Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​អតីត​យុទ្ធជន​នៅ​សហរដ្ឋ​អាមេរិក ​ប្រារព្ធ​ឡើង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតីត​យុទ្ធជន


រូបឯកសារ៖ កាយរិទ្ធ​កុមារ Mateo de La Roche អាយុ ១១ ឆ្នាំ ចូលរួម​នៅក្នុង​ក្បួនដង្ហែ​នៅ​ទិវា​អតីត​យុទ្ធជន ដោយ​មាន​កាន់រូប​ទាហាន​នៅក្នុង​សង្គ្រាម​លោក​លើក​ទី ២ គឺ​លោក Michael Wozny នៅក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបឯកសារ៖ កាយរិទ្ធ​កុមារ Mateo de La Roche អាយុ ១១ ឆ្នាំ ចូលរួម​នៅក្នុង​ក្បួនដង្ហែ​នៅ​ទិវា​អតីត​យុទ្ធជន ដោយ​មាន​កាន់រូប​ទាហាន​នៅក្នុង​សង្គ្រាម​លោក​លើក​ទី ២ គឺ​លោក Michael Wozny នៅក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​អាមេរិកាំង

ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នៅ​សហរដ្ឋអាមេរិក ​លោក​ប្រធានាធិបតី ​Abraham Lincoln​ បាន​អំពាវនាវ​ក្នុង​សុន្ទរកថា​ Gettysburg ដ៏ល្បី​របស់​លោកឲ្យ​ជនរួមជាតិ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សេរីភាព​«នឹង​មិន​ត្រូវ​វិនាស​ពី​ផែន​ដី​ទេ»។​ សម្តី​របស់​លោក​បាន​ជំរុញ​ទឹកចិត្ត​ពលរដ្ឋ​ជា​ច្រើន​ឆ្នាំមក​ហើយ​ រាប់បញ្ចូល​ទាំង​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​វិស័យ​កងទ័ព​របស់​ប្រទេស​របស់​យើង​ដែល​បាន​ប្រយុទ្ធ​ដើម្បី​ការពារ​មិនត្រឹម​តែ​សេរីភាព​របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​សេរីភាព​របស់​ប្រជាជាតិ​ដទៃ​ទៀត​ផង​ដែរ។​

ថ្ងៃ​នេះ​ ជា​ទិវា​អតីត​យុទ្ធជន​ សហរដ្ឋ​អាមេរិក​ឈប់​សម្រាក​ដើម្បី​គោរព​បុរស​និង​ស្ត្រី​ទាំង​នេះ​ និង​តម្លៃ​នៃ​កាតព្វ​កិច្ច​ និង​ការលះបង់​ដែល​ពួក​គេ​បាន​ធ្វើ។​ ជាយូរមក​ហើយ​បន្ទាប់​ពី​ពួកគេ​ចាក​ចេញ​ពី​ជួរ​កងទ័ព​ ​អតីតយុទ្ធជន​នៅ​តែ​ជា​និមិត្តរូប​នៃ​អត្ថន័យ​របស់ពលរដ្ឋ​នៃ​ដែនដី ដែល​មាន​សេរីភាព។​

ទិវា​អតីត​យុទ្ធជន ​ត្រូវ​បាន​បារព្ធ​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា​ ដែល​កើតចេញ​ពី​យុទ្ធសន្តិភាព​ដែល​បាន​បញ្ចប់​សង្គ្រាម​លោក​លើកទី​១​ក្នុង​ឆ្នាំ១៩១៨។ ​ជម្លោះ​នេះនៅ​អាស៊ី​ និង​នៅ​អាហ្រ្វិក ដែល​បាន​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​ដែនទឹក​នៅ​អាមេរិក​ខាងត្បូង ក៏ដូច​ជា​សមរភូមិ​នៅ​អឺរ៉ុប​ផង​ដែរ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​«សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​ទាំងអស់»។ ​ប៉ុន្តែ​ សង្គ្រាម​ផ្សេង​ទៀត​បាន​កើត​ឡើង​ហើយ​នៅ​ឆ្នាំ​១៩៥៤​ ហើយ​លោក​ប្រធានាធិបតី​ Dwight Eisenhower​ បាន​ពង្រីក​ថ្ងៃឈប់​សម្រាក​ដើម្បី​គោរព​ដល់​អ្នក​ដែល​បាន​បម្រើ​ក្នុង​កងទ័ពទាំង​ក្នុង​ពេល​មាន​សង្គ្រាម​ និង​ពេល​មាន​សន្តិភាព។​

រដ្ឋាភិបាល​របស់​យើង​បន្ត​កិច្ច​ខិតខំ​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ ដោយ​មាន​កម្មវិធី​ជួយ​អតីត​យុទ្ធជន​ចាកចេញ​ពី​កងទ័ព​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ និង​ជួយសម្រួល​ការ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​គេ​ពី​ទាហាន​មក​ជា​ជន​ស៊ីវិល​វិញ។​

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​ខ្លឹមសារ​សំខាន់​របស់​ទិវា​អតីត​យុទ្ធជន​នេះ​មិនមែន​រំឭក​អំពី​សង្គ្រាម​ទេ។ ​ទិវា​នេះ​មិនរំឭក​អំពីជ័យជម្នះ​ ឬ​បរាជ័យ​នៅ​ក្នុង​សមរភូមិទេ។ ​ទិវា​អតីត​យុទ្ធជន​ ក៏​មិន​រំឭក​អំពី​ការ​រីកចម្រើន​នៃ​មហិច្ឆតា​នយោបាយ​ ឬ​ទឹកដី​ដែរ។ ​ផ្ទុយ​ទៅវិញ​ វាជា​ថ្ងៃ​រំឭក​អនុស្សាវរីយ៍ស្រដៀង​គ្នានឹង​ថ្ងៃ​ឈប់​សម្រាក​នៅ​ចក្រភព​អង់គ្លេស​កាណាដា​ អាហ្វ្រិកខាងត្បូង ​និង​ប្រទេស​ដទៃទៀត ​ដែល​ផ្តល់​កិត្តិយស​ដល់​អតីត​យុទ្ធជន​សម្រាប់​ការងារ​ និង​ការ​លះបង់​របស់​ពួក​គេ៕​

XS
SM
MD
LG