Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ស្បៀង​អាហារ​ពិភពលោក​ឆ្នាំ២០២១


រូបឯកសារ៖ កុមារ​ឥណ្ឌា ជិះរទេះ​នៅ​តាម​ផ្លូវ​ពី​សាលារៀន ត្រឡប់​ទៅ​ផ្ទះវិញ​នៅ​ជាយ​ក្រុង​ញូវដេលី។
រូបឯកសារ៖ កុមារ​ឥណ្ឌា ជិះរទេះ​នៅ​តាម​ផ្លូវ​ពី​សាលារៀន ត្រឡប់​ទៅ​ផ្ទះវិញ​នៅ​ជាយ​ក្រុង​ញូវដេលី។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃទី​១៦ ខែ​តុលា ជា​ទិវាស្បៀងអាហារពិភពលោក​ដែល​ជា​ថ្ងៃ​មួយនៃ​សកម្មភាពប្រឆាំង​ការ​ស្រេកឃ្លាន។ ថ្ងៃ​នោះ​ រំឭកដល់ការ​បង្កើតកាល​ពីឆ្នាំ១៩៤៥​នៃអង្គការស្បៀង​អាហារ​និង​កសិកម្ម​អង្គការ​របស់​សហប្រជាជាតិ​ហៅ​ថា FAO។ ការប្រារព្ធ​ទិវា​នោះ​ គឺដើម្បីបង្កើន​ការ​ដឹង​ឮអំពី​ការ​ស្រេក​ឃ្លានសាកលនិងកង្វះអាហារូបត្ថម្ភ និង​អំពី​ធ្វើ​បែបណាដើម្បីបញ្ចប់​បញ្ហា​អាក្រក់​ទាំង​នេះ។

បើ​តាម​អង្គការស្បៀង​អាហារនិង​កសិកម្ម​អង្គការ​សហប្រជាជាតិ ​ឬ FAOថា មនុស្សជិត​ម្នាក់ក្នុង​ចំណោម​មនុស្ស​បី​នាក់​ក្នុង​ពិភពលោក ​មិន​មានម្ហូប​អាហារគ្រប់គ្រាន់ទេ​ នៅ​ឆ្នាំ២០២០ គឺ​មាន​កំណើន​ជិត៣២០លាននាក់ក្នុងរយៈពេលតែ​មួយឆ្នាំ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា​នៅ​ក្នុង​សុន្ទរកថាចំពោះ​មុខមហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា សហរដ្ឋ​អាមេរិក ​នៅ​ទីនេះ​ដើម្បី​ជួយ។ លោកប្រធានាធិបតី​ បាន​មាន​ប្រសាសន៍ថា៖ «នៅ​ពេលដែលមនុស្ស​ជិត​ម្នាក់​ក្នុង​ចំណោម​បី​នាក់ក្នុង​ពិភពលោក​គ្មានម្ហូបអាហារ​គ្រប់គ្រាន់កាល​ពី​ឆ្នាំ​ទៅ​ សហរដ្ឋ​អាមេរិក ប្តេជ្ញាប្រមែ​ប្រមូល​ដៃគូ​របស់​យើង​ដើម្បី​ដោះស្រាយ​ការ​ខ្វះ​អាហា​រូបត្ថម្ភ​ជា​បន្ទាន់ ​និង​ធ្វើឱ្យ​ប្រាកដ​ថា យើង​អាច​ចិញ្ចឹម​ប្រជារាស្ត្រ​ពិភពលោកក្នុងពេ​លច្រើន​ទសវត្សរ៍​ទៅ​មុខ​ទៀត។ ដើម្បី​សម្រេចគោលដៅ​នេះ សហរដ្ឋ​អាមេរិក សន្យា​ថា​នឹង​ផ្តល់ប្រាក់១០ពាន់​លានដុល្លារដើម្បី​បញ្ចប់ការ​អត់ឃ្លាន ​និងវិនិយោគ​ក្នុង​ប្រព័ន្ធ​ស្បៀង​អាហារក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស»។

ការ​បណ្តាក់​ទុន​ជា​ច្រើន​ឆ្នាំ​នេះ នឹង​ជួយ​ឧបត្ថម្ភ​ផ្ចុងផ្តើមប្រព័ន្ធកែប្រែស្បៀង​អាហារ​តាម​រយៈការ​បញ្ចូល​របៀប​ថ្មីៗ កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ឱ្យ​មានស្បៀង​អា ហារ និងឱកាសចូល​រួមក្នុង​ទីផ្សារ កម្មវិធីផ្តល់​អាទិភាព​ដល់សេចក្តី​ត្រូវការរបស់​ស្ត្រី​និងកុមារ កែលម្អអាហាររូបត្ថម្ភ កាត់បន្ថយការបាត់បង់និងការ​ខ្ជះខ្ជាយអាហារ ​និងការ​កម្ចាត់ការប្រែប្រួល​អាកាសធាតុ​ព្រមទាំង​ការ​សម្រប​សម្រួលនៅខាង​ក្នុងប្រទេស​យើង​ផ្ទាល់ និង​នៅទូទាំង​ពិភពលោកផង​ដែរ។ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានមានប្រសាសន៍​ថា៖ «យើង​ប្តេជ្ញាឧបត្ថម្ភ​ផ្ចុងផ្តើមគោលនយោបាយ​ផ្អែក​លើ​វិទ្យាសាស្ត្រដើម្បី​ដោះស្រាយការប្រែប្រួល​អាកាសធាតុ ប្រព័ន្ធស្បៀង​អាហារប្រកបដោយ​ចីរភាព សន្តិសុខ​ស្បៀង​អាហារ​សាកល និងអាហារូបត្ថម្ភ»។ លោក Blinken បានមានប្រសាសន៍​បន្ត​ទៀត​ថា៖ «ជា​ការ​មាន​សារៈសំខាន់​ចាំ​បាច់ដែល​យើង​ធ្វើ​វិនិយោគក្នុង​ការកាត់បន្ថយការស្រេកឃ្លាន ឧបត្ថម្ភ​ផ្ចុង​ផ្តើមអ្វី​ដែល​ហៅ​ថា ការ​ធ្វើ​កសិកម្ម​«ដោយ​ឈ្លាសវៃ​តាម​អាកាសធាតុ» ហៅ«climate-smart» និង​ឱ្យ​អំណាចដល់​ស្ត្រី​ដែល​មាន​ជាង៤០ភាគរយ​នៃកម្លាំង​ពលកម្ម​កសិកម្ម​ តែ​ប្រឈម​នឹងការ​រើសអើង​ស្តីពី​កម្មសិទ្ធិដីធ្លី និង​សត្វពាហនៈ ការទទួល​បាន​ឥណទាន ការមាន​ប្រាក់​បៀវត្សរ៍ដោយ​យុត្តិធម៌ ​និងការចូល​រួមក្នុង​ការ​ធ្វើសេចក្តី​សម្រេច។ យើង​មិន​អាច​ទទួល​ផលប្រយោជន៍ពី​សក្តានុពលពេញ​លេញ​នៃ​ប្រព័ន្ធស្បៀង​អាហារ​ពិភពលោកទេ បើ​មនុស្ស​ច្រើននាក់ដែល​ធ្វើការងារ​នេះ ​គ្មានសិទ្ធិមនុស្ស​ជា​មួល​ដ្ឋាន​របស់ពួក​គេ»។

លោកប្រធានាធិបតី Biden បានមាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក នឹង​«បន្ត​ធ្វើជាអ្នក​ផ្តល់​វិភាគទានច្រើន​បំផុត​ក្នុង​ពិភពលោក​ដល់​ជំនួយមនុស្សធម៌ដោយ​នាំ​យកស្បៀង​អាហារ ទឹក​ ទីជម្រក ​ការ​ថែទាំសុខភាព​គ្រា​មានអាសន្ន និង​ជំនួយស្រោចស្រង់ជីវិតជា​ចាំ​បាច់​ឯទៀតៗ​ឱ្យ​ដល់​មនុស្ស​រាប់​លាន​ដែល​ត្រូវ​ការ​ជំនួយ​ទាំង​នេះ»៕

XS
SM
MD
LG