Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​ពុករលួយ​ក្នុង​ប្រទេស​លីបង់


(រូប​ឯកសារ) អាង​ស្តុក​​នៅ​រោងចក្រ​អគ្គិសនី​មួយ​នោ​ប្រទេស​លីបង់.
(រូប​ឯកសារ) អាង​ស្តុក​​នៅ​រោងចក្រ​អគ្គិសនី​មួយ​នោ​ប្រទេស​លីបង់.

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​នៅ​តែ​ខ្វល់ខ្វាយ​ខ្លាំងអំពី​អំពើ​ពុករលួយ​រាលដាល​ក្នុង​ប្រទេស​លីបង់ហើយ​ប្រឹងប្រែង​យ៉ាងសកម្ម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយក្នុង​ប្រទេស​លីបង់​និង​នៅ​ទូទាំង​ប្រទេស។

លោក Brian Nelson អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុទទួល​បន្ទុក​ខាង​ភេរវកម្ម​និង​ការស៊ើបអង្កេត​ហិរញ្ញវត្ថុបាន​ពន្យល់​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ពួក​វរជនលីបង់មិនបាន​អើពើ​ដល់​ការ​អំពាវនាវ​របស់​សាធារណជន​ឱ្យ​មាន​តម្លាភាពនិង​កំណែ​ទម្រង់​ នៅពេល​ធ្វើ​ធនធាន​ពួក​គេ​កុំ​ឱ្យ​ចុះ​តម្លៃដោយ​បាន​ផ្ទេរ​ប្រាក់កាស​របស់​ពួកគេ​ផ្ទាល់​ចេញ​ពី​ប្រទេសទៅ​កាន់​ប្រទេស​ផ្សេង​ទៀតៗ។

ជា​ផ្នែក​មួយនៃការ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​លីបង់​ សហរដ្ឋ​អាមេរិកបាន​ដាក់កំហិត​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃទី៤ ​ខែមេសា​លើឈ្មោះ Raymond ​និង​ឈ្មោះ Teddy Rahme ​ដែលជា​បងប្អូនពីរ​នាក់​ដែល​បាន​ប្រើប្រាស់​ក្រុមហ៊ុន​របស់​ពួក​គេ​ដើម្បី​ឱ្យ​បាន​ទទួល​កិច្ចសន្យាខាង​ថាមពលតាមរយៈ​ដំណើរការគ្មាន​តម្លៃ​ភាព​យ៉ាងខ្លាំងដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មិនល្អដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​និងនីតិ​រដ្ឋក្នុង​ប្រទេស​លីបង់។​

ក្រុមហ៊ុន ZR Energy DMCC របស់​ឈ្មោះ Raymond Rahme បានទទួល​កិច្ចសន្យា​រដ្ឋាភិបាល​លីបង់កាលពី​ខែធ្នូ​ឆ្នាំ២០១៩​ដើម្បី​ដឹក​ជញ្ជូនប្រេង​ឥន្ធនៈ១៥​០.០០០​តោន​ចូល​ក្នុង​ប្រទេស​សម្រាប់​ជួយ​បញ្ចៀស​កុំឱ្យ​មាន​វិបត្តិ​ប្រេងក្នុង​ប្រទេស​លីបង់។ ជាជាង​ដឹកជញ្ជូន​ចូល​ក្នុង​ប្រទេស​នូវ​ប្រេង​ឥន្ធនៈ​មាន​គុណភាព ​ក្រុមហ៊ុន​នេះ​បាន​ដឹក​ជញ្ជូនផលិតផល​មាន​តម្លៃ​ថោកនិង​គ្មាន​គុណភាព ​នាំ​ឱ្យ​ស្ថានីយ៍​អគ្គិសនី​ខូចខាត។ បងប្អូន​ពីរ​នាក់​នេះ​បាន​ចំណេញ​ពី​គម្រោងការទុច្ចរិត​នេះ ទោះ​ជាប្រជារាស្ត្រ​លីបង់​មានវិបត្តិ​រឹត​តែ​ធ្ងន់ធ្ងរ​ថែមទៀត។

លោកអនុរដ្ឋមន្ត្រី​ Nelson ​បាន​និយាយថា​នៅក្នុងប្រទេសភាគច្រើនការផលិត​អគ្គិសនី​ជួយ​បង្កើនប្រាក់​ចំណូល​របស់​រដ្ឋ ​ប៉ុន្តែ​នៅលីបង់​បែរ​ជា​ផ្ទុយ​ពី​នេះ។

លោក Nelson បាន​និយាយ​ថា៖ ​«តែ​ទោះជាបាន​ចំណាយ​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​កាលពី​ប៉ុន្មានទសវត្សរ៍​កន្លង​ទៅ​នេះ​ក៏​ដោយ ក៏ក្រសួង​អគ្គិសនី​និង​ក្រុមហ៊ុន​អគ្គិសនី​លីបង់​បាន​ធ្វើ​ឱ្យក្រុម​ជនសាមញ្ញ​លីបង់​ងាយ​រងគ្រោះ​ដោយសារ​អ្វី​ដែល​ហៅ​ថា ​«ពួក mafia ​ម៉ាស៊ីន​ភ្លើង» ​ហើយវិស័យ​អគ្គិសនី​មាន​ដំណើរការ​មិនល្អ​បាន​ធ្វើឱ្យមូលនិធិ​រដ្ឋខ្សោះ​លុយ​ហើយ​បាន​បង្កើនទឹកប្រាក់​ក្នុង​គណនេយ្យ​ធនាគារ​បរទេសរបស់​ក្រុម​ធុរជន​លីបង់»។

លោក​អនុរដ្ឋមន្ត្រី Nelson បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​ផ្តល់​អាទិភាពដល់​ការទទួលខុស​ត្រូវ​ខ្ពស់​ នីតិរដ្ឋ​និងការ​ធ្វើឱ្យ​មានលទ្ធិ​ប្រជាធិបតេយ្យឡើងវិញនៅ​ប្រទេស​លីបង់ ​ដោយ​មិន​គិត​អំពី​និន្នាការនយោបាយឬ​ជំនឿ​សាសនា​ទេ។

លោក Nelson បាននិយាយ​ថា៖ ​«សហរដ្ឋ​អាមេរិក​បាន​ឮ​ការ​អំពាវនាវរបស់​អស់​លោកអ្នកឱ្យ​មានតម្លាភាពនិង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ អាមេរិក​ប្រាប់​ក្រុម​ជន​ដែល​ជ្រើសរើស​រវាងការប្រព្រឹត្ត​អំពើ​ពុក​រលួយត​ទៅ​ទៀត​ឬ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ ដឹង​ថាយើង​នឹង​បន្តដាក់​ទណ្ឌកម្ម​លើក្រុម​ជន​ទាំងឡាយ​ណា​ដែល​យកផលប្រយោជន៍ ​ពី​អំពើ​ពុករលួយ ការ​សម្អាត​លុយ​កខ្វក់និង​គំរាមកំហែង​ប្រជារាស្ត្រ​លីបង់។ ​យើង​អំពាវនាវ​ដល់​ពួក​អ្នកនយោបាយលី​បង់ឱ្យ​បញ្ចប់ភាព​ទាល់ច្រក​នយោបាយ ​បោះឆ្នោត​ប្រធានាធិបតី​ បង្កើត​រដ្ឋាភិបាលមួយ​និង​ធ្វើការ​កែទម្រង់​ដែល​គេ​ត្រូវការ​ដើម្បី​បើក​ផ្លូវឱ្យមាន​ការ​រើប​ឡើងវិញនៃ​ប្រទេស​លីបង់»។

លោក​អនុរដ្ឋមន្ត្រី Nelson ​បានមានប្រសាសន៍​ថា៖ ​«នេះមិនមែន​ជា​លើកដំបូង​ទេដែល​យើង​ធ្វើ​សកម្មភាពប្រឆាំង​នឹង​ពួក​ជន​ពុករលួយ​នៅ​ប្រទេស​លីបង់ ​ហើយប្រសិនបើសកម្មភាព​ពុករលួយ​នៅ​តែ​មាន​តទៅទៀត ​ការ​ដាក់​ទណ្ឌកម្ម​លើក​នេះ​មិនមែន​ជា​ទណ្ឌកម្ម​ចុង​ក្រោយ​បំផុត​ទេ»៕

XS
SM
MD
LG