Accessibility links

Breaking News

បទវិចារណកថា៖ ពិធីបុណ្យ​ណូអែល​ឆ្នាំ​២០២១


ពលរដ្ឋ​ទស្សនា​ពិធី​អុជ​​ភ្លើង​ដើម​ឈើ​ណូអែល (Christmas Tree) នៅ​ Rockefeller Center ក្នុង​ក្រុង New York កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១។
ពលរដ្ឋ​ទស្សនា​ពិធី​អុជ​​ភ្លើង​ដើម​ឈើ​ណូអែល (Christmas Tree) នៅ​ Rockefeller Center ក្នុង​ក្រុង New York កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

ពិធីបុណ្យ​ណូអែលដែល​ត្រូវ​បាន​ប្រារព្ធធ្វើឡើងនៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ​នោះ​គឺ​ជាថ្ងៃ​ឈប់​សម្រាកដ៏​សំខាន់បំផុត​មួយ​តាម​ប្រពៃណី​សាសនា​គ្រិស្ត​ដែល​ត្រូវ​ប្រារព្ធឡើង​ដើម្បី​ឧទ្ទិស​ដល់​ការ​ប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ត ដែល​ត្រូវ​គេ​ជឿ​ថា​ជា​កូន​ប្រុសរបស់​ព្រះជា​ម្ចាស់​នោះ។ ​ពាក្យ​ណូអែល​ឬ​គ្រិស្តម៉ាស់ (Christmas) កើត​ចេញ​ពី​ពាក្យ​ផ្សំបូក​បញ្ជូល​គ្នា​រវាង​ពាក្យ​គ្រិស្ត «Christ» និង​ពាក្យ​ម៉ាស់ «Mass» ដែល​ជាទំនៀម​ទម្លាប់​នៃការ​គោរព​បូជាដោយព្រះវិហារ​រ៉ូម៉ាំង​កាតូលិក​នោះ។​

​ការ​ជ្រើស​យក​ថ្ងៃ​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ បាន​ក្លាយ​ជា​បញ្ហា​លំបាក​មួយ​កាល​ពី​យូរ​លង់​មក​ហើយពី​ព្រោះពុំ​មាន​សល់​កំណត់​ត្រា​ណា​មួយជាក់​ច្បាស់​ពី​ថ្ងៃ​ខែ​ពិត​ប្រាកដ​នៃ​កំណើត​ព្រះ​យេស៊ូ​នោះ​ឡើយ។ថ្ងៃ​ទី​២៥​ ខែ​ធ្នូត្រូវ​បាន​កំណត់​យកសម្រាប់ពិធី​បុណ្យ​ណូអែល​អស់​រយៈពេល​ជាង​២០០​ឆ្នាំ​ក្រោយ​ការ​ចាប់​បដិសន្ធិរបស់ព្រះគ្រិស្តត​ដោយបុព្វជិត​គ្រិស្តតសាសនា​ដំបូង​ម្នាក់។​ ការ​កំណត់​យក​ថ្ងៃ​ទី​២៥​នេះ​ក៏​ត្រូវ​ប្រើពេលវេលា​អស់​រយៈពេល​១០០​ឆ្នាំ​ទៀត​ផង​ដែរ​ដើម្បីឲ្យថ្ងៃ​នេះ​ត្រូវបានគេ​ទទួល​ស្គាល់​ដោយ​បុព្វជិត​គ្រិស្តសាសនា​ដែល​មាន​ឋានន្តរសក្តិខ្ពង់​ខ្ពស់​នោះ។​ ទំនង​ជា​ថាថ្ងៃ​នោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក៏​ព្រោះ​វា​ចំ​ពេល​ជា​មួយ​នឹង​ការ​ប្រារព្ធ​នូវ​ពិធី​មួយ​ចំនួនតាម​បែប​សាសនាគ្រិស្ត​នៅ​ក្នុង​រដូវ​រងារ​ផង​ដែរ​ជា​ពិសេស​ដូច​ជា​ពិធីបុណ្យ​ the Day of the Birth of the Unconquered Sun ជា​ដើម។​

ការប្រារព្ធ​ពិធីបុណ្យ​ណូអែល​លើក​ទី១ដែល​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​គឺ​កើត​មាន​ឡើងនៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ ក្នុងឆ្នាំ​៣៣៦ក្នុង​អំឡុង​ពេល​នៃ​ការ​គ្រប់​គ្រង​របស់ស្តេច​ចក្រភព​រ៉ូម៉ាំង​គ្រិស្ត​ Constantine។​

​ជា​ច្រើន​រយឆ្នាំ​ក្រោយ​មក​អ្វីៗ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទៅ​តាម​ពេល​វេលា​និង​ទំនាម​ទម្លាប់​ជា​ច្រើន​ ស្រប​ពេល​ដែលពិធី​បុណ្យណូអែល​ដែល​យើងអនុវត្តនា​ពេល​សត្វថ្ងៃ​នេះ ទទួល​បាន​នូវ​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើងៗ​នោះ។ ការ​ផ្តល់​អំណោយទៅ​ឲ្យ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ទើប​តែ​កើតមាន​ឡើងចាប់​តាំង​ពី​សតវត្សរ៍​ទី​១៥​កន្លង​ទៅ​ស្រប​ពេល​ដែលការ​រៀប​ចំ​តុបតែងដើម​ឈើ​ដែល​មាន​ស្លឹក​ពណ៌ខៀវ​ត្រូវ​បាន​គេ​កត់​ត្រា​ថាទើប​នឹង​កើត​មាន​ឡើង​ក្នុង​ឆ្នាំ១៦០៥​តែ​ប៉ុណ្ណោះ។​ ដើម​ឈើ​ណូអែល​ឬ​គ្រិស្តម៉ាសដែល​យើង​តែ​និយម​យក​មក​តុប​តែង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទើប​តែ​កើត​មាន​ឡើងក្នុង​អំឡុង​ប្រហែល​ជា​២០០​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ។

នៅ​ដើម​សតវត្សរ៍​ទី២០​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែលត្រូវ​បាន​ប្រព្រឹត្ត​ទៅ​លើស​ពីកម្មវិធី​សាសនា​និង​ទំនៀម​ទម្លាប់ និង​បាន​ក្លាយ​ជា​ការ​ឈប់​សម្រាក​សម្រាប់​ក្រុមគ្រួសារ ដែល​ត្រូវ​បានអនុវត្ត​ជា​ទូទៅ​ទាំង​អ្នក​កាន់សាសនាគ្រិស្ត​និងអ្នក​មិន​កាន់​សាសនា​គ្រិស្ត​នោះ។នៅ​ពេល​បច្ចុប្បន្ននេះ​ពិធី​បុណ្យ​ណូអែល ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​មនុស្ស​រាប់ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោកដោយសារ​តែ​មួយ​ផ្នែក​វាជា​ថ្ងៃ​ឈប់​សម្រាក​ដែល​មាន​ការ​ពេញ​និយម​សម្រាប់​ក្រុមកុមារៗ។​ប្រពៃណី​និង​ទំនៀម​ទម្លាប់​នៃ​ការការ​សូត្រធម៌​នៅ​ក្នុង​ព្រះ​វិហារ នៅ​តែ​ត្រូវ​បាន​គេ​អនុវត្ត​បន្ត​នៅ​ឡើយ​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ប្រសូត្រ​នៃ​ព្រះ​យេស៊ូគ្រិស្ត ប៉ុន្តែ​ការ​ផ្តោត​ជា​សំខាន់​នៃ​ពិធី​បុណ្យ​នេះ​ជារឿយៗ​គឺ​សំដៅ​ទៅ​លើ​ក្រុម​គ្រួសារ ឬ​ការ​ជួប​ជុំ​គ្នា​ឡើង​វិញ​ជា​មួយ​ក្រុមគ្រួសារសាច់ញាតិ និង​ការ​ប្រារព្ធការ​ជួប​ជុំជាមួយ​មិត្តភក្តិ​និងការ​ផ្តល់​អំណោយមិន​ត្រឹម​តែ​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់​តែ​ប៉ុណ្ណោះ​ទេក៏​ប៉ុន្តៃ​ក៏​សម្រាប់​ដល់​អ្នក​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ផង​ដែរ។ កែវភ្នែក​របស់ក្រុមក្មេងៗ បាន​រម្លឹក​ដល់​យើង​ថា​ពិធីបុណ្យណូអែល​ដូច​ដែលត្រូវ​បាន​ប្រព្រឹត្ត​កន្លង​មក​គឺ​ជា​ពេល​វេលាមួយ​នៃ​ការ​បន្តនូវ​ក្តី​សង្ឃឹម ការ​អបអរ និង​សុទិដ្ឋិនិយម​សម្រាប់​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខនេះ​ផង​ដែរ៕​

XS
SM
MD
LG