនិង​ក្នុង​ការពង្រឹង​ចំណង​ទាក់ទង​គ្នារវាង​ប្រជារាស្ត្រ​របស់យើង»៕

XS
SM
MD
LG