Accessibility links

Breaking News

បទ​វិចារណកថា៖ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​គាំទ្រ​​​លទ្ធិ​ប្រជាធិបតេយ្យ


រូប​​ឯកសារ៖ អ្នកស្រី Samantha Power អភិបាល​​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​​ការ​អភិវឌ្ឍ​​អន្តរជាតិ​ហៅ​ USAID។
រូប​​ឯកសារ៖ អ្នកស្រី Samantha Power អភិបាល​​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​​ការ​អភិវឌ្ឍ​​អន្តរជាតិ​ហៅ​ USAID។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អ្នកស្រី Samantha Power អភិបាលទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់ការ​អភិវឌ្ឍអន្តរជាតិ​ហៅ ​USAID បាន​និយាយ​ថា៖ «នៅ​ក្នុង​ការ​ប្រឈម​នឹងការប្រព្រឹត្ត​អាក្រក់ឡើង​វិញ​យ៉ាង​ធ្ងន់ធ្ងរនិង​ការលេច​ឡើង​នៃ​របប​ផ្តាច់ការ​និយម យើង​ត្រូវ​តែបង្ហាញច្បាស់លាស់និងជាក់លាក់​ថា​បណ្តា​ប្រទេស​គោរព​លទ្ធិ​ប្រជាធិបតេយ្យអាចគ្រប់គ្រងដោយមានប្រសិទ្ធភាព​និង​ផ្តល់​លទ្ធផលពិត​ប្រាកដ​ជូន​ប្រជារាស្ត្រ»។

ក្រុម​ប្រទេស​ផ្តាច់ការបានផ្សព្វផ្សាយព័ត៌មាន​មិន​ពិតដើម្បី​ជំរុញការ​អះអាង​មួយ​ថា​ពួក​គេបាន​ធ្វើ​កិច្ចការក្នុង​វិធី​មួយ​ដែលពួក​ប្រទេស​ប្រជាធិបតេយ្យ​មិន​អាច​ធ្វើ​បាន។ អ្នកស្រីអ្នក​អភិបាល Power បាន​មានប្រសាសន៍​ថា«តែការ​និយាយ​ដូច្នេះមិនត្រឹមត្រូវ​ទេ។ ជា​ការពិត វិទ្យាស្ថាន​V-Dem បាន​និយាយ​យោង​ដល់ពួក​អ្នក​ស្រាវជ្រាវខាង​លទ្ធិ​ប្រជាធិបតេយ្យមួយ​ចំនួន​ដែល​បានបង្ហាញ​ថាក្នុង​ពេល​២៥​ឆ្នាំក្រោយការធ្វើឱ្យ​មានលទ្ធិប្រជាធិបតេយ្យ​បណ្តា​ប្រទេសប្រជាធិបតេយ្យ​បង្កើនផលិត​សរុបក្នុង​ប្រទេស​ចំនួន​២០ភាគរយច្រើន​ជាងក្រុម​ប្រទេស​ផ្តាច់ការ។

អំពើពុក​រលួយ​ជាឧបសគ្គ​មួយក្នុង​បណ្តា​ឧបសគ្គ​នានាដែល​ប្រឈមនឹងសេដ្ឋកិច្ច​នៃ​របប​គ្រប់គ្រង​ទាំង​នេះ។ ពួកវរជន​សេដ្ឋកិច្ចនិងពួក​អ្នក​នយោបាយ​ពុក​រលួយ​អាច​ធ្វើ​ឱ្យប្រជាធិបតេយ្យ​ខ្សោយ​ពី​ខាង​ក្នុង​ដោយ​ប្រើបណ្តាញពហុជាតិដើម្បី​ជំរុញ​ផល​ប្រយោជន៍​ពួក​គេ។

ទីភ្នាក់ងារ USAID​ បាន​បង្កើត​ក្រុម​ការងារចំពោះ​កិច្ចប្រឆាំង​នឹងអំពើ​ពុក​រលួយ​ហៅ ACTF​ ដើម្បីបង្កើន ពង្រឹងនិង​រួម​បញ្ចូលកិច្ចការប្រឆាំងនឹងអំពើពុក​រលួយនៅទូទាំងទី​ភ្នាក់ងារ​នេះនិង​ដៃ​គូ​ជា​មួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​មាំទាំដោយ​ក្រសួង​ការបរទេស ក្រសួង​យុត្តិធម៌​និង​ក្រសួង​ហិរញ្ញវត្ថុ។​ ក្រុម​ការងារចំពោះ​កិច្ច​នេះនឹង​បង្កើត​កម្មវិធី​ទូលំទូលាយ​មួយ​ទាក់ទិន​នឹង​ផ្នែក​ទាំង​អស់ដើម្បី​ក្តាប់​យក​ឱកាស​សម្រាប់​ធ្វើ​កំណែ​ទម្រង់ប្រជាធិបតេយ្យ​និង​ការប្រឆាំង​នឹង​អំពើ​ពុករលួយ។ ទីភ្នាក់ងារ USAID នឹង​បង្គ្រប់កិច្ច​ខិតខំ​ប្រឹងប្រែងរបស់​ក្រសួង​ការបរទេស។ ថវិកា​ថ្មី​របស់​លោក​ប្រធានាធិបតី Joe Biden​សន្យា​ផ្តល់​ប្រាក់​៥០លាន​ដុល្លារ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែងឆ្លើយតប​រហ័ស​នេះ។ ទីភ្នាក់ងារ USAID​នឹង​បន្តបង្វែរ​ប្រាក់ពី​ស្ថាប័នរដ្ឋាភិបាល​ទៅ​កាន់អង្គការ​សង្គម​ស៊ីវិលនៅ​ពេល​ណាប្រាក់នេះត្រូវចំណាយ​មិន​ត្រឹមត្រូវ​ឬ​ធ្វើ​ឱ្យ​មានផល​អាក្រក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យក្នុង​ប្រទេស​មួយ។

អ្នកស្រី​អភិបាល Power បាន​ថ្លែង​ថាហួស​ពី​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ «យើង​ជួយ​ប្រទេស​ទាំងឡាយឱ្យ​ពង្រឹង​សន្តិសុខតាម​អ៊ឺនធឺណិត (cyber) និង​ទប់ទល់​នឹង​ការ​ផ្សាយ​ព័ត៌មាន​មិនពិត នៅ​ពេល​គាំទ្រ​ក្រុមអ្នក​ប្រជាធិបតេយ្យ​ឱ្យ​ការពារ​ខ្លួន​ឯងប្រឆាំង​នឹង​ការ​ឃ្លាំមើលបែប​តាម​ឌីជីថល ការ​ត្រួតពិនិត្យនិង​ការ​សង្កត់​សង្កិន»។

ទីភ្នាក់ងារ USAID ជាមួយដៃ​គូ​ខ្លួន​ក្នុង​ក្រសួង​ការបរទេស​និង​ទីភ្នាក់ងារសហរដ្ឋ​អាមេរិកសម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកលបាន​យក​ប្រទេស​នានា​ជា​ដៃគូដើម្បីឧបត្ថម្ភ​ផ្ចុងផ្តើមអ៊ឺនធឺណិត​សេរី​និង​ចំហ​និង​ដើម្បី​បញ្ចូល​គុណតម្លៃប្រជាធិបតេយ្យ​និង​គោលការណ៍​សិទ្ធិ​មនុស្សទៅ​ក្នុងការប្រើបច្ចេកវិជ្ជាថ្មីៗ។ នៅ​ពេល​ជា​មួយ​គ្នា​នេះ​សហរដ្ឋ​អាមេរិកផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើការ​គាំទ្របណ្តាញព័ត៌មានឯករាជ្យនៅ​ទូទាំង​ពិភពលោកនៅពេល​ក្រុម​អ្នក​កាសែត​ប្រឈម​នឹង​ឧបសគ្គ​ធំៗពី​រដ្ឋាភិបាលសង្កត់​សង្កិន​និងការប្រែ​ប្រួលនៃ​ភាព​ជាក់ស្តែងខាង​សេដ្ឋកិច្ច។

អ្នកស្រីអភិបាល Power បាន​មាន​ប្រសាសន៍​ថា​ទោះ​ជាមានការ​កើនឡើងនៃ​របប​ផ្តាច់ការកាលពី​ប៉ុន្មានឆ្នាំថ្មីៗ​នេះក៏​ដោយ ក៏ទិន្នន័យ​នៅ​តែ​បង្ហាញ​ថាលទ្ធិប្រជាធិបតេយ្យ​នៅ​តែមានប្រជាប្រិយភាព​បំផុត​និង​ជា​ទម្រង់រដ្ឋាភិបាលដែល​ប្រជារាស្ត្រចង់​ឱ្យ​មាន​ជា​សាកល។ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ជួយ​ប្រជារាស្ត្រនៅគ្រប់​តំបន់​ដែលប្រាថ្នា​គ្រប់គ្រងខ្លួន​ឯងនិង​ប្រើ​សេរីភាពជា​មូលដ្ឋាន៕

XS
SM
MD
LG