Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក បញ្ជូន​ជំនួយ​បន្ទាន់​ទៅ​ប្រទេស​ហៃទី


ជនរងគ្រោះ​ដោយសារ​ការរញ្ជួយដី ព្យាយាម​ចាប់​យក​ថង់​ស្បៀង​អាហារ ក្នុង​អំឡុងពេល​នៃ​ការចែកចាយ​ស្បៀងអាហារ​នៅ​ទីក្រុង Les Cayes ប្រទេស​ហៃទី កាលពី​ថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១ ប្រាំពីរថ្ងៃ បន្ទាប់ពី​ការរញ្ជួយដី​កម្រិត ៧.២ រ៉ិចទ័រ​វាយប្រហារ​តំបន់​នោះ។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅពេល​ដែលការរញ្ជួយផែនដីខ្លាំង​មួយនៅ​ប្រទេស​ហៃទី កាលពី​ខែ​មករា​ ឆ្នាំ២០១០ បណ្តាល​ឱ្យមនុស្សជាង១សែន ៥ម៉ឺន​នាក់ ស្លាប់ សហរដ្ឋ​អាមេរិក​ បានឆ្លើយ​តបគ្រា​មានអាសន្នមួយ​ ដោយ​បានបញ្ជូន​ក្រុម​អ្នក​ស្វែង​រក និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ក្រុមបុគ្គលិក​ពេទ្យ​ព្រម​ទាំងម្ហូបអាហារគ្រា​មាន​អាសន្ន​ ទឹក បរិក្ខារពេទ្យ​និង​អនាម័យរាប់​រយ​តោន និងទី​ជម្រកបណ្តោះ​អាសន្ន​។

កាល​ពី​ថ្ងៃទី១៤ ខែសីហា​ មានការ​រញ្ជួយផែនដី​ធំមួយ​លើក​ទៀតក្នុង​ប្រទេស​ហៃទីបណ្តាល​ឱ្យ​មនុស្សច្រើន​នាក់​បាត់​បង់ជីវិត រងរបួស​និងការខូចខាត​ជាច្រើន ហើយ​សហរដ្ឋ​អាមេរិក ​បានផ្តល់ការឧបត្ថម្ភ​ជាបន្ទាន់ទៀតដល់​ប្រជារាស្ត្រហៃទី។

លោក​ប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា «នៅ​ពេល​ដែល​ប្រជារាស្ត​ហៃទី​មានបញ្ហាជាឧបសគ្គច្រើន ខ្ញុំ​មានការ​ក្រៀម​ក្រំដោយការរញ្ជួយ​ផែនដីដែល​បានកើត​ឡើង​នៅ​ Saint-Louis du Sud ប្រទេស​ហៃទី កាល​ពី​ព្រឹកមិញ។ ខ្ញុំសម្តែង​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុតរបស់យើងដល់ក្រុម​ជន​ទាំង​ឡាយណាដែល​បានបាត់​បង់ជនជា​ទីស្រឡាញ់​ ឬ​បានឃើញផ្ទះនិងហាង​ជំនួញ​ពួក​គេ​បាក់បែក។ ខ្ញុំ​បាន​អនុម័ត​ឱ្យ​មានការ​ឆ្លើយ​តបជាបន្ទាន់មួយ និង​បាន​តែងតាំង​លោក​ស្រី Samantha Power អភិបាល​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID ជា​មន្ត្រីជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​សម្រប​សម្រួលកិច្ច​ប្រឹងប្រែង​នេះ»។

លោកប្រធានាធិបតី​បាន​មានប្រសាសន៍​ទៀត​ថា «តាមរយៈ USAID យើង​គាំទ្រកិច្ច​ប្រឹងប្រែងវាយតម្លៃ​ការ​ខូចខាតនិង​ជួយដល់​កិច្ច​ប្រឹងប្រែង​រក​អ្នក​រងរបួស​ ​និង​អ្នកដែល​ត្រូវ​កសាង​ជីវិត​ឡើងវិញ។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជាមិត្ត​ភ័ក្តិជិត​ស្និទ្ធនិង​ឋិត​ថេរមួយ​របស់​ប្រជារាស្ត្រ​ហៃទី ​ហើយយើងនឹងនៅ​ទី​នោះនៅក្រោយ​សោកនាដកម្ម​នេះ»។

ប្រទេសហៃទីជា​កន្លែងមួយដែលមានគ្រោះ​មហន្តរាយ​ធម្មជាតិញឹកញយ​ ដូច​ជាខ្យល់​ព្យុះ​សង្ឃរា​ និងការរញ្ជួយ​ផែនដី​ជា​ដើម។ ដោយគិតគូរ​អំពី​រឿង​ទាំងអស់​នេះទើប USAID បានចាប់​ផ្តើមផ្តល់​ការ​គាំទ្រ​ដល់អង្គការ​ទេសន្តរប្រវេសន៍អន្តរជាតិ ​កម្មវិធីស្បៀង​អាហារ​ពិភព​ និង​លោក​អង្គការ​សហប្រជាជាតិ​ ដើម្បី​ផ្គត់ផ្គង់ជំនួយ​សង្គ្រោះ​គ្រា​មានអាសន្ន និង​ស្បៀង​អាហារ​ទុកជាមុន​សម្រាប់​ពេល​មាន​មហន្តរាយ​ធម្មជាតិ​ ព្រម​ទាំងដើម្បីអភិវឌ្ឍន៍​សមត្ថភាព​ក្រុម​បុគ្គលិក​រដ្ឋាភិបាល​ហៃទីសម្រាប់​ចាត់​ចែងកន្លែង និង​បញ្ជូន​សម្ភារៈនៅ​ពេល​ចាំ​បាច់។ នេះ​មាន​ន័យថា ​នៅ​ពេលដែលគ្រោះ​មហន្តរាយ​ធម្មជាតិនៅ​ហៃទី​កើតឡើង សម្ភារៈ​សម្រាប់​ជួយ​ជីវិតមាន​ជា​ស្រេចសម្រាប់​ចែកចាយដល់​ប្រជារាស្ត្រ​រង​ផល​ប៉ះពាល់។

គតិ​បណ្ឌិតនៃសេចក្តី​សម្រេចនេះ​ ត្រូវបាន​បង្ហាញ​ឲ្យឃើញ​យ៉ាងជាក់​ច្បាស់នៅ​ក្រោយ​ការ​រញ្ជួយ​ផែន​ដី​នៅប្រទេស​ហៃទី ​នៅពេ​ល​បណ្តា​ដៃគូ​របស់ USAID អាចចាប់ផ្តើម​ចែកចាយជំនួយ​សង្គ្រោះ​ជា​បន្ទាន់​។ លើសពីនេះទៀត USAID បានបញ្ជូនក្រុមផ្តល់​ជំនួយនៅ​ពេលមាន​មហន្តរាយហៅ DART ​តែមួយ​ថ្ងៃក្រោយ​ការ​រញ្ជួយ​ផែនដី​នោះ។ មកដល់​ថ្ងៃ​ទី១៦ ខែសីហា តាមសំណើ​របស់រដ្ឋាភិបាល​ហៃទី​ USAID បាន​បញ្ជូន​ក្រុមស្វែង​រក និង​ជួយ​សង្គ្រោះ​ដ៏ចំណាន​ទៅ​ប្រទេស​នេះ​ ដែល​នៅពេលនេះកំពុងរុករក និង​ជួយ​សង្គ្រោះ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី DART និង​ដោយ​មានការ​សម្របសម្រួល​ជា​មួយ​ជនជាតិហៃទីនៅ​នឹង​កន្លែង។

USAID ​ក៏បាន​ទទួលការគាំទ្រ​ពី​ទី​បញ្ជាការ​ខាង​ត្បូងនៃក្រសួងការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​និង​ក្រុម​បុគ្គលិកនៅ​ក្នុង​និង​ជុំវិញតំបន់​មហន្តរាយ​ និងបានដឹកអ្នករបួស​ទៅ​ព្យាបាល​នៅទីក្រុងព័រអូប្រាំងផង​ដែរ៕

XS
SM
MD
LG