Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ឆ្នាំ២០២៣


រូបឯកសារ៖ ទង់ជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ដោត​នៅ​តាម​ចិញ្ចើម​ផ្លូវ។
រូបឯកសារ៖ ទង់ជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ដោត​នៅ​តាម​ចិញ្ចើម​ផ្លូវ។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​អាមេរិកាំង

នៅ​ថ្ងៃ​ចន្ទ​នៃសប្តាហ៍ចុងក្រោយ​ក្នុង​ខែ​ឧសភា ពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន។ វា​ជា​ថ្ងៃ​មួយ​ដើម្បី​ចងចាំ​បុរស​និង​ស្ត្រីទាំងអស់​ក្នុង​សេវាកម្ម​យោធា​ដែល​បាន​ស្លាប់​ដើម្បី​ការពារ​ប្រទេស​របស់​ខ្លួន​និង​បុព្វហេតុ​របស់​ប្រទេស​ និង​ដើម្បីផ្តល់កិត្តិយស​ចំពោះ​ការលះបង់​របស់​ពួក​គេ។

លោក​ប្រធានាធិបតី Joe Biden បាន​មាន​ប្រសាសន៍​ថា៖ «ពួកគេ​នៅ​ជា​ជួរៗប្រកប​ដោយ​ភាពល្បី​ខ្ទរខ្ទាយ​និង​កិត្តិយស​នៅ​កន្លែង​បញ្ចុះ​សព Arlington យ៉ាងស្ងៀមស្ងាត់និង​កន្លែង​បញ្ចុះ​សព​នៅ​តំបន់​អឺរ៉ុប និងនៅ​ទូទាំង​ប្រទេស​របស់​យើង ក្នុង​ទីក្រុង​តូច​ធំ។ ពួកគេជាកូន​ស្រី​និងកូនប្រុស​ជាទី​ស្រឡាញ់​របស់​ប្រទេស​អាមេរិក​ដែល​បាន​ហ៊ាន​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​រក្សា​និង​ការពារ​គំនិត​មួយ​ដែលខុសពី​អ្នក​ដ៏​ទៃទៀត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​គឺ៖ គំនិត​របស់​សហរដ្ឋ​អាមេរិក។ ហើយ​សព្វថ្ងៃ​នេះ ក្នុង​នាម​ជា​ប្រទេស​ជាតិ​មួយ យើង​បាន​អនុវត្ត​ទម្លាប់​ដ៏​ពិសិដ្ឋ​នេះ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​និង​ដើម្បី​ចងចាំ»។

ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ជាតំណាង​នៃ​ការជំពាក់​គុណ​របស់​អ្នក​ដែល​កំពុង​មាន​ជីវិត​ដល់​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ធ្វើ​ឱ្យ​មាន​សេរីភាព​សម្រាប់​ប្រទេស​របស់​ខ្លួន។ អ្នក​ខ្លះ​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ អ្នក​ខ្លះ​ស្លាប់​ដោយសារ​ជម្ងឺ។ អ្នក​ដ៏​ទៃទៀត​បាន​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​គុក​នៅ​បរទេស​ ហើយ​មិន​ដែល​បាន​វិលត្រឡប់​មកវិញ។ អ្នក​ទាំង​នោះ​ភាគច្រើន​ស្លាប់ពេល​នៅ​ក្មេង​ដើម្បី​ការពារ​ឧត្តមគតិ​និង​សេរីភាព​របស់​ប្រទេស​ជាតិ​ខ្លួន។ ហើយ​រាប់​ពាន់​នាក់​ទៀត​បាន​ស្លាប់​ដើម្បី​ការពារ​សេរីភាព​របស់​ប្រទេស​ដ៏​ទៃ​ទៀត​ដូចជា៖ នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង អឺរ៉ុប ប៉ាស៊ីហ្វិក អាស៊ី​ និង​តំបន់​មជ្ឈិម​បូព៌ា។

លោក​ប្រធានាធិបតី Biden មាន​ប្រសាសន៍​ទៀត​ថា៖ «សេរីភាព​មិន​ដែល​បាន​មកដោយ​ទទេនោះ​ទេ។ លទ្ធិ​ប្រជាធិបតេយ្យ តែងតែ​តម្រូវ​ឱ្យ​មាន​អ្នកក្លាហាន។ គ្រប់​ជំនាន់​មនុស្សត្រូវតែ​ឈ្នះសត្រូវ​របស់​លទ្ធិប្រជាធិបតេយ្យ។ ហើយមនុស្សគ្រប់​ជំនាន់មាន​វីរបុរស​ចាប់​កំណើត​ដែល​នឹង​សម្រក់​ឈាម​ដើម្បី​អ្វីដែលពួកគេ​និង​យើង​ស្រឡាញ់​ចង់​បាន»។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ យើង​ចងចាំ​ទិវា​នេះ ហើយ​យើង​បញ្ជាក់​ឡើងវិញ​ថា​ សេរីភាព​សាកសម​នឹង​ធ្វើ​ការលះបង់។ ប្រជាធិបតេយ្យ​មិន​មែន​ល្អ​ឥតខ្ចោះ​នោះ​ទេ វា​មិន​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ។ ក៏ប៉ុន្តែ វា​សាកសម​នឹង​ប្រយុទ្ធ​ដើម្បី​វា ប្រសិន​បើ ចាំបាច់ សាកសម​ស្លាប់​ដើម្បី​វា»។

លោក Biden និយាយ​ទៀត​ថា៖ «លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ជា​អំណោយ​ដ៏​ធំ​បំផុត​របស់​យើង​ក្នុង នាម​ជា​ប្រទេស​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ពលីកម្ម​ដោយ​អ្នក​ដែល​យើងបាន​បាត់បង់។ ប្រជាធិបតេយ្យ​របស់​យើង​ជា​របៀប​មួយ​ដែល​យើង​បាន​អនុវត្ត​ការងារ​ជា​ប្រចាំ​សម្រាប់​សហព័ន្ធ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ហើយយើង​មិន​ទាន់បាន​ធ្វើ​វា​ឱ្យ​ល្អ​ឥត​ខ្ចោះ​នៅឡើយ​ទេ ក៏ប៉ុន្តែ​យើង​មិន​ដែល​ឈប់​ព្យាយាម​បើក​ចំហរ​ទ្វារ​កាន់តែ​ធំឡើង​នូវ​ឱកាស​និង​វិបុលភាព​និង​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​ទីកន្លែង​នោះ​ទេ»។

លោក​ប្រធានាធិបតី Biden បានថ្លែងថា៖ «នេះ​ជា​បេសកកម្ម​របស់​យើង។ ការរំឭក​វិញ្ញាណក្ខន្ធរបស់​យើង​ចំពោះ​ពួកគេ​មិន​ត្រូវ​ធ្វើតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៅពេល​ដែល​យើង​ផ្អាក​សកម្មភាព​មួយ​ភ្លែត​ដើម្បី​ធ្វើ​ការបន់ស្រន់ នោះទេ។ វា​ត្រូវតែ​ជា​ការតាំងចិត្ត​ប្រចាំ​ថ្ងៃ​ដើម្បី​អនុវត្ត រួបរួម​គ្នា ដើម្បីឱ្យបាន​សាកសម​នឹង​តម្លៃ​ដែល​បាន​លះបង់»៕

XS
SM
MD
LG