Accessibility links

Breaking News

បទវិចារណកថា៖ ការ​ដេញ​តាម​ចាប់​ពួក​អ្នក​ជួញដូរ​ថ្នាំ​ញៀន


រូបឯកសារ៖ មន្ត្រីគយ និង​មន្រ្តី​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក បង្ហាញពី​ថ្នាំញៀន​ប្រមាណ​​៧៥​គីឡូក្រាម ដែល​ត្រូវបាន​រឹបអូស បន្ទាប់ពី​វា​ត្រូវបាន​គេ​បណ្តែត​ទឹក​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិក។
រូបឯកសារ៖ មន្ត្រីគយ និង​មន្រ្តី​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក បង្ហាញពី​ថ្នាំញៀន​ប្រមាណ​​៧៥​គីឡូក្រាម ដែល​ត្រូវបាន​រឹបអូស បន្ទាប់ពី​វា​ត្រូវបាន​គេ​បណ្តែត​ទឹក​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិក។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្នាំ​ញៀន Fentanyl ដែល​ត្រូវ​បានគេ​ជួញដូរចូល​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ ជា​ដើមហេតុជាង​៦៣ភាគរយ​នៃ​ករណី​ការ​ស្លាប់​មនុស្ស ​៩៦.៧៧៩ នាក់​ដោយសារ​ការ​ប្រើ​ថ្នាំហួស​ចំណុះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ចន្លោះ​ខែ​មីនា ឆ្នាំ២០២០​ដល់​ឆ្នាំ២០២១។ ដើម្បី​ទប់ស្កាត់ការ​ហូរចូល​ថ្នាំ​ញៀន​ក្នុង​សហរដ្ឋ​អាមេរិក សហរដ្ឋ​អាមេរិក​ បាន​តាំង​ចិត្ត​ដល់​កិច្ចខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទាំង​មូល​ដើម្បី​កាត់បន្ថយ​តម្រូវការ​របស់​សហរដ្ឋ​អាមេរិក ​ហើយ​នឹង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នៃ​ការជួញដូរ​ថ្នាំ​ញៀន ​និង​ឧក្រិដ្ឋកម្ម​ជួញដូរ​ដែល​មាន​ការ​ចាត់តាំង​ទូទាំង​សាកលលោក​ និង​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។

កាលពីពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស បាន​ប្រកាស​ផ្តល់​រង្វាន់​ជា​ប្រាក់​រហូត​ដល់​៥លាន​ដុល្លារ ចំពោះ​ព័ត៌មាន​ដែល​នាំឲ្យ​មាន​ការ​ចាប់ខ្លួន​ ឬ​កាត់ទោស​អ្នក​ជួញដូរ​ថ្នាំញៀន​៤នាក់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋ Chihuahua និង Sinaloa នៃ​ប្រទេស​ម៉ិកស៊ិក។ Aureliano Guzman-Loera ដែល​ជាបងប្អូន​ប្រុស​របស់ Joanquin Guzman-Leora អតីត​មេដឹកនាំ​ក្រុម​ជួញដូរ​ថ្នាំ​ញៀន Sinaloa Cartel ហើយ​នឹង​បងប្អូន​ប្រុស Ruperto Salgueiro-Nevarez, Jose Salgueiro-Nevarez, និង Heriberto Salgueiro-Nevarez សុទ្ធ​តែប្រតិបត្តិការ​នៅក្រោម​អង្គការមេ គឺ​សហព័ន្ធ​ក្រុម​ជួញ​ដូរ​ថ្នាំ​ញៀន Sinaloa Cartel។

Aureliano Guzman-Leora និង​ក្រុម​បង​ប្អូន​ប្រុស Salgueiro-Nevarez បាន​រងការចោទប្រកាន់​ពី​ការ​រំលោភ​ច្បាប់​ប្រឆាំង​នឹង​ថ្នាំ​ញៀន​សហរដ្ឋ​អាមេរិក រួមទាំង​ការឃុបឃិត​អន្តរជាតិ​ដើម្បី​ចែកចាយ​កញ្ឆា ថ្នាំ​ញៀន​កូកាអ៊ីន Methamphetamine និង Fentanyl ផងដែរ។

រង្វាន់​នេះ បាន​បន្ថែម​លើ​សេចក្តី​ប្រកាស​នៃ​ការចោទប្រកាន់​របស់​ក្រសួង​យុត្តិធម៌​លើ Aureliano Guzman-Loera និង​បងប្អូន​ប្រុស​៣នាក់​ទៀត​ត្រកូល Salgueiro-Nevarez ចំពោះ​ការរំលោភ​ច្បាប់​ការជួញ​ដូរ​ថ្នាំ​ញៀន​អន្តរជាតិ​ណាកូទិក។

រង្វាន់​នេះ ត្រូវ​បាន​ផ្តល់​ឲ្យ​នៅក្រោម​កម្មវិធី​ការផ្តល់​រង្វាន់​ជូនចំពោះការប្រឆាំង​នឹង​ការជួញដូរថ្នាំញៀន​ណាកូទិក​របស់​ក្រសួង​ការបរទេស។ ឧក្រិដ្ឋជន​ និង​អ្នក​ជួញដូរ​ថ្នាំញៀន​ណាកូទិក​សំខាន់ៗ​ចំនួន​៧៥នាក់ ​បាន​ត្រូវ​នាំខ្លួន​ទៅកាន់​តុលាការ​នៅ​ក្រោម​កម្មវិធី​ការផ្តល់រង្វាន់​ប្រឆាំង​នឹង​ការជួញដូរ​ថ្នាំ​ញៀន​ណាកូទិក​ និង​កម្មវិធី​ឧក្រិដ្ឋកម្ម​ការជួញដូរ​ថ្នាំ​ញៀន​ឆ្លង​ដែន​ ដែល​មាន​ការចាត់តាំង​ចាប់តាំង​ពី​ឆ្នាំ១៩៨៦ មក។ ក្រសួង​ការបរទេស បាន​បង់​ប្រាក់​ជាង​ ១៣៥ លាន​ដុល្លារ​ដែល​ជារង្វាន់​សម្រាប់​ព័ត៌មាន​ដែល​នាំឲ្យ​មាន​ការចាប់​ខ្លួន​នេះ។

ការិយាល័យ​កិច្ចការ​ថ្នាំញៀន​ណាកូទិកអន្តរជាតិ​និង​ពង្រឹង​ច្បាប់ បាន​រៀបចំ​ចាត់ចែង​កម្មវិធី​ផ្តល់​រង្វាន់​ថ្នាំញៀន​ណាកូទិក​នេះ​ ដោយ​មានការសម្របសម្រួល​ដ៏​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ប្រឆាំង​គ្រឿង​ញៀន ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត ​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​នៃ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​និង​គយ​សហរដ្ឋ​អាមេរិក ​និង​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ សកម្មភាព​ទាំង​នេះ បង្ហាញ​ថា ការតាំងចិត្ត​របស់​ក្រសួង​ដើម្បី​គាំទ្រ​កិច្ចខំប្រឹងប្រែង​ពង្រឹង​ច្បាប់ដើម្បី​នាំយក​ឧក្រិដ្ឋជនជួញដូរ​ថ្នាំ​ញៀន​អន្តរជាតិ​ឡើង​តុលាការ៕

XS
SM
MD
LG