Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​រំឭក​ហាយនភាព​ឆ្នាំ២០២២


ទិវា​រំឭក​ហាយនភាព​អន្តរជាតិ​ ​ធ្វើឡើង​នៅឯ​ទី​រំឭក​ហាយនភាព​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ទិវា​រំឭក​ហាយនភាព​អន្តរជាតិ​ ​ធ្វើឡើង​នៅឯ​ទី​រំឭក​ហាយនភាព​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃទី២៧ ខែមករា​ដែល​ជា​ថ្ងៃ​ដែលជំរំ​ឃុំឃាំង​ និងជំរំ​មរណៈ Auschwitz-Birkenau ត្រូវ​បាន​រំដោះកាលពីឆ្នាំ១៩៤៥​ ​ត្រូវ​បានប្រារព្ធ​ជាទិវា​រំឭក​ហាយនភាព​អន្តរជាតិ​។ នេះជា​ឱកាស​មួយ​សម្រាប់​ផ្តល់កិត្តិយស​ដល់​ក្រុម​ជន​អំបូរ Juif រាប់លាន​នាក់​ដែល​ត្រូវបាន​សម្លាប់​ដោយពួក​ Nazi នៅ​ប្រទេសស​អាល្លឺម៉ង់​ ​និងក្រុម​ជន​រួម​គំនិត​ជា​មួយពួកនេះ។ ទោះជា​មានសេចក្តី​ថ្លែងការណ៍​នៅ​ក្រោយ​ហាយនភាព​នេះថា «មិន​ឱ្យ​សោកនាដកម្ម​បែបនេះ កើតឡើង​ជាថ្មី​យ៉ាង​ដាច់​ខាត​» ហើយទោះជា​មានការ​សន្យាអំពី​ការ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ ក៏ឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍ ត្រូវ​បានប្រព្រឹត្ត​ជា​ថ្មីទៀត​ចាប់ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រទេស Rwanda Bosnie តំបន់ Darfur តំបន់ Xinjiang និង​តំបន់នានាដែល​ធ្លាប់​ឋិតនៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក ISIS។

អនុសញ្ញាឆ្នាំ១៩៤៩ ស្តីពីការ​បញ្ចៀស និង​ការដាក់ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាឧបករណ៍​ផ្លូវ​ច្បាប់ដើម្បីចាត់ទុក​ការប្រល័យ​ពូជសាសន៍​ជាឧក្រិដ្ឋកម្ម​មួយ។ អនុសញ្ញា​នេះ បានផ្តល់និយមន័យនៃ​ពាក្យ​ប្រល័យ​ពូជសាន៍​ថា ជា​សកម្មភាពត្រូវប្រព្រឹត្តឡើង​ដោយ​មានគោល​បំណង​បំផ្លាញ​ទាំង​ស្រុង ​ឬ​ជា​ផ្នែក ​ក្រុមជាតិ ក្រុមពូជសាសន៍ ឬ​ក្រុម​សាសនាមួយ។ អនុសញ្ញា​នេះ ទទួល​ស្គាល់​សកម្មភាព​បែប​នេះ ​៥​ យ៉ាងដែល​មានរួម​បញ្ចូល​ការ​សម្លាប់មនុស្ស​ច្រើននាក់​នៃក្រុមមនុស្ស​ណា​មួយ​ ដោយដាក់កំហិត​វិធានការមានបំណងមិន​ឱ្យ​មានកំណើត​កូននៅក្នុង​ក្រុម​នោះ​ និង​បង្ខំ​ផ្ទេរ​ក្រុម​ក្មេងៗនៃក្រុម​នោះ​ ហើយ​បានចាត់ទុក​ជា​ឧក្រិដ្ឋកម្មការ​រួមគំនិតធ្វើអំពើ​ទុច្ចរិត ​ការឃុបឃិត ការ​ប៉ុនប៉ង ឬ​ការញុះញង់​ឱ្យ​ប្រព្រឹត្តការ​ប្រល័យ​ពូជសាសន៍។​

ហាយនភាព​ជាការប្រល័យ​ពូជសាសន៍​ដែល​និយាយយោង​ជា​ពិសេស​ដល់ការសម្លាប់ប្រកប​ដោយ​ការ​ប៉ុនប៉ង​ក្រុម​ជន​អំបូរ Juif នៅ​ទ្វីប​អឺរ៉ុប​ដោយអាល្លឺម៉ង់​ Nazi​ និង​ក្រុមអ្នក​ឃុបឃិតជា​មួយ​ពួក​គេ។​

ទោះជា​គេ​ដឹង​ជា​ទូទៅ​ថា​ ហាយនភាព បានកើតឡើង​ចំពេលមាន​សង្គ្រាម​លោក​លើកទី​ពីរ​ក៏ដោយ ក៏អំពើនេះ បាន​ចាប់​ផ្តើម​មានតាំង​ពី​ទសវត្សរ៍ឆ្នាំ១៩៣០។ នៅ​ពេល​ដែល​គណបក្ស​ Nazi ឡើងកាន់​អំណាច​ របបគ្រប់គ្រង Nazi បាន​ចាប់ផ្តើម​ចាត់វិធានការ​លើ​ក្រុម​សត្រូវ​ខាង​នយោបាយ ​និង​ក្រុមជន​ដែល​ពួក​នេះយល់​ថា ជា​ក្រុម​មនុស្ស​អន់​ថយ​។ ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ មាន​វិធានការ​ច្រើនឡើងៗដែល​ផាត់​ចោលសហគមន៍ Juif និង​ក្រុមជន​ឯ​ទៀតៗ​ក្នុង​សង្គមអាល្លឺម៉ង់។ នៅ​ពេល​ចាប់ផ្តើម​មានសង្គ្រាម​លោក​លើក​ទី​ពីរ ឧក្រិដ្ឋកម្ម​ប្រឆាំងក្រុម​ជន​ស៊ីវិ​ល ក៏បានកើនឡើង​លើស​ធម្មតា។ ហើយ​ជា​មួយ​ការ​បើក​ការ​វាយប្រហារ​លើ​សហភាព​សូវៀត​កាលពី​ឆ្នាំ១៩៤១ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សហគមន៍ Juif ​ក្នុងអឺរ៉ុប​ខាងកើត​ក៏បានចាប់ផ្តើមមាន។ នៅ​ដើម​ឆ្នាំ១៩៤២ ​ពួក​មេដឹកនាំ Nazi ​បាន​អនុវត្ត​អ្វី​ដែលពួក​គេ​ហៅ​ថា «ដំណោះស្រាយ​ចុងក្រោយ» គឺការ​កម្ចាត់​ជា​ប្រព័ន្ធផ្នែក​ពិសេសណា​មួយ​នៃប្រជារាស្ត្រថា​ ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល។​

នេះ ​ជាផ្នែក​មួយ​នៃសង្គ្រាម​លោក​លើកទី​ពីរ តែ​វា​ដាច់ដោយឡែក​ពី​ការ​ប្រឹងប្រែងធ្វើសង្គ្រាមរបស់ពួក Nazi។ ការ​ពិត «ដំណោះស្រាយ​ចុង​ក្រោយ» តែងតែ​ជា​រឿង​សំខាន់​ជាង​ការប្រឹងប្រែងធ្វើ​សង្គ្រាម ទោះជាមានសេចក្តីត្រូវការ​ខ្លាំង​ខាង​បុគ្គលិក​ និង​សម្ភារៈ​នៅ​សមរភូមិ​មុខក៏​ដោយ ក៏ធន​ធានមិនត្រូវបាន​បង្វែរពី​ចំណាត់ការ​ក្នុង​ជំរំ​ឃុំឃាំងទេ។​ នៅ​ទី​បញ្ចប់ ដំណោះស្រាយ​ចុង​ក្រោយ»​ បាននាំ​ឱ្យ​មាន​ការ​ស្លាប់ក្រុម​ជន​អំបូរ Juif ៦លាននាក់។

លោក​រដ្ឋមន្ត្រីការបរទេស Antony Blinken បានមានប្រសាសន៍ថា «អំពើ​បិសាច​យ៉ាង​ធំធេង​ អាចកើត​មាន​ទៀតក្នុង​ពិភព​លោក​របស់យើង ហើយ​យើងមាន​ការទទួល​ខុសត្រូវ​ដើម្បីធ្វើអ្វីទាំង​អស់ដែលយើង​អាចធ្វើ​បានដើម្បី​បញ្ឈប់​រឿងនេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​វាជារឿង​សំខាន់​ដែល​យើង​ត្រូវ​តែ​និយាយ​អំពី​ការពិត​អំពី​អតីតកាលដើម្បី​ការពារ​ការពិត​ជាក់ស្តែងនៅពេលអ្នកដទៃ​ព្យាយាម​បំភ្លៃ ឬ​ធ្វើ​ឱ្យឧក្រិដ្ឋកម្ម​នៃ​ហាយនភាព ជារឿងតូចតាច និងដើម្បី​ស្វែងរក​យុត្តិធម៌សម្រាប់ពួក​អ្នក​នៅ​រស់​ និង​គ្រួសារពួក​គេ»៕

XS
SM
MD
LG