តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកក្នុងប្រទេសជប៉ុន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានហៅពេលវេលានេះថាជា៖ «ពេលវេលាមួយនៃសម្ទុះជាប្រវត្តិសាស្ត្រនៅក្នុងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន»។
លោកបាននិយាយថា៖ «កងយោធារបស់យើងធ្វើកិច្ចប្រតិបត្តិការនិងហ្វឹកហ្វឺនជាមួយគ្នាដូចពេលមុនៗដើម្បីរក្សាឱ្យមានសន្តិភាព ធ្វើឱ្យញញើតមិនហ៊ានឈ្លានពាននិងឆ្លើយតបនឹងវិបត្តិ»។
នៅក្នុងសន្និសីទកាសែតមួយជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Hamada Yasukazu រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយយោងដល់ឧបសគ្គមួយចំនួននៅពេលបច្ចុប្បន្ននេះ។
លោក Austin បាននិយាយថា៖ «យើងខ្វល់ខ្វាយខ្លាំងដោយសារការបង្ខិតបង្ខំដោយសាធារណរដ្ឋប្រជាមានិតចិននិងការប៉ុនប៉ងរបស់ចិនក្នុងការបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើបទបញ្ញត្តិ។ ហើយនៅពេលជាមួយគ្នានេះ រុស្ស៊ីនៅតែបន្តធ្វើសង្គ្រាមគ្មានការបង្កហេតុ ដ៏ឃោរឃៅប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ យើងអរគុណដល់ជំនួយរបស់ជប៉ុនដល់អ៊ុយក្រែនដើម្បីប្រឆាំងនឹងកិច្ចប្រឹងប្រែងនានាដើម្បីកែប្រែភាពស្ថានភាពបច្ចុប្បន្នដោយការប្រើកម្លាំង»។
កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលប្រកបដោយគ្រោះថ្នាក់និងធ្វើឱ្យមានអស្ថិរភាពរបស់កូរ៉េខាងជើង មានរួមការបង្ហោះផ្កាយរណបវិទ្យាសាស្ត្រគ្មានជោគជ័យកាលពីពេលថ្មីនេះរបស់ប្រទេសនេះ ក៏គំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែរ។
លោក Austin បានមានប្រសាសន៍ថា៖ «ដោយសារយើងប្រឈមនឹងឧបសគ្គដូចគ្នា ខ្ញុំស្ថិតនៅទីនេះដើម្បីបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាគ្មានងាករេរបស់អាមេរិកដល់ប្រទេសជប៉ុន។ នេះមានរួមការបន្តធ្វើឱ្យញញើតដោយសារការផ្តល់អាវុធធម្មតាមិនមែនជាអាវុធនុយក្លេអ៊ែរនិងសមត្ថភាពនុយក្លេអ៊ែរ»។
លោករដ្ឋមន្ត្រី Austin បានសរសើរគោលនយោបាយសន្តិសុខជាតិដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់ប្រទេសជប៉ុន មានរួមការសម្រេចចិត្តបង្កើនចំណាយខាងការពារជាតិនិងការមានសមត្ថភាពទប់ទល់នឹងការវាយប្រហារ។ លោកបានកត់សម្គាល់ដោយមោទនភាពអំពីសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការធ្វើបច្ចុប្បន្នភាពទីតាំងកងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុនដោយតាំងទីកងកម្លាំងរហ័សរហួន ចល័តនិងមានភាពធន់ជាងមុន មានរួមទាំងកងវរសេនាធំ Marine Corps Regiment ផងដែរ។
ប្រទេសទាំងពីរក៏ពង្រឹងការចែកចាយព័ត៌មាន ការធ្វើការជាមួយគ្នាអំពីបច្ចេកវិទ្យាទំនើប មានរួមប្រព័ន្ធស្វ័យភាពសម្រាប់ធ្វើការរួមគ្នាជាមួយកងយន្តហោះប្រតិកម្មប្រយុទ្ធនិងប្រព័ន្ធការពារដែនអាកាសទំនើប និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងចង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនិងជប៉ុននិងមូលដ្ឋានឧស្សាហកម្ម។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Austin ក៏បានកត់សម្គាល់ការងារសំខាន់ដែលសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងធ្វើជាមួយពួកដៃគូមានគំនិតដូចគ្នា មានរួមប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ឥណ្ឌានិងប្រទេសហ្វីលីពីន«ដែលមានគុណតម្លៃនិងគោលដៅដូចគ្នាដើម្បីបន្តលើកតម្កើងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលសេរីនិងបើកចំហ»។
លោករដ្ឋមន្ត្រី Austin បានប្រកាសអំពីទស្សនកិច្ចរបស់លោកថា៖ «អ្វីដែលជាចំណុចសំខាន់គឺ សហរដ្ឋអាមេរិកនិងជប៉ុនបានធ្វើឱ្យមានការជឿនលឿនជាមួយគ្នា ហើយខ្ញុំមានការជឿទុកចិត្តថាសម្ព័ន្ធភាពរបស់យើងនឹងលូតលាស់ខ្លាំងជាងមុននៅពេលយើងកសាងបន្ថែមលើសន្ទុះនេះ»៕