Accessibility links

Breaking News

បទ​វិចារណកថា៖ អ្នក​ជាប់​ឃុំ​នៅ Guantanamo ត្រូវ​ផ្ទេរ​ទៅ​​ប្រទេស​ម៉ារ៉ុក


សហរដ្ឋ​អាមេរិក​សន្យថា នឹង​កាត់​បន្ថយ​​​​​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​​កន្លែង​ឃុំឃាំង​នៅ​ឆក​សមុទ្រ Guantanamo នៃ​ប្រទេស​​​គុយបា​​ហើយ​នៅ​ទី​បញ្ចប់​នឹង​​បិទ​ទី​​កន្លែង​នោះ។
សហរដ្ឋ​អាមេរិក​សន្យថា នឹង​កាត់​បន្ថយ​​​​​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​​កន្លែង​ឃុំឃាំង​នៅ​ឆក​សមុទ្រ Guantanamo នៃ​ប្រទេស​​​គុយបា​​ហើយ​នៅ​ទី​បញ្ចប់​នឹង​​បិទ​ទី​​កន្លែង​នោះ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​សន្យាថា នឹង​កាត់​បន្ថយ​ចំនួន​អ្នក​ជាប់​ឃុំ​នៅកន្លែង​ឃុំឃាំង​នៅ​ឆក​សមុទ្រ Guantanamo នៃ​ប្រទេស​គុយបាហើយ​នៅ​ទី​បញ្ចប់​នឹងបិទ​ទីកន្លែង​នោះ។

កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ក្រសួងការពារ​ជាតិ​សហរដ្ឋអាមេរិកបាន​ប្រកាស​ថា ឈ្មោះ Abdul Latif Nasir ពលរដ្ឋ​ម៉ារ៉ុក​ដែល​បានជាប់​ឃុំនៅ​មន្ទីរ​ឃុំឃាំង Guantanamoចាប់​ពីឆ្នាំ​២០០២ ត្រូវ​បាន​ផ្ទេរទៅ​រាជាណាចក្រ​ម៉ារ៉ុក​វិញ។ Nasir ត្រូវ​ចាប់​ខ្លួនក្នុង​ប្រទេស​អាហ្វហ្គានីស្ថានហើយត្រូវ​បាន​ចោទ​ប្រកាន់ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកថា បាន​ប្រយុទ្ធជាមួយ​ក្រុម​តាលីបង់ហើយ​បាន​បម្រើការជា​អ្នកហ្វឹកហ្វឺន​អាវុធសម្រាប់​ក្រុម​អាល់កៃដា (al-Qaida)។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រសួង​ការពារ​ប្រទេស​អាមេរិកបាន​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៦ គណៈកម្មាធិការពិនិត្យ​សើរើករណី​អ្នកទោសតាម​ពេល​កំណត់បានសម្រេច​ថា​ការ​ឃុំឃាំង Nasir «លែងជា​ការ​ចាំ​បាច់ដើម្បី​ការពារ​ប្រឆាំងនឹងការគំរាម​កំហែងដល់សន្តិសុខ​សហរដ្ឋ​អាមេរិក​ទៀត​ហើយ»។ នៅក្រោម​រដ្ឋបាលអាមេរិក​មុនដែល​ជំទាស់​និង​ការ​បិទ​មន្ទីរ​ឃុំឃាំង Guantanamoការផ្ទេរ​ពួក​អ្នកជាប់​ឃុំ​សឹង​តែ​ទាំង​អស់ត្រូវ​បាន​ផ្អាក។ Abdul Nasir ជា​អ្នក​ជាប់​ឃុំដំបូង​គេដែល​ត្រូវ​ធ្វើមាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កំណើតវិញ​ចាប់​តាំង​ពីលោក​ប្រធានាធិបតី Biden ចូលកាន់​តំណែង​មក។

នៅ​ក្នុង​សន្និសីទ​កាសែត អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា៖​«គោលដៅ​របស់​យើង​គឺបិទ​កន្លែង​ឃុំឃាំង​នៅ​ឆក​សមុទ្រ Guantanamo»។ អ្នក​ស្រី​បាន​និយាយ​ថា នៅ​ក្រោយ​ការ​ផ្ទេរ Nasir មាន​«នៅ​សល់​អ្នក​ជាប់​ឃុំឃាំង​៣៩​នាក់​ទៀត..១០​នាក់​មាន​សិទ្ធិត្រូវ​ផ្ទេរ ១៧នាក់មាន​សិទ្ធិត្រូវ​ពិចារណា​ដោយ​គណៈកម្មាធិការពិនិត្យ​សើរើករណី​អ្នកទោសតាម​ពេល​កំណត់ ១០នាក់​មាន​ទាក់​ទិន​នឹងដំណើរការគណៈកម្មការ​យោធា​ហើយអ្នក​ជាប់​ឃុំ២នាក់​ទៀត​ត្រូវ​បាន​កាត់​ទោស​ហើយ»។

លោក Ned Price អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសអាមេរិក​បាន​សរសើរមុខ​នាទី​របស់​ប្រទេស​ម៉ារ៉ុកក្នុង​ការ​ផ្ទេរ Nasir ដោយ​បាន​និយាយ​ថា៖ «ការ​នាំមុខ​របស់​ម៉ារ៉ុកក្នុង​ការ​សម្រួល​មាតុភូមិនិវត្តន៍របស់​Nasir ជាមួយ​បំណងរបស់ប្រទេស​នេះ​កាលពី​ពេល​មុនៗក្នុង​ការ​ផ្ទេរពួក​យុទ្ធជន​បរទេស​របស់​ខ្លួនពី​ប៉ែក​ឦសាន្ត​នៃ​ប្រទេស​ស៊ីរីគួរ​លើក​ទឹកចិត្ត​ប្រទេស​ជាតិ​ឯ​ទៀតៗ​ឱ្យ​ធ្វើ​មាតុភូមិ​និវត្តន៍ពលរដ្ឋ​ខ្លួនដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រយុទ្ធឲ្យ​អង្គការភេរវជន​នៅ​ក្រៅ​ប្រទេស»។

នៅ​ពេល​ត្រូវ​សួរ​ថា នៅ​ពេល​ណាអ្នក​ជាប់​ឃុំ​១០នាក់ដែល​មានសិទ្ធិត្រូវផ្ទេរដោយ​គណៈកម្មាធិការពិនិត្យ​សើរើករណី​អ្នកទោសតាម​ពេល​កំណត់អាច​ត្រូវយក​ចេញពី​កន្លែង​ឃុំឃាំង​នោះ អ្នកស្រី Jen Psaki អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ថា៖ «ខ្ញុំគ្មាន​តារាង​ពេលវេលានៃ​ការ​ដោះលែង​ប្រាប់​អ្នក​ទេ។ ដូច​អ្នក​ដឹង​ហើយ​ថា គឺ​មាន​ដំណើរការ​មួយ​...ហើយ​យើង​ពិចារណាអំពិ​វីធី​ទាំង​អស់​ដែល​មានដើម្បីផ្ទេរ​អ្នក​ជាប់​ឃុំ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ហើយ​ដើម្បី​បិទ​មន្ទីរ​ឃុំឃាំង Guantanamo»៕

XS
SM
MD
LG