Accessibility links

Breaking News

បទវិចារណកថា៖ ទិវា Martin Luther King ឆ្នាំ២០២១


រូបឯកសារ៖ នៅ​ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣ លោក​បណ្ឌិត Martin Luther King Jr. ដែល​ជា​មេដឹកនាំ​ចលនា​សិទ្ធិ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា «ខ្ញុំ​មាន​ក្តីសុបិន​មួយ» ទៅ​កាន់​មនុស្ស​រាប់ពាន់​នាក់​នៅ​ខាងមុខ​វិមាន​រំឭក​អនុស្សាវរីយ៍ Lincoln Memorial ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ នៅ​ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣ លោក​បណ្ឌិត Martin Luther King Jr. ដែល​ជា​មេដឹកនាំ​ចលនា​សិទ្ធិ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា «ខ្ញុំ​មាន​ក្តីសុបិន​មួយ» ទៅ​កាន់​មនុស្ស​រាប់ពាន់​នាក់​នៅ​ខាងមុខ​វិមាន​រំឭក​អនុស្សាវរីយ៍ Lincoln Memorial ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​ និង​ស្ថាប័ន​អាមេរិកាំង

ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ទី​៣​ នៃខែ​មករា សហរដ្ឋអាមេរិក ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត Martin Luther King Jr.។ លោក​បណ្ឌិត King ដែលជាអ្នកផ្សព្វផ្សាយ​គ្រិស្ត​សាសនា​និកាយ Baptist ក្នុង​រដ្ឋ Alabama នា​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ជា​មេដឹកនាំ​ចលនា​សិទ្ធិ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ ដែលជំរុញ​ឱ្យ​មានការ​ផ្លាស់ប្តូរ​ក្នុង​សង្គម​តាម​វិធី​អហិង្សា។

សមិទ្ធផល​ធំ​បំផុត​មួយ​ចំនួន​របស់​លោក​បណ្ឌិត​ King ​មាន​ដូចជា​ការ​អនុម័តច្បាប់​កាលពី​ឆ្នាំ១៩៦៤ ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ ដែល​ទុកថា​ខុស​ច្បាប់​នូវ​ការ​រើសអើង​ខាង​ការងារ​និង​ការ​បែងចែក​ដាច់​ពី​គ្នានៅ​តាម​ទី​កន្លែង​សាធារណៈ​ និង​ច្បាប់​កាលពី​ឆ្នាំ​១៩៦៥​ស្តី​ពី​សិទ្ធិ​បោះឆ្នោត។​ ជោគជ័យ​ទាំង​ពីរ​នេះ ​មានផល​ប៉ះពាល់​ជា​វិជ្ជមាន​ធំ​មួយ មិនមែន​តែ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ទៅ​លើ​ទូទាំងពិភពលោក​ផង​ដែរ។

ការ​តស៊ូ​របស់​លោក​បណ្ឌិត​ King ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ក្នុង​សង្គម មិន​មែន​មាន​តែ​ត្រឹម​តែ​ការ​ឧបត្ថម្ភ​ផ្ចុងផ្តើម​សមភាពខាង​ពូជសាសន៍​តាម​រយៈ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ។ ពាក្យ​សម្តី​និង​សកម្មភាព​របស់​លោក ​ជា​ការ​បំផុស​គំនិត​សម្រាប់​បុរស​និង​ស្ត្រី​រាប់​សិប​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​តស៊ូប្រឆាំង​នឹង​របប​អាណានិគម​និយម របប​ arpartheid និង​ភាព​អយត្តិធម៌​ខាងពូជ​សាសន៍។​

​យុគសម័យ​ក្រោយ​សង្គ្រាមលោក​លើក​ទី​ពីរ មាន​លក្ខណៈ​ពិសេស ដោយការបំបាត់​អាណានិគម​នៅ​ទូទាំង​ពិភពលោក។ ប្រទេស​ថ្មីៗ ​បាន​ងើប​ឡើងពី​អាណានិគមចាស់ៗ​ ហើយ​នៅ​ចន្លោះឆ្នាំ១៩៤៥​ និង​ដើម​ទសវត្សរ៍​ ១៩៦០ សមាជិក​ភាពនៅ​ក្នុង​អង្គការ​សហប្រជាជាតិ​មាន​ច្រើន​ជាង​មុនជាង​ពីរ​ដង ដែល​ធ្វើ​ឲ្យ​ចំនួនប្រទេស​ជា​សមាជិក​សរុប​កើនដល់១១៥។ ចំនួនជិត៧៥ភាគ​រយនៃ​បណ្ដា​សមាជិក​ថ្មីៗ​ជា​ប្រទេសកំពុង​អភិវឌ្ឍន៍ ដែល​ប្រជាជន​នៅក្នុង​ប្រទេស​ទាំង​នោះ​ជា​ញឹកញយ​ណាស់ បាន​រង​ទុក្ខនៅ​ក្រោម​ច្បាប់​រើសអើង​ និង​ការអនុវត្ត​គ្មាន​យុត្តិធម៌។

ពួក​អ្នក​តំណាង​ជាច្រើន​នាក់​នៃ​រដ្ឋ​ថ្មីៗ​ទាំង​នោះ​ បាន​ត្រូវ​បំផុស​គំនិត​ដោយ​យុទ្ធនាការរបស់​លោក​បណ្ឌិត King ដែល​ផ្ដោត​លើ​ការ​ទប់ទល់​ដោយ​សន្តិវិធី និងផលប៉ះពាល់ដោយ​ផ្ទាល់លើ​ការ​អនុម័តច្បាប់​ស្តីពី​សិទ្ធិ​ពលរដ្ឋ។​ កាល​ពី​ពេល​នោះ ​មានការ​ងឿងឆ្ងល់បន្តិចបន្តួច​ថា អាទិភាពរបស់ប្រទេស​ទាំង​នោះ​ប្លែក​ខុស​ខ្លាំង​ពីអាទិភាព​របស់​បណ្ដា​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ ហើយ​ពួកគេ​បាន​នាំ​ការតស៊ូ​របស់​ពួក​គេទៅ​កាន់​អង្គការ​សហប្រជាជាតិ​ ដែល​ជា​វេទិកា​ល្អ​ប្រសើរមួយ​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ។

បណ្ដា​ប្រតិភូ​របស់​ប្រទេស​ទាំង​នោះ​ មាន​គ្នីគ្នា​ច្រើន​ ដូច្នេះ​ពួក​គេបាន​ចាត់​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា ​ហើយ​ពួកគេ​បាន​រួបរួម​គ្នា​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនិង​ភាព​អយុត្តិធម៌​ខាង​ពូជសាសន៍។

លទ្ធផល​បាន​ចេញ​ជា​ផ្លែផ្កា​ ដោយ​មាន​ការ​អនុម័ត​កាល​ពី​ឆ្នាំ​១៩៦៥​នៃអនុសញ្ញា​អន្តរជាតិស្តី​ពីការ​បំបាត់​រាល់​ទម្រង់​ទាំង​អស់​នៃ​ការ​រើសអើង​ខាងពូជសាសន៍។ នៅ​ឆ្នាំ​បន្ទាប់ ​អង្គការ​សហប្រជាជាតិ​បាន​អនុម័តកិច្ចព្រមព្រៀង​អន្តរជាតិ​អំពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​និង​កិច្ច​ព្រមព្រៀង​ស្តី​ពីសេដ្ឋកិច្ច និង​សិទ្ធិ​សង្គម​ ដែល​បានត្រូវ​ចាត់​ទុកថា​ជាសន្ធិសញ្ញា​សំខាន់​បំផុត​ពីរ​ខាង​សិទ្ធិ​មនុស្ស​ ចាប់​តាំង​ពីសេចក្តី​ប្រកាស​ជាសកលនៃ​សិទ្ធិ​មនុស្សកាល​ពី​ឆ្នាំ​១៩៤៨​មក។

លោក​បណ្ឌិត King បាន​មានប្រសាសន៍​នៅ​ក្នុង​សុន្ទរកថាពេល​លោក​ទទួល​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ១៩៦៤​ ថា៖ «នៅ​ទូទាំង​ពិភព​លោក ​ចលនា​សេរីភាពកំពុង​រីក​ដុះដាល​នៅ​ក្នុង​ការ​រំដោះទូលំទូលាយ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ​ពួក​មហាជន​ បាន​ប្តេជ្ញាបញ្ចប់ការកេងប្រវ័ញ្ច​ខាង​ពូជសាសន៍ ​និង​ដី​ធ្លី​ពួក​គេ»។ សុន្ទរកថា​នា​ពេល​នោះ ​គឺ​ជា​សុន្ទរកថា​ដ៏​កម្រ​មួយ​ ដែល​លោកបានមានប្រសាសន៍​អំពីការ​តស៊ូ​ជា​សាកលសម្រាប់​សមភាព​ខាង​ពូជសាសន៍។

លោក​បណ្ឌិត​ King បាន​ថ្លែង​ទៀត​ថា៖ ​«អ្វី​ដែល​យើង​ឃើញ​នៅ​ពេល​នេះ​ គឺ​ជា​ការ​ផ្ទុះ​ឡើងនៃ​សេរីភាព»៕

XS
SM
MD
LG