Accessibility links

Breaking News

បទ​វិចារណកថា៖ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិកនិង​ឥណ្ឌា​កំពុង​រីក​ចម្រើន


រដ្ឋមន្ត្រី​ការបរទេស​​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​​នៅ​ក្នុង​សន្និសីទ​កំពូល​នៃក្រុម​ប្រឹក្សា​ជំនួញ​​​សហរដ្ឋ​អាមេរិក-ឥណ្ឌា។
រដ្ឋមន្ត្រី​ការបរទេស​​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​​នៅ​ក្នុង​សន្និសីទ​កំពូល​នៃក្រុម​ប្រឹក្សា​ជំនួញ​​​សហរដ្ឋ​អាមេរិក-ឥណ្ឌា។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី Joe Biden ​បាន​ហៅទំនាក់ទំនងរបស់​សហរដ្ឋ​អាមេរិកជា​មួយប្រទេស​ឥណ្ឌាថា​ជា​«ទំនាក់ទំនងយ៉ាងសំខាន់»នៃសតវត្សរ៍​ទី​២១។

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាសនៅ​ក្នុង​សន្និសីទ​កំពូល​នៃក្រុម​ប្រឹក្សា​ជំនួញ​សហរដ្ឋ​អាមេរិក ឥណ្ឌា​ថា​«ផ្លូវ​ដែល​យើង​បាន​ដើរ​អស់ពេល​២៥ឆ្នាំ​មក​ហើយមានភាព​អស្ចារ្យ‍​ណាស់»។

លោក Blinken បាននិយាយថា៖ ​«យើង​ឃើញ​ទំនាក់ទំនង​យ៉ាង​សំខាន់​នេះ​ថា​ជា​ការ​ភ្ជាប់​តែមួយ​គត់​រវាង​ប្រទេស​ពីរមាន​លទ្ធិ​ប្រជាធិបតេយ្យ​ធំជាង​គេ​និងចាស់​ជាងគេ ជា​មួយ​កាតព្វកិច្ចពិសេសមួយ​ក្នុង​ពេល​នេះដើម្បីបង្ហាញ​ថា ​រដ្ឋាភិបាល​យើង​អាចផ្តល់​ផលប្រយោជន៍​និង​អំណាច​ជូនប្រជាពលរដ្ឋរបស់​យើង‍»។

លោករដ្ឋមន្ត្រី​ Blinken បានថ្លែង​ថា៖ «យើង​ឃើញ​សារៈសំខាន់នៃ​ភាព​ដៃគូ​នៅ​ក្នុងការ​ប្តេជ្ញាដូចគ្នាមួយដើម្បី​ដោះស្រាយ​ឧបសគ្គ​ក្នុង​តំបន់​និង​ឧបសគ្គ​សាកល។ តែ​ស្នូល​នៃ​ទំនាក់ទំនងយុទ្ធសាស្ត្ររវាង​ប្រទេស​យើង​ទាំង​ពីរគឺចំណង​ទាក់ទងសេដ្ឋកិច្ច»។​

លោក​ Blinken បាន​ថ្លែង​ថា៖ «ដូច​អស់​លោកអ្នក​ដឹង​ហើយ​ថា កាលពី​ឆ្នាំ​ទៅមិញ ពាណិជ្ជកម្ម​រវាង​ប្រទេស​ជាតិយើង​បានកើន​ដល់១៩១ពាន់លាន​ដុល្លារ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្មធំ​បំផុត​របស់​ឥណ្ឌា។ នៅពេល​នេះ​ ក្រុម​ហ៊ុន​អាមេរិកាំងបាន​បណ្តាក់​ទុនយ៉ាង​តិចណាស់​៥៤ពាន់លានដុល្លារក្នុង​ប្រទេស​ឥណ្ឌា​តាំងពីការផលិត​ប្រដាប់ប្រដាប្រើប្រាស់​រហូតដល់ទូរគមនាគមន៍។ នៅក្នុង​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​ឥណ្ឌា​បាន​វិនិយោគ​ជាង​៤០ពាន់លានដុល្លារក្នុង​វិស័យ​ព័ត៌មាន​បច្ចេកវិទ្យា ការផលិត​ឱសថនិង​វិស័យ​ផ្សេងទៀត ​ដោយ​បង្កើត​ការងារ​៤២៥.០០០តាំង​ពី​រដ្ឋ California រហូត​ដល់​រដ្ឋ Georgia‍»។​

ប្រទេសឥណ្ឌា​ក៏​បានចូលរួម​ជា​មួយ​សសរ​ស្តម្ភបី​នៃក្របខណ្ឌសេដ្ឋកិច្ចតំបន់​ឥណ្ឌា-ប៉ាស៊ីហ្វិក-ដោយ​ប្តេជ្ញា​កសាង​ចង្វាក់​ផ្គត់ផ្គង់​មាន​ភាពធន់ជា​ងមុន ដើម្បីក្តាប់​ឱកាស​ថាមពល​ស្អាតនិងប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ។

សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​កំពុង​បង្កើន​និង​ពង្រីក​ភាពដៃគូយុទ្ធសាស្ត្ររបស់​ពួក​គេ គ្រប់ជាន់ថ្នាក់ ពី​ព្រោះប្រទេសជាតិ​ទាំង​ពីរនេះមានជំនឿ​ថា​ការប្រើប្រាស់បច្ចេកវិទ្យា​គួរតែ​សមស្របតាមគុណតម្លៃប្រធិបតេយ្យនិងការ​គោរព​សិទ្ធិ​មនុស្ស។​

ផ្នែកសំខាន់​នៃ​កិច្ចសហការទាំង​អស់នេះគឺ​ធ្វើឱ្យចង្វាក់​ផ្កត់ផ្គង់​មាន​ភាពចម្រុះ​និង​ស៊ីជម្រៅជា​មួយ​ពួកប្រទេស​គួរទុកចិត្ត​បាន​ ​នៅ​ពេល​កាត់បន្ថយ​ការពឹងពាក់​ខាង​យុទ្ធសាស្ត្រ។

លោក​ Blinken បានមាន​និយាយថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌាធ្វើ​វិនិយោគក្នុង​ប្រជារាស្ត្រ​ពួក​គេ។

លោករដ្ឋមន្ត្រី Blinken បានមាន​ប្រសាសន៍​ថា៖ «ប្រព័ន្ធ​សិក្សា​អប់រំរបស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា​បានផលិត​ពួក​មេដឹកនាំក្រុម​ហ៊ុន​សំខាន់ៗភាគ​ច្រើន​របស់​យើង...ក្រុម​ពល​រដ្ឋ​អាមេរិកាំងដើម​កំណើត​ឥណ្ឌា​ បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា ចំនួន​មួយ​ភាគ​បី​នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ទាំងអស់ក្នុង​ប្រទេស​អាមេរិក។​...ហើយ​ក្រុមហ៊ុន​ទាំង​នេះ​អាច​មាន​សារៈសំខាន់​បំផុត​សម្រាប់​ពេល​អនាគត-សម្រាប់​អនាគត​នៃចំណងទាក់ទង​រវាង​ប្រទេស​យើង។ យើង​មាន​ជនជាតិ​ឥណ្ឌា​ជាង​២សែននាក់​សិក្សា​ក្នុង​សាកល​វិទ្យាល័យ​អាមេរិកាំង ធ្វើ​ឱ្យ​ឥណ្ឌា​ជា​ប្រភព​ធំ​ទីពីរនៃ​ក្រុម​និស្សិត​បរទេស​ក្នុង​សហរដ្ឋ​អាមេរិក‍»។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌានឹង​បន្តធ្វើការ​ជា​មួយ​គ្នាដើម្បី​ជំរុញ​តម្លាភាព ផ្ចុងផ្ដើម​ការ​បើក​ទីផ្សារ​និង​ពង្រឹងលទ្ធិប្រជាធិបតេយ្យ​របស់​ពួកគេ ដើម្បីបញ្ចេញ​សក្ដានុពល​របស់​ប្រជារាស្ត្រ​យើង​ឱ្យ​បាន​ពេញលេញ៕

XS
SM
MD
LG