Accessibility links

Breaking News

បទវិចារណកថា៖ ១៤ឆ្នាំ​ចាប់តាំង​ពី​អ៊ីរ៉ង់​ចាប់​ពង្រត់​លោក Robert Levinson


រូបឯកសារ៖ អ្នកស្រី Christine Levinson (ស្តាំ) ភរិយា​របស់​អតីត​ភ្នាក់ងារ FBI លោក Robert Levinson និងកូនប្រុស គឺលោក Daniel Levinson បង្ហាញ​រូប​ឪពុក​របស់​លោក​ដល់​អ្នកសារព័ត៌មាន​ខណៈពេល​ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ​នៅស្ថានទូត​ស្វីស​នៅទីក្រុង​តេអេរ៉ង់ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៧។
រូបឯកសារ៖ អ្នកស្រី Christine Levinson (ស្តាំ) ភរិយា​របស់​អតីត​ភ្នាក់ងារ FBI លោក Robert Levinson និងកូនប្រុស គឺលោក Daniel Levinson បង្ហាញ​រូប​ឪពុក​របស់​លោក​ដល់​អ្នកសារព័ត៌មាន​ខណៈពេល​ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ​នៅស្ថានទូត​ស្វីស​នៅទីក្រុង​តេអេរ៉ង់ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៧។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ខែ​មីនានេះ​ កំណត់​ពេល​១៤ឆ្នាំ ចាប់តាំង​ពីមានការ​បាត់​ខ្លួន​លោក Robert Levinson ដែលជា​ប្តី ឪពុក ជីតា​ជា​ទីស្រឡាញ់ ​និងជាអតីត​ភ្នាក់ងារ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ផង​ដែរ។ កាល​ពី​ខែ​ធ្នូ ​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្មមន្ត្រី​ជាន់​ខ្ពស់​ពីរ​នាក់នៃ​ក្រសួងស៊ើបការ​សម្ងាត់​និង​សន្តិសុខ​នៃប្រទេសអ៊ីរ៉ង់​ ដែលត្រូវ​បាន​ជឿ​ថា ​មាន​ទាក់​ទិន​នឹង​ការ​ចាប់​ពង្រត់ ហើយ​ទំនងមានពាក់ព័ន្ធ​នឹងការ​ស្លាប់​របស់លោក Robert Levinson​ ថែមទៀត​ផង។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Anthony Blinken បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តងី​ថ្លែងការណ៍មួយ​ថា «តែយ៉ាង​ណា​ក៏​ដោយ​ ក៏​ករណី​នេះ​មិន​ទាន់ត្រូវ​បិទ​នៅ​ឡើយ​ទេ»។

លោករដ្ឋមន្ត្រី​ការបរទេស Blinken បាន​កត់​សម្គាល់​ថា កាល​ពីពេល​ថ្មីនេះ លោក​បាន​និយាយ​ជា​មួយគ្រួសារ​លោក Levinson​។ ចាប់​តាំង​ពីការ​ចាប់​ពង្រត់លោក​កាល​ពី​ឆ្នាំ ២០០៧​មក លោក Levinson មិនបានចូល​រូម​ក្នុងពីធីប្រគល់​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ពិធី​មង្គល​ការ​ និងកំណើត​ចៅ​លោក​ទាំង​អស់ លើក​លែង​តែ​ម្នាក់។ គ្រួសារលោក Levinson នៅ​តែ​បន្តទាមទារឱ្យ​មាន​ចម្លើយអំពីអ្វីដែលបានកើត​មាន​នៅ​ក្រោយ​លោក​បានទៅ​កោះ Kish ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី១៤​ឆ្នាំមុន​នេះ។

មានពលរដ្ឋ​អាមេរិកាំងឯ​ទៀតៗ​ត្រូវ​ជាប់​គាំង​ក្នុង​ប្រទេស​អ៊ីរ៉ង់​ នៅ​ពេលសព្វថ្ងៃ​នេះ។ ជនម្នាក់ក្នុង​ចំណោមពួកជនទាំង​នេះ​ គឺលោក Baquer Namazi។

រដ្ឋាភិបាលអ៊ីរ៉ង់​ បានដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតអ៊ីរ៉ង់​រូប​នេះ ដែល​ជាមនុស្សមាន​ជំងឺ​អាយុ៨៤​ឆ្នាំ​ពី​ពន្ធនាគារ​កាលពី​ឆ្នាំ២០១៨ ​ដោយសារ​លោក​មាន​បញ្ហា​សុខភាពធ្ងន់ធ្ងរ តែ​បានរារាំងលោក​មិន​ឱ្យ​ចាកចេញ​ពីប្រទេស​អ៊ីរ៉ង់​ទេ​ ទោះ​ជា​រដ្ឋាភិបាល​នេះ​ បានសម្រាល​ទោសជាប់ពន្ធនាគាររបស់លោកកាល​ពី​ឆ្នាំ​ទៅ​មិញ​ក៏ដោយ។

លោក Baquer Namazi ត្រូវ​បានចាប់​ខ្លួនកាលពី៥​ឆ្នាំ​មុន ក្រោយពីលោក​បានធ្វើ​ដំ ណើរ​តាម​យន្តហោះទៅកាន់​ប្រទេស​អ៊ីរ៉ង់ដើម្បី​ទៅ​សូរសុខ​ទុក្ខកូន​ប្រុសលោក​ឈ្មោះ Siamak ជា​អ្នក​ធុរកិច្ច​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ឃុំឃាំង​ខុស​ កាលពី​ឆ្នាំ២០១៥​ ក្នុង​ប្រទេស​អ៊ីរ៉ង់។ ទាំងឳពុក​ទាំង​កូន​ត្រូវបានចោទប្រកាន់ខុស​ថា ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការជា​មួយ​ប្រទេសមហាអំណាច​មួយ​ជា​សត្រូវ។

កាល​ពី​ខួប​កាលពី​ពេល​ថ្មីៗ​នេះ​នៃការ​ចាប់​ខ្លួនលោក Baquer Namazi លោក Roger Carstens ​ប្រេសិតពិសេសរបស់​ប្រធានាធិបតី​ខាងកិច្ចការ​ចំណាប់​ខ្មាំងបាន​ទ្វីត​ថា «ថ្ងៃ​នេះជាថ្ងៃស្រងូត​ស្រងាត់មួយ​ទៀត​សម្រាប់ @FreetheNamazis នៅពេលដែល​គ្រួសារអាមេរិកាំង​នេះ នៅ​តែឋិត​នៅ​ឆ្ងាយ​ពី​គ្នា។ ប្រាំ​ឆ្នាំ​មក​ហើយ​ ដែលអ៊ីរ៉ង់​នៅ​តែ​ឃុំឃាំង​ពលរដ្ឋ​អាមេរិក លោក Baquer Namazi នៅពេលដែលកូនប្រុស​លោកឈ្មោះ Siamak ដែលជា​ពលរដ្ឋអាមេរិកត្រូវ​ជាប់ឃុំឃាំង​ខុស​នៅ​ក្នុង​គុក Evin។ អ៊ីរ៉ង់​ ត្រូវ​អនុញ្ញាត​ឱ្យ​ពួក​គេ​បាន​ជួបជុំ​គ្នាជា​ថ្មី​ជា​មួយ​គ្នា​ក្នុង​សេរីភាព»។

លោករដ្ឋមន្ត្រី Blinken បានប្រកាស​ថា «យើងអំពាវ​នាវ​ដល់រដ្ឋាភិបាល​អ៊ីរ៉ង់​ឱ្យ​ផ្តល់​ចម្លើយអា​ច​ជឿ​ទុក​បានអំពី​អ្វីដែល​បានកើត​មាន​ដល់​លោក Bob Levinson​ ហើយ​ដោះលែងជា​បន្ទាន់ និងដោយ​មានសុវត្ថិភាព​នូវពលរដ្ឋ​សហរដ្ឋ​អាមេរិក​ទាំង​អស់ដែល​ត្រូវ​បាន​ចាប់​ឃុំឃាំងដោយ​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។​ សកម្មភាពគួរ​ឲ្យស្អប់ខ្ពើមខ្លាំង​នៃការ​ចាប់ឃុំឃាំងដោយអយុត្តិធ៌មដើម្បី​ឱ្យ​បានចំណេញ​ខាង​នយោបាយ​ ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់»៕

XS
SM
MD
LG