Accessibility links

Breaking News

បទវិចារណកថា៖ លោក Blinken នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២៤


រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​​មជ្ឈមណ្ឌល​អាមេរិកាំង​ក្នុង​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៤។
រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​​មជ្ឈមណ្ឌល​អាមេរិកាំង​ក្នុង​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៤។

ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​បាន​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​របស់​ខ្លួន​កាន់​តែ​រឹងមាំ​ឡើង ហើយ​នឹង​កាន់​តែ​ធំ​ឡើង​ជាង​កាល​ពី​ពេល​មុន។

តទៅនេះ ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​បាន​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​របស់​ខ្លួន​កាន់​តែ​រឹងមាំ​ឡើង ហើយ​នឹង​កាន់​តែ​ធំ​ឡើង​ជាង​កាល​ពី​ពេល​មុន។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ឡាវ។ ជា​ការពិត លោក​ប្រធានាធិបតី Joe Bidenកាល​ពី​ឆ្នាំ​ទៅ​បាន​ដំឡើង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ទៅ​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។

លោក​រដ្ឋមន្ត្រី Blinkenបាន​ប្រកាស​ថា ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​បង្កើន​ឡើង​នេះ​កំពុង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​របស់​យើង​ជាង​១ពាន់​លាន​នាក់ បង្កើត​ឱកាស​សេដ្ឋកិច្ច ជំរុញ​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា និង​ធ្វើ​ឱ្យ​ជឿនលឿន​នូវ​វិបុលភាព​និង​ការពារ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជាមួយ​អាស៊ាន​ដែល​ជា​ចំណុច​ស្នូល​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី​ការបរទេសBlinkenថ្លែង​ថា៖ «យើង​កំពុង​ពង្រឹង​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ដែល​ប្រទេស​របស់​យើង​បាន​ធ្វើ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ។ សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រភព​ទី១​នៃ​ការវិនិយោគទុន​បរទេស​ដោយ​ផ្ទាល់​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន។ នេះ​ជា​វិធានការ​ដ៏​មាន​ប្រយោជន៍​នៃ​ការទុកចិត្ត​និង​ទំនុកចិត្ត​នៅ​ថ្ងៃ​អនាគត។ វា​ក៏​ជាប្រភព​ដ៏​ខ្លាំង​មួយ​នៃការ​បង្កើត​ការងារ​និង​ឱកាស»។

លោក​រដ្ឋមន្ត្រី Blinkenបាន​បន្ថែម​ទៀត​ថា៖ «ជាមួយ​គ្នា​នេះ យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ការ​ឃ្លាំមើល​ការផ្ទុះ​ឡើង​នូវ​ជំងឺ​ឆ្លង យើង​កំពុង​ធ្វើ​ឱ្យ​ទំនើប​នូវ​ខ្សែ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់ យើង​កំពុង​ប្រយុទ្ធ​ឧក្រិដ្ឋកម្ម​កំព្យូទ័រ​និង​ការ​ឆបោក​តាម​អនឡាញ យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព សន្តិសុខ​និង​បញ្ញា​សិប្បនិមិត្ត​ដែល​អាច​ទុកចិត្ត​បាន»។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken មាន​ប្រសាសន៍​ទៀត​ថា៖ «ការ​ធ្វើ​ឱ្យ​ជឿនលឿន​នូវ​ទស្សនៈ​រួម​របស់​យើង​ក៏​មាន​ន័យ​ដែរ​ថា​ ជា​ការ​រួបរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ដល់​ចក្ខុវិស័យ​នេះ»។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ទៀត​ថា៖ «ចាប់​តាំង​ពី​វិបត្តិ​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដល់​ឥរិយាបទ​មិន​នឹងនរ​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ឬDPRK ដល់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ដែល​បន្ត​រំលោភ​គោលការណ៍​ធម្មនុញ្ញ​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ​និង​សន្ធិសញ្ញាមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​របស់​អាស៊ាន»។

លោក​រដ្ឋមន្ត្រី Blinken បន្ថែម​ទៀត​ថា៖ «យើង​នៅ​តែ​ព្រួយបារម្ភ​អំពី​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ខុស​ច្បាប់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​រងរបួស​និង​គ្រោះថ្នាក់​ដល់​នាវា​មក​ពី​ប្រទេស​អាស៊ាន និង​ផ្ទុយ​ពី​ការ​តាំងចិត្ត​ដល់​សេចក្តី​សម្រេច​នៃ​ជម្លោះ​នោះ​ដោយ​សន្តិវិធី»។

លោក Blinken បន្ត​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក នឹង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​សេរីភាព​នៃ​ការ​ហោះ​ហើរ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ យើង​ក៏​ជឿ​ដែរ​ថា ​វា​ជា​ការ​សំខាន់​ដើម្បី​រក្សា​ការ​តាំងចិត្ត​រួម​របស់​យើង​ដើម្បី​ការពារ​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។

លោក​រដ្ឋមន្ត្រី Blinken បន្ត​ទៀត​ថា៖ «មិន​ថា​ ជា​ការឆ្លើយតប​ដល់​បញ្ហា​ប្រឈម​ជា​បន្ទាន់​ឬ​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​ក្តីសង្ឃឹម​រួម​របស់​ប្រជាពលរដ្ឋ​យើង​ក៏ដោយ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន នឹង​បន្ត​មាន​សារៈសំខាន់។ យើង​រំពឹង​ថាភាព​ជាដៃគូ​នេះ​នឹង​រីក​លូតលាស់​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ»៕

XS
SM
MD
LG