Accessibility links

Breaking News

បទវិចារណកថា៖ សិទ្ធិ​របស់​សង្គមស៊ីវិល​កាន់តែ​រួញតូច​ក្នុង​ប្រទេស​រុស្ស៊ី


រូបឯកសារ៖ សកម្មជន​សិទ្ធិ​មនុស្ស​ជនជាតិ​រុស្ស៊ី​អ្នកស្រី Lyudmila Alexeyeva (ឆ្វេង) សកម្មជន​ការពារ​បរិស្ថាន​អ្នកស្រី Yevgenia Chirikova (កណ្តាល) និង​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​លេចធ្លោ គឺ​លោក Lev Ponomaryov។
រូបឯកសារ៖ សកម្មជន​សិទ្ធិ​មនុស្ស​ជនជាតិ​រុស្ស៊ី​អ្នកស្រី Lyudmila Alexeyeva (ឆ្វេង) សកម្មជន​ការពារ​បរិស្ថាន​អ្នកស្រី Yevgenia Chirikova (កណ្តាល) និង​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​លេចធ្លោ គឺ​លោក Lev Ponomaryov។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែលឆ្លុះ​បញ្ចាំង​ពីទស្សនៈរបស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

សហរដ្ឋ​អាមេរិក ​បាន​សម្តែងកង្វល់​អំពីការ​ពង្រីក​ការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល​រុស្ស៊ីលើ​សង្គម​ស៊ីវិល។

កាល​ពី​ថ្ងៃទី​២៨ ​ខែ​ធ្នួ ក្រសួងយុត្តិធម៌​រុស្ស៊ី បាន​បន្ថែមបុគ្គល​ប្រាំ​នាក់​ទៀត​ ដោយ​មានរួម​បញ្ជូល​សកម្មជន​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​ម្នាក់​ គឺ​លោក​ Lev Ponomaryov ក្នុង​បញ្ជី​នៃ​អ្វីដែលហៅថា «ពួក​ភ្នាក់ងារ​បរទេស។ ជនបួននាក់ទៀត ​គឺអ្នកស្រី Lyudmila Savitskaya ជា​អ្នក​កាសែត លោក​ Denis Kamalyagin ​ជាបណ្ណាធិការសារព័ត៌មាន អ្នក​កាសែត​អនឡាញ លោក Sergei Markelov ​សិល្បករ​និង​សកម្មជនសិទ្ធិ​មនុស្ស​ Daria Apakhonchich។

អ្នកស្រី Savitskaya លោក​ Markelov និង​លោក Kamalyagin ជាអ្នក​រួមចំណែកក្នុង​ការផ្សាយនៃ​សេវា​ជា​ភាសា​រុស្ស៊ីនៃ​វិទ្យុ​អឺរ៉ុប​សេរី​ និងវិទ្យុសេរីភាពដែល​ឋិត​នៅក្រោមការមើល​ខុស​ត្រូវនៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយសាកល USAGM។

ចំណាត់ការ​របស់​រដ្ឋាភិបាល​រុស្ស៊ី​បែបនេះ​កត់​សម្គាល់​ជា​លើក​ដំបូង​ហើយ​ដែលពួក​បុគ្គល​ មិន​មែនអង្គការ​ទេ ​ត្រូវដាក់ក្នុង​បញ្ជីនៃក្រសួងយុត្តិធម៌​ដែល​ពង្រឹង​ការ​ពិនិត្យ​ពិច័យ​ខាង​ការិយាធិបតេយ្យ​ ការតម្រូវ​ឱ្យ​រាយការណ៍​ ការត្រួត​ពិនិត្យ​ធនធាន​ហិរញ្ញ​វត្ថុ​ និង​ការដាក់​ទណ្ឌកម្មតឹងតែង ប្រសិនបើ​ពួក​គេ​មិនបាន​គោរពតាមការ​តម្រូវតឹងរ៉ឹងនៃ​ច្បាប់នេះ​ទេនោះ។

ប្រទេស​រុស្ស៊ី បានអនុម័តច្បាប់​មួយកាល​ពីឆ្នាំ២០១២ ដែលអនុញ្ញាត​ឱ្យ​ខ្លួន​ចាត់​ទុកអង្គការ​ក្រៅ​រដ្ឋាភិបាលទទួលប្រាក់ពីបរទេសនិង​ក្រុមសិទ្ធិ​មនុស្សដែល​ខ្លួនយល់​ឃើញ​ថា​ទាក់ទិននឹងសកម្មភាពនយោបាយ​ ជា​ភ្នាក់ងារ​បរទេស។ បន្ទាប់​មកច្បាប់​នេះ ត្រូវ​បានពង្រីកដោយ​មានរួម​បញ្ចូលបណ្តាញផ្សាយ​ព័ត៌មាន ​និង​ពួកអ្នកកាសែត​ឯករាជ្យ។

កាល​ពី​ថ្ងៃទី​៣១​ ខែធ្នូ ​ឆ្នាំ២០២០ លោក​ប្រធានាធិបតី​ Vladimir Putin បានចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​បន្ថែមដើម្បី​ពង្រីក​ច្បាប់​នេះ​ ដែល​បុគ្គល​ម្នាក់​ ឬអង្គភាពមួយ​អាច​ត្រូវចាត់​ទុក​ជា​ផ្លូវការ​ជា​«ភ្នាក់ងារ​បរទេស​មួយ»​ ហើយ​បង្កើន​ទណ្ឌកម្ម​ដោយមានរួម​បញ្ចូល​ការឃុំឃាំង​ក្នុង​ពន្ធនាគារសម្រាប់ពួក​បុគ្គល​ ឬអង្គការ​ត្រូវចាត់​ទុក​ថា ​ជា​ភ្នាក់ងារបរទេស​ដែល​មិនបានប្រាប់អង្គភាព​ផ្លូវការអំពីឋានៈពួក​គេ ឬ​ប្រកែកមិនព្រមរាយការណ៍អំពីសកម្មភាពពួក​គេ។ អង្គការ​ Amnesty International បានហៅ​សេចក្តីព្រាង​ច្បាប់នេះថា ​ជា​«ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ថ្មី​មួយ​លើក្រុម​សង្គម​ស៊ីវិល​និង​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្សដែល​ងើប​ឈរ​ប្រឆាំងដើម្បីយុត្តិធម៌​និង​សេចក្តីថ្លៃ​ថ្នូរ»។

អ្នកនាំ​ពាក្យ​រងនៃក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិកលោក​ Cale Brown បាន​និយាយ​នៅ​ក្នុង​សារ Twitter មួយ​ថា ដោយចាត់ទុកបុគ្គល​ទាំង​ប្រាំ​នាក់នេះ​ថាជា«ពួកភ្នាក់ងារបណ្តាញ​ព័តមានបរទេស»រដ្ឋាភិបាល​រុស្ស៊ី​ កំពុង«បង្កើនការ​បង្ក្រាប​លើសង្គម​ស៊ីវិល​...ក្នុង​ការគំរាម​កំហែង​ប្រឆាំង​នឹង​បណ្តាញព័ត៌មាន​ឯករាជ្យ»។

អ្នកនាំ​ពាក្យ​រងនៃក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិកលោក Cale Brown ក៏បាន​កត់សម្គាល់​ដែរ​ថា «ប្រទេស​រុស្ស៊ី​អនុម័តច្បាប់ថ្មីៗ​មួយ​ចំនួន​ដែល​ពង្រីកអំណាច​រដ្ឋាភិបាលដោយ​រឹតត្បិត​ថែម​ទៀតលើសេរីភាពខាងការនិយាយ​ស្តីបញ្ចេញ​មតិ​ សេរីភាព​កាសែត​ និង​សេរីភាព​ខាងការរួមប្រជុំ​ដោយផ្តល់​វិធី​បន្ថែម​សម្រាប់​បង្ក្រាប​ការពិតជាក់​ស្តែងដែល​ខ្លួនមិន​ចូល​ចិត្ត​និង​បំបាត់​សំឡេង​ប្រឆាំង»។

លោក Cale Brown បាន​និយាយ​ថែម​ទៀត​ថា «ការកែប្រែ​ច្បាប់​ស្តី​ពីភ្នាក់ងារ​បរទេស​ជា​ការណ៍គួរឲ្យ​បារម្ភ ព្រោះ​ការណ៍​នេះ ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​អនុវត្តការដាក់​បន្ទុក​ឲ្យ​ចុះ​ឈ្មោះនិង​ការ​តម្រូវ​ឱ្យដាក់ឈ្មោះ អាច​ជំទាស់​នឹង​សកម្មភាពអង្គការ​មួ​យ​និងអាច​ចាប់​ដាក់គុកពួក​ជន​ទាំងឡាយ​ណាដែលត្រូវ​រក​ឃើញថា​រំលោភ​លើច្បាប់​នេះ។​ យើង​អំពាវនាវដល់ប្រទេស​រុស្ស៊ីឱ្យ​គោរពសិទ្ធិពល​រដ្ឋរបស់​ខ្លួន»៕

XS
SM
MD
LG