Accessibility links

Breaking News

បទវិចារណកថា៖ ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ីស្រាអែល​នៅ​តែ​មិន​ងាករេ


(រូប​ឯកសារ) មនុស្ស​ឡើង​បំណែក​នៃ​មីស៊ីល​អ៊ីរ៉ង់​ដែល​ត្រូវ​រាំង​ខ្ទប់​ដោយ​អ៊ីស្រាអែល​និង​ធ្លាក់​នៅ​តំបន់​ភាគ​ខាង​ត្ពុង​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ ២០២៤។
(រូប​ឯកសារ) មនុស្ស​ឡើង​បំណែក​នៃ​មីស៊ីល​អ៊ីរ៉ង់​ដែល​ត្រូវ​រាំង​ខ្ទប់​ដោយ​អ៊ីស្រាអែល​និង​ធ្លាក់​នៅ​តំបន់​ភាគ​ខាង​ត្ពុង​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ ២០២៤។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​មួយ ដោយ​មាន​ការដោះលែង​ចំណាប់​ខ្មាំង បញ្ចប់​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា និង​សម្របសម្រួល​ការ​​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​ប៉ាឡេស្ទីន។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី១ ខែ​តុលា អ៊ីរ៉ង់​បាន​បាញ់​បង្ហោះ​កាំជ្រួច​បាល្លីស្ទិក​ជិត​២០០​គ្រាប់​ដាក់​អ៊ីស្រាអែល ដោយ​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក​ជា​ច្រើន​បាន​ដៅ​លើ​ទីក្រុង Tel Aviv ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​បំផុត​របស់​អ៊ីស្រាអែល។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការបាញ់ផ្លោង​នេះ សហរដ្ឋ​អាមេរិក​បាន​កោះប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេ​ទាំង៧​ប្រទេស​ឬG-7 ហើយ​មេដឹកនាំ​ទាំង​នោះ​បាន​យល់ព្រម​ថា​ត្រូវតែ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ៊ីរ៉ង់។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfieldបាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ចេញ​ការដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​វិស័យ​ប្រេង​របស់​អ៊ីរ៉ង់ រួម​មាន​អ្វី​ដែល​ហៅ​ថា​កងនាវា​ខ្មោច​ឬGhost Fleetដែល​បាន​ដឹក​ជញ្ជូន​ផលិតផល​ប្រេង​ខុស​ច្បាប់នៅ​ជុំវិញ​ពិភពលោក។ ចក្រភព​អង់គ្លេស​និង​ប្រទេស​អូស្ត្រាលី​បាន​ចេញ​ការដាក់​ទណ្ឌកម្ម​ថ្មី​និង​ខ្លាំង​ប្រឆាំង​នឹង​កម្មវិធី​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់។ ហើយ​សហភាព​អឺរ៉ុប ជា​លើក​ទី១ បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់ រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍ Iran Airផង»។

មាន​ការ​មូល​មតិ​អន្តរជាតិ​ថា ​សកម្មភាព​ដ៏​គគ្លើន​របស់​អ៊ីរ៉ង់​ប្រឆាំង​នឹង​អ៊ីស្រាអែល រួម​មាន​ការគាំទ្រ​ក្រុម​ភេរវកម្មHezbollahដែល​ជា​ក្រុម​រណប​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីបង់ ជា​ការមិន​អាច​ទទួល​យក​បាន។ ជាង​នេះ​ទៅទៀត អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន ដូច​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​អ្នកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield។

អ្នក​ស្រី​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «និយាយ​ឱ្យ​ចំ អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ចំៗ​ប្រឆាំង​នឹង​ទីដៅ​យោធា​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​និង​នៅ​ខាង​ក្រៅ​តំបន់​ដែល​គ្មាន​ពលរដ្ឋ​រស់នៅ។ សហរដ្ឋ​អាមេរិក​មិន​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​យោធា​នេះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យើង​បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​អ៊ីស្រាអែល​ដើម្បី​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​កិច្ចប្រតិបត្តិការ​ដូច​ដែល​ខ្លួន​បាន​ធ្វើ ម្តងទៀត ជា​ការឆ្លើយតប​ដែល​ចំ​ទីដៅ សមាមាត្រ​និង​ដោយ​ផ្ទាល់​ដើម្បី​បន្ថយ​សមត្ថភាព​របស់​អ៊ីរ៉ង់​ដើម្បី​គំរាមកំហែង​ប្រទេស​ជិតខាង​របស់​ខ្លួន ដើម្បី​កំញ៉ើញ​ការវាយ​ប្រហារ​បន្ថែម​ទៀត និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការរាលដាល​កាន់តែ​ខ្លាំង​ឡើង‍»។

សារ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ីស្រាអែល​នៅតែ​ច្បាស់។ អ្នក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​សង្កត់​ថា៖ «យើង​ជានិច្ចកាល​នឹង​ជួយ​ការពារ​ប្រជាពលរដ្ឋ​និង​ទឹកដី​អ៊ីស្រាអែលពី​អ៊ីរ៉ង់​និង​ក្រុម​ភេរវកម្ម​រណប​និង​ដៃគូ​របស់​អ៊ីរ៉ង់»។

សារ​ទៅកាន់​អ៊ីរ៉ង់​ក៏​នៅ​តែ​ច្បាស់ដែរ​គឺ៖ «បើ​អ៊ីរ៉ង់​សម្រេច​ចិត្ត​ធ្វើការ​បង្កើន​សកម្មភាព​គឃ្លើន​ប្រឆាំង​នឹង​អ៊ីស្រាអែល​ឬ​បុគ្គលិក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់ វា​នឹង​មាន​ផលវិបាក​យ៉ាង​ខ្លាំង»។

អ្នក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាន​ប្រកាស​ថា៖ «មិន​មាន​ការ​ច្រឡំ​ទេ​គឺ៖ សហរដ្ឋ​អាមេរិក​មិន​ចង់​ឃើញ​ការបន្ត​កើន​ឡើង​ភាព​តានតឹង។ យើង​ជឿ​ថា​ ការណ៍​នេះ​ត្រូវ​តែជា​ការ​បញ្ឈប់​ការបាញ់​តបត​ដោយ​ផ្ទាល់​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់»។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​មួយ ដោយ​មាន​ការដោះលែង​ចំណាប់​ខ្មាំង បញ្ចប់​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់​ហ្កាហ្សា និង​សម្របសម្រួល​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​ប៉ាឡេស្ទីន។

សហគមន៍​អន្តរជាតិ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អនាគត​នៃ​តំបន់​នោះ​ត្រូវ​បាន​បញ្ជា​ដោយ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​និង​ក្រុម​រណប​របស់អ៊ីរ៉ង់​ទេ ដែល​សកម្មភាព​របស់​ពួកគេ​មុន​និង​ចាប់តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា​មក បាន​ដាក់​ជន​ស្លូតត្រង់​ស៊ីវិល​រាប់លាន​នាក់​ក្នុង​ហានិភ័យ។

អ្នក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​និយាយ​ទៀត​ថា និយាយ​រួម៖ «យើង​ត្រូវតែ​ជំទាស់​ប្រឆាំង​សកម្មភាព​និយាយ​បង្កាច់​របស់​អ៊ីរ៉ង់​និង​បង្កើត​អនាគត​នៃ​សន្តិភាព សេចក្តី​ថ្លៃថ្នូរ​និង​សន្តិសុខ​សម្រាប់​មនុស្ស​ទាំង​អស់»៕

XS
SM
MD
LG