Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​ខំ​ប្រឹងប្រែង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​យុត្តិធម៌


(រូប​ឯកសារ) បរិវេណ​ខាង​ក្រៅ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​ក្នុង​ទី​ក្រុង​​ឡាអេ​ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤។
(រូប​ឯកសារ) បរិវេណ​ខាង​ក្រៅ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​ក្នុង​ទី​ក្រុង​​ឡាអេ​ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤។

ICCមិន​មែន​ជា​​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទេ ក៏ប៉ុន្តែ ICC ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​យុត្តិធម៌​សាកលលោក សន្តិភាព​អន្តរជាតិ​និង​សន្តិសុខ។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

វា​ជា​ឆ្នាំ​ដ៏​មមាញឹក​មួយ​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឬ ICC ដែល​ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ​តែមួយ​គត់​ដែល​មាន​យុត្តាធិការ​ដើម្បី​កាត់ទោស​បុគ្គល​នានា​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន។

ICCមិន​មែន​ជាទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទេ ក៏ប៉ុន្តែ ICC ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​យុត្តិធម៌​សាកលលោក សន្តិភាព​អន្តរជាតិ​និង​សន្តិសុខ។

សហរដ្ឋ​អាមេរិក​គាំទ្រ​ការងារ​របស់ ICC។ នេះ​បើ​តាម​លោក Mark Simonoff ទីប្រឹក្សា​ច្បាប់បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

លោក Mark Simonoff បាន​និយាយ​ថា៖ «ការងារ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ការសំខាន់​ដល់​បេសកកម្ម​នេះ ហើយ​យើង​ស្វាគមន៍​ការ​បន្ត​ប្រឹងប្រែង​របស់​ ICCនៅ​ក្នុង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដោយសារ​អំពើ​ឃោរឃៅ​នេះ‍»។

រឿង​ក្តី​ដ៏​សំខាន់​បំផុត​មួយ​នៃ​រឿង​ក្តី​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​នៅមុខ​តុលាការICCនៅ​ឆ្នាំ​នេះ​គឺ​រឿងក្តី​របស់​លោក AL Hassan Ag Abdoul Aziz Ag Mohamed Ag Mahmoud ជា​សមាជិក​នៃ​អង្គការAnsar Eddine ជា​ក្រុម​ភេរវកម្ម​ដែល​គាំទ្រ​ក្រុមAl Qaidaហើយ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ម៉ាលី។ លោកAl Hassanជា​ប្រធាន​ប៉ូលិស​អ៊ិស្លាម​នៅ​ទី​នោះ។ កាលពី​ថ្ងៃ​ទី២៦ ខែ​មិថុនា លោកAl Hassanបាន​ត្រូវ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើ​ទុក​បុក​ម្នេញ ការ​កាត់​សាកសព ការ​ធ្វើ​បាប​ព្រៃផ្សៃ​និង​ការ​កាត់ទោស​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​មុន​ត្រូវ​បាន​ប្រកាស​ដោយ​តុលាការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ធម្មតា។

លោក Mark Simonoff បាន​កត់សម្គាល់​ថា​ សារៈសំខាន់​នៃ​«ការចោទប្រកាន់​លោកAl Hassanពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាមដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់Timbuktuនៃ​ប្រទេស​ម៉ាលី នៅ​ពេល​តំបន់​នោះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត ត្រា​របស់​ក្រុម Ansar Eddine និង​ក្រុម Al Qaidaនៅ​ចន្លោះ​ខែ​មេសា ឆ្នាំ២០១២ ​និង​ខែ​មករា ឆ្នាំ២០១៣»។

លោក​បាន​ថ្លែង​ថា៖ «ការចោទប្រកាន់​លោក Al Hassan កត់​សម្គាល់​នូវ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ កាន់​ការ​ធ្វើ​ឱ្យ​ទទួល​ខុសត្រូវ​អ្នក​ដែល​ទទួល​ខុសត្រូវ​ខ្លាំង​បំផុត​ចំពោះ​អំពី​ព្រៃផ្សៃ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ពលរដ្ឋ​ស៊ីវិល​នៅTimbuktuនិង​នៅ​ក្នុង​តំបន់។ វា​ក៏​កត់​សម្គាល់​នូវ​ព្រឹត្តិការណ៍​នៃ​ចំណុច​របត់​សម្រាប់​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ពេល​ដែល​ការ​កាត់​ទោស​និង​ការចោទប្រកាន់​លើក​ដំបូង​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​នៃ​ការ​ធ្វើ​ទុក​បុកម្នេញ​លើ​មូលហេតុ​សាសនា»។

នៅ​ឆ្នាំ​នេះ តុលាការ ICC បាន​ចេញ​ដីកា​ជា​ច្រើន​ប្រឆាំង​នឹង​បុគ្គល​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ការណ៍​នេះ​រួម​ទាំង​ដីកា​ចាប់ខ្លួន​ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​៤នាក់​លើ​បទ​សង្ស័យ​នៃ​ការ​បញ្ជា​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​និង​រចនាសម្ពន្ធ​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​បាន​ថ្លែង​ទៀត​ថា៖ «យើង​ក៏​ស្វាគមន៍​ការ​ជឿនលឿន​របស់​តុលាការ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រួមមាន​ការ​ជាប់​ទាក់ទិន​ជាមួយ​ការវាយប្រហារ​និង​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​អគ្គិសនី​របស់​អ៊ុយក្រែន​ផង»។

លោក Mark Simonoff បាន​និយាយ​ទៀត​ថា ​វា​ជា​ការសំខាន់​ដែល​តុលាការ​និង​មន្ត្រី​របស់​តុលាការ​អនុវត្ត​ដោយ​ឯករាជ្យ​និង​មិន​លម្អៀង។ លោក​ ថ្លែង​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ការ​គាំទ្រ​គោលការណ៍​ទាំង​នោះ​និង​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​ការ​ខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទាំង​នោះ​ទទួល​ខុសត្រូវ»៕

XS
SM
MD
LG