តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពី២៤ឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ១៣២៥ ជាសេចក្តីសម្រេចដ៏សំខាន់មួយមានគោលបំណងបង្កើនការ ចូលរួមឱ្យបានពេញលេញនិងស្មើភាពគ្នារបស់ស្ត្រីនៅក្នុងការធ្វើសន្តិភាព ការរារាំងជម្លោះនិងការខិតខំប្រឹងប្រែងស្ថាបនាសន្តិភាព។
ទោះជាយ៉ាងណាក៏ដោយ ថ្វីបើមានការតាំងចិត្តជាសាកលលោកនិងតំបន់និងការផ្តួចផ្តើមជាច្រើន ចំនួនស្ត្រីដែលត្រូវបានរួមបញ្ចូលក្នុងដំណើរការបង្កើតសន្តិភាពផ្លូវការនៅមានចំនួនទាប។ នេះបើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហ ប្រជាជាតិអ្នកស្រី Linda Thomas-Greenfield។ អ្នកស្រីឯកអគ្គរដ្ឋទូត Greenfield ថ្លែងថា៖ «មុនពេលអនុម័តសេចក្តីសម្រេចនោះ ស្ត្រីមានចំនួនពី១ទៅ២ភាគរយនៃកងថែរក្សាសន្តិភាពទាំងអស់។ ចំនួននេះបានកើនឡើងស្ទើរ១០ដង។ ក៏ប៉ុន្តែ តាមការពិត វាគួរ តែមានចំនួនរាប់រយដង។ នៅរវាងឆ្នាំ១៩៩០និង២០០០ មានតែចំនួន១២ភាគរយនៃកិច្ចព្រមព្រៀងសន្តិភាពដែលមានស្ត្រី ឥឡូវនេះ ចំនួននេះគឺ៣៣ភាគរយ។ ក៏ប៉ុន្តែ វាគួរតែ១០០ភាគរយ»។
របាយការណ៍មួយដោយអគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ការជឿនលឿននេះត្រូវបានត្រឡប់ថយក្រោយវិញ ហើយវិសមភាពនៅតែចាក់ឫស រួមមាននៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas Greenfieldបានជំរុញថា៖ «យើងមានការទទួលខុសត្រូវដើម្បីកម្ចាត់ភាពអយុត្តិធម៌និងវិសមធម៌នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិនេះ។ នេះជាការសំខាន់លើកដំបូងដើម្បីធ្វើដូច្នេះដែលជាការវិនិយោគ»។
អ្នកស្រីថ្លែងបន្តទៀតថា៖ «និយាយឱ្យស្រួលស្តាប់ យើងត្រូវការផ្តល់ធនធានដែលត្រូវការដើម្បីសម្រាលវិបត្តិនៅពេលសព្វថ្ងៃនេះ និងដោះស្រាយនៅថ្ងៃបន្ទាប់។ សហរដ្ឋអាមេរិកបន្តឆ្លើយដល់ការអំពាវនាវនេះគឺថា៖ មិនថាតើការតាំងចិត្តផ្តល់ធនធានដល់មជ្ឈមណ្ឌលស្ត្រី សន្តិភាព និងសន្តិសុខដែលដឹកនាំដោយរដ្ឋាភិបាលឬវិនិយោគនៅក្នុងមូលនិធិឆ្លើយតបរហ័សដើម្បីគាំទ្រការចូលរួមរបស់ស្ត្រីនៅក្នុងជីវភាពនយោបាយនិងសាធារណៈ។ ទាំងអស់ជាការបន្ថែមប្រាក់ជិត៤០លានដុល្លារដែលយើងបានផ្តល់ឱ្យមូលនិធិសន្តិភាពនិងមនុស្សធម៌របស់ស្ត្រីអង្គការសហប្រជាជាតិ»។
ដើម្បីចាត់វិធានការស្របទៅតាមរបៀបវារៈស្ត្រី សន្តិភាពនិងសន្តិសុខ រដ្ឋជាសមាជិកនិមួយៗរបស់អង្គការសហប្រជាជាតិចាំបាច់គាំទ្ររបៀបវារៈនោះនៅឯប្រទេសរបស់ខ្លួននិងនៅក្នុងប្រព័ន្ធពហុភាគី។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបានជំរុញទៀតថា៖ «នេះជាកម្លាំងជំរុញមួយស្ថិតនៅពីក្រោយច្បាប់ស្ត្រី សន្តិភាពនិងសន្តិសុខឆ្នាំ២០១៧ របស់សហរដ្ឋអាមេរិក ជាគម្រោងច្បាប់មួយដើម្បីកាច់ចង្កូតការគិតរបស់យើងនៅឯក្នុងប្រទេសនិងនៅបរទេស។ ចាប់តាំងពីការអនុម័តសេចក្តីសម្រេចនោះមក យើងបានចាប់ផ្តើមភាពជាដៃគូជាមួយស្ត្រីអង្គការសហប្រជាជាតិដើម្បីជួយអ៊ុយក្រែនអនុវត្តនូវផែនការសកម្មភាពជាតិស្ត្រី សន្តិភាពនិងសន្តិសុខរបស់ខ្លួននិងប្រទេសអេត្យូពីដើម្បីបង្កើតការបញ្ឈប់ការរួមបញ្ចូលយេនឌ័រកាន់តែច្រើនឡើងក្នុងកិច្ចព្រមព្រៀងអារិភាព»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបានសង្កត់ទៀតថាសំខាន់បំផុត«យើងត្រូវតែតាំងចិត្តការពារនិងលើកស្ទួយសេរីភាពដ៏សំខាន់របស់ស្ត្រីនិងក្មេងស្រី។ សហរដ្ឋអាមេរិកជំរុញឱ្យមានការទទួលខុសត្រូវចំពោះអ្នកដែលរំលោភសិទ្ធិមនុស្សរបស់ស្ត្រី មិនថាតើវាកើតឡើងនៅទីណាទេ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield មានប្រសាសន៍ទៀតថា ប្រសិនបើ សហគមន៍អន្តរជាតិអនុវត្តឱ្យបានពេញលេញនូវរបៀបវារៈស្ត្រី សន្តិភាពនិងសន្តិសុខនោះ«យើងអាចកំណត់ទិសដៅដើម្បីអនាគតកាន់តែមានសន្តិសុខនិងសន្តិភាពឡើងសម្រាប់ស្ត្រីនិងក្មេងស្រីនិងសម្រាប់យើងទាំងអស់គ្នា»៕