Accessibility links

Breaking News

បទវិចារណកថា៖ ស.រ.អ. ខ្វល់ខ្វាយ​អំពី​ការចាប់​ឃុំឃាំង​មនុស្ស​នៅ​ប្រទេស Benin


ប្រធានាធិបតីប្រទេស​ Benin លោក Patrice Talon ទម្លាក់សន្លឹក​ឆ្នោត​របស់​លោក​ចូល​ក្នុង​ប្រអប់​សន្លឹកឆ្នោត​ ​នៅ​ការិយាល័យ​បោះឆ្នោត Zongo Ehuzu កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ប្រធានាធិបតីប្រទេស​ Benin លោក Patrice Talon ទម្លាក់សន្លឹក​ឆ្នោត​របស់​លោក​ចូល​ក្នុង​ប្រអប់​សន្លឹកឆ្នោត​ ​នៅ​ការិយាល័យ​បោះឆ្នោត Zongo Ehuzu កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បន្ទាប់ពី​តុលាការធម្មនុញ្ញនៃប្រទេស​ Benin បាន​ផ្តល់​ការ​យល់​ព្រម​ដល់លទ្ធផល បណ្តោះអាសន្ននៃ​ការ​បោះឆ្នោត​ប្រធានាធិបតីក្នុង​ប្រទេស​នេះ​ ក្នុង​ប៉ែកខាងលិច​នៃ​ទ្វីបអាហ្វ្រិក​កាល​ពី​ថ្ងៃទី១១ ខែមេសា​មក លោក Patrice Talon ប្រធានាធិបតី​ជាប់​ឆ្នោត​ជា​ថ្មី​ ​បាន​អំពាវនាវនៅ​ក្នុង​សុន្ទរកថា​មួយទៅ​កាន់​ប្រជារាស្ត្រ​នៃ​ប្រទេស​លោក​ឱ្យធ្វើការ​ជា​មួយ​គ្នាក្នុង«ការ​ស្រុះស្រួល​គ្នា ឯកភាព​ជាតិ សន្តិភាព​និង​សន្តិសុខ»។

ក៏​ប៉ុន្តែឯកភាពជាតិ​និងសន្តិភាព​មិន​មែនជាពាក្យ​ស្លោក​សម្រាប់ព្រឹត្តិការណ៍​ទាក់​ទិន​នឹងការបោះឆ្នោត​ប្រធានាធិបតីក្នុង​ប្រទេស ​Benin ​ក្នុង​ឆ្នាំ​នេះ​ទេ។ នៅមុនការបោះឆ្នោត ដោយមាន​ការ​គាំទ្រពី​ប្រធានាធិបតី Talon ច្បាប់​ត្រូវបានឆ្លងកាត់រដ្ឋសភា​ដែល​នាំឱ្យពួក​ប្រឆាំង​មានការ​ពិបាក​ក្នុង​ការ​ឈរ​ឈ្មោះ​ក្នុង​ការបោះឆ្នោត​នេះ ហើយ​មេដឹកនាំប្រឆាំង​ច្រើន​នាក់​ បាន​ចាកចេញពី​ប្រទេស។ នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ ស្ថានីយ៍​បោះឆ្នោតក្នុង​តំបន់​ខ្លះ មិន​អាច​បើកបានទេ។

បន្ថែម​លើ​នេះ​ ពួក​មេដឹកនាំប្រឆាំង​មួយចំនួន​ដែល​បាន​ស្ថិតនៅ​ក្នុង​ប្រទេស ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​អ្វីដែល​ពួក​អ្នក​សង្កេតការនិយាយថា ​មាន​ហេតុផល​ខាង​នយោបាយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ លោក Ned Price អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក «បានកត់​សម្គាល់ដោយ​មានកង្វល់​អំពីការ​ចាប់​ឃុំឃាំង​ពួក​អ្នកដឹកនាំ​នយោបាយ​ប្រឆាំងទាក់​ទិន​នឹងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១១ ខែ​មេសា។ ក្នុង​ចំណោមគោលការណ៍​ប្រជាធិបតេយ្យ​ដែលប្រទេស​យើងទាំងពីរ​មានដូចគ្នា គឺការ​សន្មត​ថា ​គ្មានទោស​រហូត​ពេល​ណារក​ឃើញ​ថា​ មាន​ទោសពៃរ៍​តាមរយៈ​ដំណើរការ​ព្រហ្មទណ្ឌ​យុត្តិធម៌ជា​បន្ទាន់​ មានយុត្តិធម៌​ មានតម្លាភាព និង​មិនទាក់​ទិននឹង​នយោបាយ​ថែមទៀត​ផង ព្រម​ទាំងសេរីភាព​នៃ​ការ​និយាយ​ស្តី​បញ្ចេញ​មតិ និងការរួមប្រជុំ​ដែល​មាន​ចែងនៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃប្រទេស​ Benin និង​សហរដ្ឋ​អាមេរិក។

ពួក​មេដឹកនាំ​ប្រឆាំង​ខ្លះត្រូវ​បានចាប់​ខ្លួនដោយ​ជាប់​សង្ស័យ​ថា​ បាន​«ផ្តល់​ប្រាក់កាស​ឱ្យ​ពួក​ភេរវជន»​ និង«ញុះញង់​ឱ្យ​មានអំពើ​ហិង្សា»។

អ្នកនាំពាក្យ Price បានថ្លែងថា «នៅ​ពេល​ដែលយើងគិតគូរ​ហ្មត់ចត់​អំពី​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម និងការញុះញង់​ឱ្យ​មានអំពើ​ហិង្សា ​ប្រជារាស្ត្រ​ Benin ​មានសិទ្ធិ​ទទួលព័តមានជា​ទៀង​ទាត់អំពីស្ថានភាពនៃករណី​ទាំង​នេះ។ ភាព​ជាដៃគូ​ផ្នែកសន្តិសុខសាកលរបស់យើងអាស្រ័យលើបណ្តា​ប្រទេសដៃគូធ្វើតាម​កាតព្វកិច្ច​ និង​ការប្តេជ្ញា​ខាង​សិទ្ធិមនុស្ស ​និងធ្វើឱ្យ​ប្រាកដ​ប្រជា​ថា កងកម្លាំងសន្តិសុខ​និងប្រព័ន្ធតុលាការ​ មិន​ត្រូវ​ប្រើដើម្បី​គោលបំណង​នយោបាយ»។

លោក Price បាននិយាយ​ទៀត​ថា សហរដ្ឋ​អាមេរិក «កំពុងឃ្លាំមើលដិត​ដល់​សកម្ម ភាពនៃ​រដ្ឋាភិបាល​ Benin»។ លោក​បានថ្លែង​បន្ថែមថា «ការគោរព​និងការការពារសេរីភាពជាមូលដ្ឋាន​ ការជួបជុំ​គ្នាដោយ​សន្តិវិធី​ និង​ឯករាជ្យ​ភាពនៃអង្គតុលាការមាន​សារៈសំខាន់ដល់​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់។ ពួក​ប្រទេសដែលការពារសិទ្ធិ មនុស្ស​ ​អាចធ្វើឱ្យ​មាន​ភាពសំបូររុងរឿង​ខ្លាំង​ និងសន្តិសុខ​សម្រាប់ប្រជារាស្ត្រ​ទាំង​អស់»៕

XS
SM
MD
LG