Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​លើ​តួអង្គ​ក្នុង​ប្រទេស Bosnia and Herzegovina


លោក Milan Regeltija ជា​អតីត​ប្រធាន​​​ក្រុមប្រឹក្សា​​​​​ជាន់​ខ្ពស់​នៃ​តុលាការ​​ ​​​និង​​​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋអាជ្ញា​​ប្រទេស​ Bosnia and Herzegovina។
លោក Milan Regeltija ជា​អតីត​ប្រធាន​​​ក្រុមប្រឹក្សា​​​​​ជាន់​ខ្ពស់​នៃ​តុលាការ​​ ​​​និង​​​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋអាជ្ញា​​ប្រទេស​ Bosnia and Herzegovina។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ដើម​ខែ​មករា​ ក្រសួង​ការបរទេស​ស.រ.អ. បានចុចឈ្មោះអតីត​ប្រធាន​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​នៃ​តុលាការ ​និង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋអាជ្ញាប្រទេស​ Bosnia and Herzegovina ឈ្មោះ Milan Regeltija និងប្រធាន​ចលនា​សកម្មភាព​ប្រជាធិបតេយ្យហៅ​កាត់ PDA ​និង​ជា​សមាជិក​រ​ដ្ឋសភា​ឈ្មោះ​ Mirsad Kukic ​ដោយសារ​ការ​ទាក់ទិន​របស់​ពួក​គេជា​មួយ​អំពើ​ពុក​រលួយ។

ការ​ចុច​ឈ្មោះនេះ នាំឱ្យ​ Tegeltija និង​ Kukic គ្មាន​សិទ្ធិចូល​ក្នុង​ស.រ.អ.។ សកម្មភាព​របស់​ពួក​គេ​ ធ្វើឱ្យ​អន្តរាយ​ដល់​នីតិរដ្ឋ ជំនឿ​របស់​សាធារណជន​ ស្ថាប័នប្រជាធិបតេយ្យ និង​ដំណើរការសាធារណៈ​របស់​រដ្ឋាភិបាល​ពួក​គេ​ ព្រមទាំង​ដល់​សន្តិភាពនិង​ភាពសំបូរ​រុងរឿង​សម្រាប់ពលរដ្ឋប្រទេស Bosnia and​ Herzegovina​ ផងដែរ។ ការ​ចុចឈ្មោះ​ Kukic និង​ Tegeltija ​ត្រូវ​បាន​ធ្វើ​តាម​រយៈច្បាប់ឆ្នាំ២០២១ ​ស្តីពី​កម្មវិធី​ក្រសួង​ការបរទេស​ទាក់ទិន​នឹងកិច្ច​ប្រតិបត្តិការបរទេសនិងការ​ចាត់ចែង​ប្រាក់កាស។

មានហេតុផលនាំ​ឱ្យ​ជឿ​បានថា ​ក្នុង​ឋានៈគាត់ជាផ្លូវការ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​តុលាការ​ និង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋអាជ្ញា ឈ្មោះ​ Tegeltija បានប្រើ​ឥទ្ធិពល​និង​អំណាចនយោបាយរបស់គាត់​ដើម្បីទារ​យក​កម្រៃជា​ថ្នូរ​នឹង​ការ​ធ្វើអន្តរាគមន៍ក្នុង​ដំណើរការ​តុលាការ។ បន្ថែម​លើ​នេះ គាត់​បាន​លូកលាន់​ក្នុងការតែងតាំងមន្ត្រី​តុលាការ​ និងតំណែង​សាធារណៈ​ផង​ដែរ។

ក្នុងឋានៈជា​ផ្លូវការ​របស់​គាត់​ជា​អ្នកចាត់ចែង​ក្រុមហ៊ុន​រ៉ែ Banovici ដែល​ជារបស់​សាធារណៈ ឈ្មោះ Kukic បាន​ប្រើប្រាស់​មូលនិធិ​សាធារណៈសម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ក្នុង​ឋានៈ​ជាអ្នក​តំណាង​រាស្ត្រ​ម្នាក់​ គាត់​បានជ្រៀតជ្រែក​ក្នុង​ការ​ជួល​ ​និង​តែងតាំងបុគ្គលិកដើម្បី​ឱ្យ​បាន​ផលប្រយោជន៍ខាង​នយោបាយ​ផ្ទាល់​ខ្លួន។​

បន្ថែមលើ Tegeltija និង Kukuc ក្រសួង​ការបរទេស​ស.រ.អ. បានចុច​ឈ្មោះ​ប្រពន្ធ Tegeltija ឈ្មោះ Tijina Tegeltija ផងដែរ។​

រដ្ឋាភិបាល​ស.រ.អ. ក៏​បានចាត់វិធានការប្រឆាំង​នឹង​ឈ្មោះ Milorad Dodik ដែល​ត្រូវ​ជាសមាជិកម្នាក់​ក្នុងគណៈប្រធានាធិបតីនៃ​ប្រទេស​ Bosnia and​ Herzegovina ជាការ​ឆ្លើយ​តប​នឹង​សកម្មភាពពុករលួយ​ ​និង​សកម្មភាព​នាំ​ឱ្យ​មានអស្ថិរភាព។​ ការិយាល័យ​ត្រួតត្រាធនធានបរទេសហៅ OFAC នៃក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ. ​បានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចតាម​រយៈបទបញ្ជានីតិប្រតិបត្តិ​លេខ ១៤០៣៣ លើ Dodik ​និង​លើ​បណ្តាញផ្សាយ​ព័ត៌មាន​ដែលគាត់​ត្រួតត្រា។ បណ្តាញព័ត៌មាន Alternativn Televizija d.o.o. Banja Luka នៅ Banja Luka សាធារណរដ្ឋ​ Republika Srpska ជាកម្មសិទ្ធិ​ឯកជនរបស់ក្រុម​ហ៊ុន​មួយ​ មាន​ទាក់ទិន​ជា​មួយ​គ្រួសារ​ Dodik។ តែ​ Dodik ត្រួតត្រា​ ATV ​នៅ​ក្រោយ​ឆាក ដូចជា​ការតម្រូវ​ឱ្យ​គាត់​យល់ព្រមលើរឿង​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ទាក់ទិន​នឹង​ភាព​រសើប​ខាង​នយោបាយ។

ការចុច​ឈ្មោះ​ជន​ទាំង​នេះ ​បញ្ជាក់​អំពីការ​ប្តេជ្ញារបស់​ស.រ.អ.ដល់​អធិបតេយ្យភាពនិង​បូរណភាព​ដែនដី​នៃ​ប្រទេស ​Bosnia and​ Herzegovina នីតិរដ្ឋ​ និង​ស្ថាប័នប្រជាធិបតេយ្យ និង​អនាគ​តល្អ​ជាងមុនសម្រាប់​ពលរដ្ឋ​ប្រទេស​នេះ។ រដ្ឋាភិបាលស.រ.អ. នឹងបន្ត​ប្រើវិធានការ​សមរម្យ​ទាំង​អស់​ដើម្បី​ដោះស្រាយ​អំពើ​ពុក​រលួយ​ ​និង​អស្ថិរភាព​ក្នុង​តំបន់បាល់កង់​។ ​រដ្ឋមន្ត្រី​ការ​បរទេស ស.រ.អ.​ ​លោក Antony Blinken បានមានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​ស.រ.អ. «នឹង​បន្ត​ប្រើអំណាច​សមរម្យ​ដើម្បី​ផ្ចុងផ្តើម​ភាព​មាន​ការ​ទទួល​ខុសត្រូវខ្ពស់សម្រាប់ក្រុម​តួអង្គ​នៅ​ក្នុងតំបន់​នោះ ​និងនៅទូទាំង​ពិភពលោក៕

XS
SM
MD
LG