Accessibility links

Breaking News

បទវិចារណកថា៖ ការវាយ​ប្រហារ​មួយ​ទៀត​លើ​ពហុភាព​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​នៅ​ហុងគ្រី


រូបឯកសារ៖ ស្លាកសញ្ញា​របស់​ស្ថានីយ៍​វិទ្យុ​ Klubradio របស់​គណបក្ស​ប្រឆាំង នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង Budapest នៃ​ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ស្លាកសញ្ញា​របស់​ស្ថានីយ៍​វិទ្យុ​ Klubradio របស់​គណបក្ស​ប្រឆាំង នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង Budapest នៃ​ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ លោក​នាយករដ្ឋមន្ត្រី​ Viktor Orban នៃ​ប្រទេស​ហុងគ្រី និង​គណបក្ស​ Fidesz ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​បាន​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ក្នុង​ការ​បន្តឹង​ការ​ត្រួតត្រា​លើបណ្តាញ​ផ្សាយ​ព័ត៌មាន​និង​សារព័ត៌មាន​ឯករាជ្យ។

​តាមរយៈ​ការ​ប្រើប្រាស់ប្រាក់នៃ​ការឃោសនា​ពាណិជ្ជកម្មដោយរដ្ឋ ការ​បិទ​និង​ការ​ទិញបណ្តាញ​ផ្សាយ​ព័ត៌មានដោយក្រុម​អ្នក​ស្និទ្ធ​នឹង​រដ្ឋាភិបាលល​ហុងគ្រី​ បាន​បំបាត់ព័ត៌មាននិង​អត្ថាធិប្បាយ​មិន​អនុគ្រោះ​ដល់​ខ្លួនដែល​បាន​រិះគន់​រដ្ឋាភិបាល។ កាល​ពី​ឆ្នាំ២០១៨ ​បណ្តាញ​ព័ត៌មាន​ជិត៥០០ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុងមូលនិធិ​សារព័ត៌មាន​និង​បណ្តាញផ្សព្វផ្សាយ​អឺរ៉ុប​កណ្តាលហៅ​កាត់​ថា KESMA ដែលជា​ក្រុម​មួយ​ដឹកនាំដោយ​ក្រុម​ជនជិតស្និទ្ធនឹងគណបក្ស Fidesz។​

កាល​ពីខែ​មីនា​ឆ្នាំមុន សម្ព័ន្ធមិត្ត​ម្នាក់របស់​គណបក្ស Fidesz បានទិញ​៥០​ភាគរយនៃក្រុមហ៊ុនដែល​ចាត់ចែងការ​ផ្សាយ​ពាណិជ្ជកម្ម​របស់សារព័ត៌មាន​ Index ដែល​នៅ​ពេល​នោះ​ជា​បណ្តាញ​ព័ត៌មាន​តាមអនឡាញនាំ​មុខនៅប្រទស​ហុងគ្រី។ កាល​ពី​ខែ​កក្កដា​ និពន្ធនាយក​របស់ Index ​ត្រូវ​បានដក​ចេញពី​តំណែង ហើយ​ការណ៍​នេះ​ នាំ​ឱ្យបុគ្គលិក​ច្រើននាក់​នៃ​សារព័ត៌មាននេះ លាលែង​ចេញ​ពី​តំណែង។ បន្ទប់​មកនៅ​ខែកញ្ញា ទីភ្នាក់​ងារ​របស់​រដ្ឋាភិបាលទទួលបន្ទុក​ការត្រួត​ពិនិត្យ​បណ្តាញ​ផ្សាយព័ត៌មាន ​បាន​ប្រកែក​មិន​ព្រម​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​ស្ថានីយវិទ្យុពាណិជ្ជកម្ម​ឯករាជ្យ​សំខាន់​ចុង​ក្រោយ​គេឈ្មោះ Klubradio ដែល​ជាស្ថានីយព័ត៌មាន​និងមាន​កម្មវិធី​សំណួរ​ និង​ចម្លើយ។ ទាំង Index និង​ Klubradio បានរិះគន់​រដ្ឋាភិបាល។ ​ Klubradio បាន​ប្តឹង​ឡើង​ឧទ្ធរណ៍​អំពីសេចក្តី​សម្រេចរបស់​តុលាការ​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ​ចៅក្រម​ម្នាក់​បាន​សម្រេច​ប្រឆាំង​នឹង​ការ​តវ៉ា​នេះ។ ស្ថានីយវិទ្យុ​ Klubradio បាន​ឈប់​ផ្សាយតាម​រលក​អាកាសកាល​ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ ទោះ​ជា​ខ្លួននៅ​អាចផ្សាយ​តាម​អ៊ីនធឺណិត​ក៏​ដោយ។

លោក Scott Griffen ជានាយក​នៃ​វិទ្យាស្ថានសារព័ត៌មានអន្តរជាតិ។ លោក​បាននិយាយ​ថា៖ «ក្នុង​រយៈ​ពេលពីរ​ បីឆ្នាំចុង​ក្រោយ​នេះ ក្រុមប្រឹក្សាបណ្តាញ​ផ្សាយ​ព័ត៌មានគ្រប់គ្រង​ដោយគណបក្ស Fidesz និង​រដ្ឋាភិបាល​ បានបាន​រាំង​ខ្ទប់​មធ្យោបាយទាំង​អស់​សម្រាប់ឱ្យ​ស្ថានីយ​វិទ្យុ Klubradio អាច​ផ្សាយ​តាមរលក​អាកាស​ នៅ​ពេលការ​សុំ​បន្ត​ការ​ផ្សាយ​របស់​ខ្លួនត្រូវ​បាន​បដិសេធ​ដោយចេតនា​នយោបាយ។ លទ្ធផល​គឺ​ថា នៅ​ពេល​ដល់​ពេលស្ថានីយ​វិទ្យុ​ Klubradio ត្រូវ​សុំ​បន្ត​អាជ្ញាប័ណ្ណ​ ជោគ​វាសនា​នៃស្ថានីយ​វិទ្យុ​នេះ ​ត្រូវបាន​គេ​សម្រេច​រួច​ហើយ»។

លោក Ned Price អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍មួយជាលាយលក្ខណ៍អក្សរថា សហរដ្ឋ​អាមេរិក ​«ខ្វល់ខ្វាយ​ខ្លាំង​អំពីការ​ចុះ​ថមថយ​នៃពហុភាពបណ្តាញ​ផ្សាយព័ត៌មានក្នុង​ប្រទេស​ហុងគ្រី។ សហរដ្ឋ​អាមេរិក​ មាន​កង្វល់​ដូចគ្នា​នឹង​អ្នក​គាំទ្រ​សេរីភាពសារព័ត៌មានអន្តរជាតិ​និងប្រជាពលរដ្ឋហុងគ្រី​ច្រើន​នាក់ អំពី​ការ​ចុះ​ថមថយ​នៃពហុភាពបណ្តាញ​ផ្សាយព័ត៌មានក្នុងប្រទេស​ហុងគ្រី»។

លោក Ned Price បានថ្លែង​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ជំនឿ​ថា ​ពហុភាពនៃ​សំឡេងឯករាជ្យ​និង​មតិ មាន​សារៈសំខាន់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​យើង​សុំ​ដល់រដ្ឋាភិបាល​នៃ​ប្រទេសហុងគ្រីឱ្យលើក​តម្កើងបរិយាកាស​បណ្តាញផ្សាយព័ត៌មាន​បើក​ចំហ​មួយ។ សហរដ្ឋ​អាមេរិកប្តេជ្ញា​ពង្រឹងភាព​ដៃគូ​របស់​យើង​ជាមួយប្រទេសហុងគ្រី​ ​ដែលជាសមាជិក​មួយ​នៃ​អង្គការអូតង់​ និង​ជំរុញការ​ប្តេជ្ញារបស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ Biden ក្នុង​ការ​គាំទ្រស្ថាប័ន​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ»៕

XS
SM
MD
LG