Accessibility links

Breaking News

បទវិចារណកថា៖ ជ័យលាភី​ជើងឯក​ប្រឆាំង​ការរើសអើង​ពូជសាសន៍​សាកល​ឆ្នាំ ២០២៤


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​ទី​៤៥ នៅ​ទីក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៤។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​ទី​៤៥ នៅ​ទីក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្តល់​កិត្តិយស​​ដល់​មេដឹកនាំ​សង្គម​ស៊ីវិល​ដ៏​អស្ចារ្យ​៦រូប​ដែល​បាន​បង្ហាញ​នូវ​សេចក្តី​អង់អាច​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រឈម​ចំពោះ​បញ្ហា​បន្ទាន់ៗ​បំផុត​របស់​ពិភពលោក។

តទៅនេះ ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្តល់​កិត្តិយសដល់​មេដឹកនាំ​សង្គម​ស៊ីវិល​ដ៏​អស្ចារ្យ​៦រូប​ដែល​បាន​បង្ហាញ​នូវ​សេចក្តី​អង់អាច​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រឈម​ចំពោះ​បញ្ហា​បន្ទាន់ៗ​បំផុត​របស់​ពិភពលោក។

ជ័យលាភី​ទី១​នៃ​រង្វាន់​ជើងឯក​ប្រឆាំង​ការប្រកាន់​ពូជសាសន៍​សាកលលោក​នៅ​ឆ្នាំ​នេះ​គឺ​លោក Elvis Shakjiriជា​ជើងឯក​សម្រាប់​សហគមន៍​រ៉ូម៉ា​នៃ​ប្រទេសម៉ាសេដ្វាន​ខាង​ជើង (North Macedonia)។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ពន្យល់​ថា៖ «លោកElvisនិង​ក្រុម​សហការី​របស់​លោក​បាន​ចាប់ផ្តើម​អង្គការ​ Romalitico ដើម្បី​បញ្ចប់​ភាព​គ្មាន​រដ្ឋ​របស់​ជនជាតិ​រ៉ូម៉ា។ ចាប់តាំង​ពីពេល​នោះ​មក ពួកគេ​បាន​ចុះ​ឈ្មោះ​ជនជាតិ​រ៉ូម៉ា​ដែល​គ្មាន​ក្រដាស​ស្នាម​រាប់​រយ​នាក់ ផ្តល់​ឱ្យ​ពួកគេ​នូវ​សិទ្ធិ​ប្រើប្រាស់​សេវា​របស់​រដ្ឋាភិបាល ការអប់រំ​និង​ការងារ»។

អ្នក​ស្រី Tomasa Yarhui Jacomé បាន​ចាប់ផ្តើម​សកម្មភាព​នយោបាយ​ជា​អ្នក​ចាត់ចែង​អង្គភាព​មួយ​ក្នុង​ប្រទេស​បូលីវី។ អ្នកស្រី​បាន​បន្ត​ក្លាយ​ជា​ស្ត្រី​ជនជាតិ​ដើម​លើក​ទី១ជា​មេដឹកនាំ​ក្រសួង​មួយ​របស់​បូលីវី​ និង​ជា​បេក្ខជន​ស្ត្រី​ជនជាតិ​ដើម​លើក​ទី១​សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​បូលីវី។

នៅពេល​ដែល​លោក John Leerdam ទៅ​សិក្សា​ល្ខោន​នៅ​ក្នុង​ប្រទេស​ហូឡង់ ព្រឹទ្ធបុរស​សាកលវិទ្យាល័យបាន​ប្រាប់​លោក​ថា ​មិន​មាន​ក្រុមហ៊ុន​ល្ខោន​ណា​នឹង​ជួល​លោក​ទេ ពីព្រោះ​លោក​ជា​ជនជាតិ​ស្បែក​ខ្មៅ។

បទពិសោធន៍​ដូច​នេះ​បាន​លើក​ទឹកចិត្ត​លោក Johnឱ្យ​បង្កើន​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​និង​ទាសភាព​ក្នុង​សម័យ​អាណានិគម​ហូឡង់។ លោក​បាន​ដឹកនាំ​ផលិតកម្ម​ជាង៧០​នៅ​លើ​ឆាក​និង​អេក្រង់។

លោក​រដ្ឋមន្ត្រី​ការបរទេសBlinkenបាន​និយាយ​ថា ក្នុង​ឋានៈ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជួយ​សង្គ្រោះ​ហ្កាណា (SAVE-Ghana) លោក Dintie Sule Tayiru បាន​រៀបចំ​បង្កើត​ការបញ្ចូល​ពលរដ្ឋFulbe ដែល​ជា​ក្រុម​ជនជាតិ​ភាគតិច​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​បន្ទាប់​បន្សំ​មួយ​នៅ​ក្នុង​ប្រទេស​ហ្កាណា។

លោក Blinkenថ្លែង​ថា៖ «ពីព្រោះតែ​ការងារ​ដ៏​អស្ចារ្ស​នេះ ជនជាតិ Fulbeជា​ច្រើន​ឥឡូវ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​សេវា​សំខាន់​នានា​ដូចជា​ទឹក​ស្អាត ពួកគេ​អាច​ចុះ​ឈ្មោះបោះឆ្នោត​ជា​លើក​ដំបូង។ ដោយ​មាន​តំណាង​កាន់តែ​ធំឡើង ពួកគេ​តស៊ូ​មតិ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង​ ដើម្បី​ប្រើប្រាស់​សេវា​សាធារណៈ​កាន់​តែ​ច្រើន​ឡើង»។

អ្នក​ស្រី Urmila Chaudhary បាន​ធ្វើ​ឱ្យ​ជឿនលឿន​សិទ្ធិ​មនុស្ស​និង​យុត្តិធម៌​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី​ជនជាតិ​ដើម​នៅ​ក្នុង​ប្រទេស​នេប៉ាល់​អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ថ្លែង​ទៀត​ថា៖ «អ្នក​ស្រី Urmilaបាន​ត្រូវ​គេ​លក់​ដូរក្នុង​ទាសភាព​សម័យ​ទំនើប​នៅ​អាយុ៦ឆ្នាំ មុន​ពេល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​អាយុ​១៧ឆ្នាំ។ បន្ទាប់​មក​ទើប​អ្នក​ស្រី​អាច​រៀន​អាន​និង​សរសេរ។ អ្នក​ស្រី Urmilaបាន​ចាប់ផ្តើម​អង្គការ​មិន​រកកម្រៃ​មួយ​ដែល​មិន​យក​ប្រាក់​និង​ផ្តល់​អំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូចជា​អ្នក​ស្រី»។

អ្នក​ទទួល​បាន​រង្វាន់​កិត្តិយស​ចុង​ក្រោយ​គឺ​អ្នកស្រី Tanya Duarte ជា​អ្នក​ចិត្តវិទ្យា​និង​ជា​សាស្ត្រាចារ្យ។ អ្នក​ស្រី​បាន​ចាប់ផ្តើម​បង្កើត​គម្រោង Afro-Descendants ដើម្បី​អាច​ឱ្យ​បុគ្គល​ដែល​ជា​កូន​ចៅ​របស់អតីត​ទាសករ​ពី​អាហ្វ្រិក​នានា​ផ្សព្វផ្សាយ​សិទ្ធិ​មនុស្ស​របស់​ពួក​គេ ការទទួល​ស្គាល់​និង​សមភាព​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​និង​ជុំវិញ​ពិភពលោក។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ថ្លែង​ថា៖ «ភាព​អង់អាច​ក្លាហាន​នៃ​ជន​កិត្តិយស​ទាំង​អស់​នេះ ជា​ថ្នាំ​បន្សាប​ដ៏​ខ្លាំង​បំផុត​ដល់​ការ​ស្អប់​ខ្ពើម ដល់​ការ​អស់​សង្ឃឹម ដល់​សកម្មភាព​ស្អប់​ខ្ពើម និង​បេះដូង​ដែល​គ្មាន​មនោសញ្ចេតនា។ ហើយ ដោយហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​បន្ត​ធ្វើការ​ដើម្បី​លើក​ដំកើង​សិទ្ធិ​មនុស្ស»៕

XS
SM
MD
LG