Accessibility links

Breaking News

បទវិចារណកថា៖ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​​តង់សានី


ពលរដ្ឋម្នាក់ ទម្លាក់​សន្លឹក​ឆ្នោត​របស់ខ្លួន​ទៅក្នុង​ប្រអប់សន្លឹកឆ្នោត​នៅក្នុង​អំឡុងពេល​បោះឆ្នោត​ប្រធានាធិបតី និង​សភា នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​សាលា​បឋមសិក្សា Ukombozi ក្នុង​ទីក្រុង Dar es Salaam នៃ​ប្រទេស​តង់សានី កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
ពលរដ្ឋម្នាក់ ទម្លាក់​សន្លឹក​ឆ្នោត​របស់ខ្លួន​ទៅក្នុង​ប្រអប់សន្លឹកឆ្នោត​នៅក្នុង​អំឡុងពេល​បោះឆ្នោត​ប្រធានាធិបតី និង​សភា នៅ​មណ្ឌល​បោះឆ្នោត​ក្នុង​សាលា​បឋមសិក្សា Ukombozi ក្នុង​ទីក្រុង Dar es Salaam នៃ​ប្រទេស​តង់សានី កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អាជ្ញាធរ​តង់សានី​ កំពុង​បង្ក្រាប​ក្រុមប្រឆាំង​បន្ទាប់​ពី​ពួកគេ​បាន​អំពាវនាវ​ឲ្យ​បោះឆ្នោត​ជា​ថ្មី​ និង​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោតដែល​មាន​បញ្ហា​កាល​ពី​ថ្ងៃ​ទី២៨​ ខែតុលា ​កន្លង​ទៅ​នេះ។ ជា​ការពិតលោក Tundu Lissu បេក្ខជន​ប្រនាធិបតី​ដ៏​សំខាន់​មួយរូប​ខាង​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​ចាប់ខ្លួន ​ហើយ​បន្ទាប់​បាន​ត្រូវ​ដោះលែង​វិញ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo​ បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ Twitter​ ថា៖ «យើង​មាន​ក្តីបារម្ភ​ជា​ខ្លាំង​ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​នានា​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ការ​ចាប់​ខ្លួន​ដោយ​ហេតុផល​នយោបាយ និង​អំពើ​ហិង្សា​នៅ​អំឡុង​ពេល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​តង់សានី។ យើង​ជំរុញ​ឲ្យ​អាជ្ញាធរដោះស្រាយ​ភាព​មិនប្រក្រតី​ទាំង​នេះ​ឲ្យ​បាន​ពេញលេញ​ និងពិនិត្យ​មើល​ការ​ចោទប្រកាន់​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រឆាំង​ជនស៊ីវិល»។

អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​លោក Cale Brown បាន​ថ្លែង​ថា៖ «ភាព​មិន​ប្រក្រតី​ទាំងនេះ​ បង្ក​ឲ្យ​មាន​ការ​ចោទសួរ​ទៅ​លើ​ការ​ប្តេជ្ញាចិត្ត​របស់​តង់សានី​ចំពោះ​គុណតម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

ខណៈ​ដែល​គណកម្មការ​បោះឆ្នោត​តង់សានី​បានប្រកាសថា ​លោក​ប្រធានាធិបតី John Magufuli ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតីក្តី ក៏​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​នៃ​ភាព​មិនប្រក្រតី​ ការ​ចាប់ខ្លួន និង​អំពើ​ហិង្សាទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ។

សហរដ្ឋ​អាមេរិក​ បន្ត​ជំរុញ​ឲ្យ​គណបក្ស​ទាំងអស់​មាន​ការ​អត់ធ្មត់​ និង​ស្វែងរក​ដំណោះស្រាយ​នៃ​ជម្លោះ​ទាំងនេះ​ដោយ​សន្តិវិធី។ អាជ្ញាធរ​តង់សានី​ចាំបាច់​ត្រូវ​ស៊ើបអង្កេតការ​ចោទប្រកាន់​នានា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ និង​អំពើ​ហិង្សា​ដោយ​កងកម្លាំង​សន្តិសុខ​ ហើយ​ត្រូវ​ធានា​ឲ្យ​បាន​ថា​ បេក្ខជន​ទាំងអស់​ អាច​ដោះស្រាយ​ជម្លោះ​នៃ​ការ​បោះឆ្នោត​នេះ​ដោយ​សន្តិវិធី។

សហរដ្ឋ​អាមេរិក​ អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​តង់សានី​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​ទាំងអស់​ រួម​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ព្រម​ទាំង​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ និង​លើក​កម្ពស់​សេរីភាព​នៃ​ការ​ប្រើប្រាស់​អ៊ិនធឺណិត និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​ផងដែរ។

សហរដ្ឋ​អាមេរិក​ សហការ​ជាមួយ​ដៃគូ​នានា​របស់​ខ្លួន​ នឹង​ពិចារណា​ទៅ​លើ​ការ​រឹតត្បិត​ទិដ្ឋាការ​ ដើម្បី​ឲ្យ​បុគ្គល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ និង​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​មក​ទទួល​ខុសត្រូវ។

លោក Brown បាន​ថ្លែង​បន្ត​ថា៖ «ពលរដ្ឋ​តង់សានី​ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​ទៀតនៅ​គ្រប់​ទី​កន្លែង​ដែរ ដែល​សម​ទទួល​បាន​តម្លាភាព​ និង​អភិបាលកិច្ច​ដែល​មាន​ភាព​ទទួល​ខុសត្រូវ​ និង​ការ​គោរព​ស្មើ​គ្នា​នៅ​ក្រោម​ច្បាប់​ និង​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ដោយ​មិន​ខ្លាច​ថា នឹង​មាន​ការ​សងសឹក។

ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​តង់សានី​ រាល់​ភាគី​នយោបាយ​ទាំងអស់​ត្រូវ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ និង​អាច​ប្រើប្រាស់​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​គ្មាន​ការគំរាម​កំហែង៕

XS
SM
MD
LG