Accessibility links

Breaking News

បទវិចារណកថា៖ ការសើរើ​ពិនិត្យ​ឡើងវិញ​អំពី​អនាគត​នៃ​គោលនយោបាយ​ស.រ.អ.ចំពោះ​ប្រទេស​កូរ៉េខាងជើង


រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ថ្លែង​សុន្ទរកថា​នៅ​ឯ​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ថ្លែង​សុន្ទរកថា​នៅ​ឯ​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ កំពុងសើរើពិនិត្យ​ឡើងវិញអំពី​អនាគតនៃ​គោលនយោបាយសហរដ្ឋ​អាមេរិកចំពោះ​ប្រទេស​កូរ៉េខាង​ជើងនៅ​ពេល​លោក Joe Biden កាន់​តំណែង​ប្រធានាធិបតី។ លោក Ned Price អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បានបញ្ជាក់​ថា គោលនយោបាយ​ក្នុងពេលអនាគតទាំង​អស់​ នឹង​ផ្តល់​អាទិភាព​ដល់សុវត្ថិភាពរបស់​ពលរដ្ឋអាមេរិកាំង​ និង​សម្ព័ន្ធមិត្ត ប្រឆាំង​នឹង​ការ​គំរាម​កំហែងដាក់ឱ្យ​មានដោយ​កម្មវិធីនុយក្លេអ៊ែរ​ និង​កម្មវិធី​មីស៊ីល​ផ្លោងរបស់​កូរ៉េខាង​ជើង។ លោក Price ក៏បាន​និយាយ​ពី​សារៈសំខាន់​នៃការ​កែ​លម្អជីវិត​របស់​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ​និង​កូរ៉េខាង​ជើង​ដែរ។

លោក Price បានថ្លែង​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជា​មួយពួកសម្ព័ន្ធមិត្តសំខាន់​ៗរបស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ខាង​កើតជា​ការ​ចាំ​បាច់​ដើម្បីធ្វើឱ្យកូរ៉េ​ខាងជើងឆ្ពោះ​ទៅកាន់ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។ លោកបាន​និយាយ​ថា៖

«យើង​កំពុងធ្វើ​ការណ៍​នេះ​ដោយ​ធ្វើ​ការ​ពិគ្រោះ​ជិតស្និទ្ធ​ជា​មួយពួកសម្ព័ន្ធមិត្ត​កូរ៉េខាង​ត្បូង​របស់​យើង ជា​មួយ​ពួក​សម្ព័ន្ធ​មិត្ត​ជប៉ុន​របស់​យើងនិង​ជា​មួយពួក​សម្ព័ន្ធមិត្ត​និង​ដៃគូ​ឯ​ទៀតៗក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក្នុង​ភាពទូលំ​ទូលាយ​ជាង​នេះ​ទៀត ដូច​ដែល​យើង​បាន​និយាយក្នុង​ករណី​នៃ​ប្រទេស​អ៊ីរ៉ង់ ​យើង​ត្រូវការ​មាន​ពួក​គេ​ជា​មួយ​យើង​ប្រសិន​បើយើងនឹងប្រើ​របៀប​ដោះស្រាយមួយ​មាន​ប្រសិទ្ធភាព និងប្រកបដោយ​ជោគជ័យ​ប្រឆាំង​នឹងឧបសគ្គ​នៃ​កម្មវិធី​នុយក្លេអ៊ែរ និងកម្មវិធី​មីស៊ីលរបស់កូរ៉េខាង​ជើងនិង​ផ្នែកឯ​ទៀតៗ​នាំ​ឱ្យ​មាន​កង្វល់របស់​ប្រទេស​នេះ»។

លោក​ស្រី Linda Thomas-Greenfield ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិដែលត្រូវ​បានតែងតាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាននិយាយ​នៅ​ក្នុង​សន្និសីទ​កាសែតមួយ​កាលពី​ថ្ងៃ​ទី២ ​ខែ​មីនា។ លោក​ស្រី Thomas-Greenfield បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់នៃ​ការទាក់ទង​ជា​មួយ​ពួក​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​នោះ។ លោកស្រីបានថ្លែង​នៅ​សន្និសិទ​កាសែត​នោះ​ថា៖ «យើងមានជំនឿ​ថា កូរ៉េខាងជើងជា​ការ​គំតរាម​កំហែងមួយ​ដល់​សន្តិភាព​និង​សន្តិសុខ​របស់​យើង​និង​ពិភពលោក។ ដូច្នេះ ​យើង​មានប្រយោជន៍ចាំ​បាច់​មួយ​ក្នុងការ​ធ្វើឱ្យ​កូរ៉េខាងជើង​រារែក​ក្នុង​គោលដៅ​នោះ ហើយ​ក៏ក្នុង​ការការពារ​ប្រឆាំង​នឹង​ការ​បង្ក​រឿង​ ឬ​ការ​ប្រើ​កម្លាំងដោយ​ប្រទេស​នេះ​ផង​ដែរ»។

សហរដ្ឋ​អាមេរិក បាន​ប្តេជ្ញា​សម្រប​សម្រួល​ជិត​ស្និទ្ធជា​មួយ​កូរ៉េខាង​ត្បូង​និង​ជប៉ុនអំពី​គោលនយោបាយ​ស្តី​ពី​ប្រទេស​កូរ៉េខាង​ជើងដើម្បី​ការពារសន្តិភាព​និងស្ថិរភាពលើ​ឧបទ្វីប​កូរ៉េ៕

XS
SM
MD
LG