Accessibility links

Breaking News

បទវិចារណកថា៖ កូរ៉េ​ខាងជើង​បន្ត​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាងច្បាស់​ក្រឡែត​និង​មិន​អាច​ទទួល​យក​បាន


រូបឯកសារ៖ ប៉ុស្តិ៍​យាម​យោធា​កូរ៉េ​ខាងជើង និង​ប៉ុស្តិ៍​កូរ៉េ​ខាងត្បូង មើល​ពី​ទីក្រុង Paju ប្រទេស​កូរ៉េ​ខាងត្បូង។
រូបឯកសារ៖ ប៉ុស្តិ៍​យាម​យោធា​កូរ៉េ​ខាងជើង និង​ប៉ុស្តិ៍​កូរ៉េ​ខាងត្បូង មើល​ពី​ទីក្រុង Paju ប្រទេស​កូរ៉េ​ខាងត្បូង។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ដប់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ចាប់តាំងពី​ការចេញផ្សាយ​របាយការណ៍​របស់​គណៈ កម្មការ​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​នៅ​សាធារណរដ្ឋ​ប្រជាធិប តេយ្យ​ប្រជាមានិត​កូរ៉េ។ របាយការណ៍​នេះ​បាន​ចងក្រង​ជា​ឯកសារ​ភស្តុតាង​នៃ​ការរំ លោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ការរីករាលដាល និង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ច្បាស់​ក្រឡែត​និង​មិន​អាច​ទទួល​យក​បាន​ដោយ​កូរ៉េ​ខាងជើង។ ក្នុង​របាយការណ៍​នោះ​បាន​អះអាង​ថា កូរ៉េខាងជើង​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​បំពាន​ដែល​ស្មើនឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ជាអកុសល មួយ​ទសវត្សរ៍​ក្រោយ​មក ការរំលោភ​សិទ្ធិ​មនុស្ស​នៅតែ​កើត​មាន​ដដែល។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង ក្នុង​ពិធី​រំឭក​ខួប​លើក​ទី១០នៃ​ការចេញ​ផ្សាយ​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ​ថា កូរ៉េ​ខាងជើង​នៅតែ​ជា​របប​គាបសង្កត់​ខ្លាំង​បំផុត​មួយ​នៅក្នុង​ពិភពលោក ដោយ​ដាក់​ការរឹតត្បិត​យ៉ាងខ្លាំងក្លា​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ការជួប​ប្រមូលផ្តុំគ្នា​ដោយ​សន្តិវិធី សមាគម សាសនា ឬ​ជំនឿ និង​ចលនា។ ការបំពាន​និង​ការរំលោភ​បំពាន​ទាំងនេះ ក៏​ដូចជា​ទំនាក់ទំនង​ដែល​មិន​អាច​បំបែក​បាន​រវាង​ពួកគេ និង​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​កាំជ្រួច​ផ្លោង​ខុសច្បាប់​របស់​កូរ៉េ​ខាងជើង ត្រូវបាន​ចងក្រង​ជា​ឯកសារ​យ៉ាង​ហ្មត់ចត់។

ការប្រើប្រាស់​គោលនយោបាយ​ចែកចាយ​ស្បៀងអាហារ​របស់​កូរ៉េ​ខាងជើង ដែល​លម្អៀង​ទៅ​យោធា​ បាន​នាំឱ្យ​មាន​កង្វះ​អាហារូបត្ថម្ភ​រយៈពេលយូរ​ក្នុង​ចំណោម​ពលរដ្ឋ​របស់​ខ្លួន។ ការបដិសេធ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​យ៉ាងទូលំ​ទូលាយ​នោះ អនុញ្ញាតិ​ឱ្យ​កូរ៉េ​ខាងត្បូង​អាច​ចំណាយ​ធនធាន​របស់​ខ្លួន​ដោយ​មិន​កំណត់​ដែល​ធនធាន​ទាំងនោះ​ភាគច្រើន​បាន​មក​ពី​សកម្មភាព​តាម​អ៊ីនធឺណែត​ខុសច្បាប់​របស់​ខ្លួន ហើយ​យក​ទៅ​ចំណាយ​លើ​ការអភិវឌ្ឍ​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​កាំជ្រួច​ផ្លោង។

កាលពី​ខែសីហា​ឆ្នាំមុន ក្នុង​អំឡុងពេល​ដែល​សហរដ្ឋ​អាមេរិក​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បើកចំហ​ជាលើក​ដំបូង​របស់ខ្លួន​ចាប់ តាំងពី​ឆ្នាំ២០១៧ ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង។ រដ្ឋ​សមាជិក​ចំនួន​៥២ និង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​បន្ត​ផ្តោត​ទៅ​លើ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការរំលោភ​បំពាន​របស់​កូរ៉េ​ខាងជើង។ សេចក្តី​ថ្លែងការណ៍​រួម​បាន​និយាយ​ថា «នៅ​ឆ្នាំ​នេះ យើង​នឹង​ធ្វើការ​ដើម្បី​ធានា​ថា ក្រុមប្រឹក្សា​សន្តិសុខ​នៅតែ​បន្ត​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​នេះ‍»។

សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​បាន​អំពាវនាវ​ឱ្យ​មាន​«កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​ឡើងវិញ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការរំលោភ​បំពាន​នៅក្នុង​ប្រទេស​[កូរ៉េខាងជើង]។ ហើយ​យើង​ជំរុញ​ឱ្យ​[កូរ៉េ​ខាងជើង] គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ចប់​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការរំលោភ​បំពាន​ទាំងអស់ រួមទាំង​ការដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហា​ពាក់ព័ន្ធនឹង​ការចាប់ពង្រត់ អ្នកជាប់ឃុំ និង​អ្នកទោស​សង្គ្រាម​ដែល​មិន​ទាន់​ធ្វើ​មាតុភូមិ​និវត្តន៍ និង​ចូលរួម​ជាមួយ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​សម្រេច​គោល​បំណង​ទាំង​នោះ»។

សេចក្តី​ថ្លែងការណ៍​រួម​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ចូលរួម​ក្នុង​ការធ្វើឱ្យ​ប្រទេស​កូរ៉េ​ខាងជើង​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការរំលោភ​បំពាន​របស់ខ្លួន​ដោយ​ការអនុវត្ត​អនុសាសន៍​របស់​គណៈកម្មការ​ស៊ើបអង្កេត​អង្គការ​សហ​ប្រជាជាតិ៕

XS
SM
MD
LG