Accessibility links

Breaking News

បទ​វិចារណកថា៖ ផល​ប្រយោជន៍​របស់​​​​​​​​​រុស្ស៊ី​ក្នុង​ការ​​​​​​ជ្រើសរើស​យក​សន្តិភាព


រូបឯកសារ៖ រូបភាព​ពី​ផ្កាយ​រណប​​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ Maxar Technologies បង្ហាញ​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ទាហាន​នៅ​ក្រុង​ Bakhchysarai តំបន់ Crimea ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ រូបភាព​ពី​ផ្កាយ​រណប​​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ Maxar Technologies បង្ហាញ​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ទាហាន​នៅ​ក្រុង​ Bakhchysarai តំបន់ Crimea ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អនុរដ្ឋមន្ត្រីការ​បរទេស​ស.រ.អ.លោកស្រី Wendy Sherman បានមានប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយទៅ​កាន់អង្គ​ប្រជុំនៃ​អង្គការ​យុទ្ធសាស្ត្រ Yalta ស្តីពីទ្វីប​អឺរ៉ុបថា៖ «ប្រទេស​រុស្ស៊ី​កំពុង​បង្កើនការគំរាម​កំហែង​ដល់​ប្រទេសអ៊ុយក្រែន។ រុស្ស៊ី​បានប្រមូល​ទាហានជាង​មួយ​សែន​នាក់តាម​ព្រំដែន​អ៊ុយក្រែន​នៅក្នុងការ​បង្កើន​កង​កម្លាំង​យោធា​ដោយ​គ្មានការ​បង្ករឿង​ពី​អ៊ុយក្រែន និង​បាន​បញ្ជូនទហាន​បន្ថែម​ទៅ​កាន់ប្រទេស​បេឡារុស​ សម្រាប់ការធ្វើ​សមយុទ្ធធំៗ»។ ​វោហារសាស្ត្រ​របស់រដ្ឋាភិបាល​ក្រុង​មូស្គូកាន់​តែ​ខ្លាំង​ក្លា​និង​គ្មានការ​ពិត​ច្រើន​ជាងមុន ​ដោយ​ធ្វើ​ឱ្យ​គេ​ឃើញ​ថា​អ៊ុយក្រែនជា​អ្នក​ឈ្លានពាន​ទៅ​វិញ។

លោកស្រី Sherman បាននិយាយទៀតថា៖ «គ្មានការបញ្ជាក់​ថា​ជា​ការត្រឹមត្រូវខាង​ការការពារដែល​នាំឱ្យរុស្ស៊ី​ប្រមូល​ផ្តុំ​ទាហាន​ច្រើននាក់​នៅក្នុង​ពេល​ខ្លី​បែបនេះតាម​ព្រំដែនអ៊ុយក្រែន​ទេ។ ប្រទេស​អ៊ុយក្រែនមិន​បាន​ដាក់​ឱ្យ​មានការ​គំរាម​កំហែងដល់​រុស្ស៊ី​ឡើយ»។

លោកស្រី​អនុរដ្ឋមន្ត្រី Sherman បាន​កត់​សម្គាល់ថា៖ «គឺប្រទេសរុស្ស៊ី​ដែល​បានលុកលុយអ៊ុយក្រែន​កាលពី​ឆ្នាំ២០១៤ និង​បានកាន់កាប់តំបន់ Crimea រហូត​ដល់​សព្វថ្ងៃនេះ»។ រុស្ស៊ីបន្ត​បញ្ឆេះ​សង្គ្រាម​ក្នុង​ប៉ែក​ខាង​កើត​នៃប្រទេស​អ៊ុយក្រែន ដែល​នាំ​ឱ្យ​មនុស្ស​ជិត១ម៉ឺន៤ពាន់នាក់​ស្លាប់និង​បានបំផ្លាញ​ក្រុង​ទាំងមូល។ គឺ​ប្រទេស​រុស្ស៊ី​និងក្រុម​អាយ៉ងពួក​គេ​ដែល​ឃុំឃាំង​ជនជាតិ​អ៊ុ​យក្រែនរាប់រយ​នាក់​ជា​អ្នកទោស​នយោបាយ។ ហើយ​គឺ​ដោយសារ​សកម្មភាព​របស់​រុស្ស៊ីដែល​បណ្តាល​ឱ្យ​ជនជាតិ​អ៊ុយក្រែន​ជិត​បីលាននាក់ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់។

រុស្ស៊ី​បានជ្រៀតជ្រែកក្នុងការ​បោះឆ្នោតនៅ​អ៊ុយក្រែននិង​បានប្រឹងប្រែង​បំផ្លាញស្ថាប័ន​ប្រជាធិបតេយ្យ​ប្រទេស​នេះ​ថែម​ទៀត​ផង។ រុស្ស៊ី​បាន​រាំង​ខ្ទប់​ថាមពល​និង​ពាណិជ្ជកម្ម បើក​ការ​វាយប្រហារ​ cyber លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​របស់​អ៊ុយក្រែន​ និង​បាន​ប្រើប្រាស់​ការ​ឃោសនា​និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិតដើម្បី​ធ្វើមិន​ឱ្យមានការមិន​ទុកចិត្ត​គ្នា​និងអស្ថិរភាព។

លោកស្រី​អនុរដ្ឋមន្ត្រី​ Sherman ​បាន​បញ្ជាក់​ជា​ថ្មីថា៖ «ស.រ.អ.ឈរ​ជា​មួយ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ហើយ​យើង​នៅ​តែ​ប្តេជ្ញាដល់​អធិបតេយ្យភាព និង​បូរណភាពដែន​ដីរបស់​ប្រទេស​អ៊ុយក្រែន»។ ចាប់ពី​ឆ្នាំ២០១៤​មក ស.រ.អ.បានសន្យា​ថា​នឹង​ផ្តល់ជំនួយ​ខាងសន្តិសុខនិង​ជំនួយ​ក្រៅ​ពីវិស័យសន្តិសុខ​ជាង៥.៥០០​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន ដោយ​មានរួម​បញ្ចូលប្រាក់​ជាង៣៥១លាន​ដុល្លារជា​ជំនួយ​ដល់ក្រុម​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង ឬ​មាន​ផល​ប៉ះពាល់​ដោយសារ​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

ស.រ.អ.នៅ​តែ​បន្តផ្តល់ជំនួយ​ខាង​សន្តិសុខ​សម្រាប់​ការពារ​ប្រទេស​ឱ្យ​អ៊ុយក្រែន​ត​ទៅ​ទៀត។​ លោក​ប្រធានាធិបតី Joe Biden បានអនុញ្ញាត​ឱ្យ​ផ្តល់ជំនួយ​ខាង​សន្តិសុខ​២០០លាន​ដុល្លារកាល​ពី​ខែ​ធ្នូ ហើយ​ការដឹកជញ្ជូន​ជំនួយ​នេះ​ជា​ដំបូង​បានទៅ​ដល់​ក្រុងកៀវកាលពីប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ។ កាល​ពីពេល​ថ្មីៗនេះ​សភា​ស.រ.អ.​បាន​បង្កើនការផ្តល់​ប្រាក់ជំនួយ​ខាងសន្តិសុ​ខ​ដំបូង​ឱ្យ​អ៊ុយ​ក្រែន។ ហើយ​ស.រ.អ.​កំពុ​ង​ធ្វើការជា​មួយក្រុម​សម្ព័ន្ធមិត្ត​អង្គការអូតង់​ ដោយ​មាន​រួម​បញ្ចូល​ពួករដ្ឋក្នុងតំបន់សមុទ្រ​បាល់ទិកផង ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ខាង​ការទូត ​និង​ជំនួយ​ឯ​ទៀត​ៗ​ឱ្យ​អ៊ុយក្រែននៅក្នុងពេល​មានវិបត្តិ​នេះ។

លោកស្រីអនុរដ្ឋមន្ត្រី Sherman បានព្រមាន​ថា៖ ​«ប្រសិនបើ​រុស្ស៊ី​លុកលុយ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​នឹង​មានការបង់ខាត​និង​ផលវិបាក​ច្រើនក្រាស់ក្រែលលើស​ពី​អ្វី​ដែល​ប្រទេសនេះបានប្រឈម​កាល​ពី​ឆ្នាំ២០១៤។ ស.រ.អ.និង​ពួក​សម្ព័ន្ធមិត្តយើង​នៅអឺរ៉ុប​កំពុង​ធ្វើការ​ជា​មួយ​គ្នា​ដើម្បីប្រុងប្រៀបសម្របសម្រួលវិធានការសេដ្ឋកិច្ច​ដែលជាវិធានការដាក់ឱ្យ​មានការបង់ខាត​ធ្ងន់ធ្ងរលើ​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ បើរុស្ស៊ី​ចាត់វិធានការលុកលុយអ៊ុយក្រែន»៕

XS
SM
MD
LG