Accessibility links

 
បទវិចារណកថា៖ សករាជ​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បានចាប់​ជា​ចំណាប់ខ្មាំង
Breaking News

បទវិចារណកថា៖ សករាជ​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បានចាប់​ជា​ចំណាប់ខ្មាំង


រូបឯកសារ៖ អគារក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​​នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រូបឯកសារ៖ អគារក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​​នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះបញ្ចាំង​ពី​គោលនយោបាយរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក Adam Boehler ទីប្រឹក្សា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ថ្លែង​ថា៖ «គ្មាន​អ្វី​សំខាន់​សម្រាប់​ប្រទេស​នេះ​ជាងឲ្យ​ពលរដ្ឋ​គ្រប់រូប​ដឹង​ថា​ ប្រសិនបើអ្នក​នៅ​បរទេស​ហើយ​អ្នក​ត្រូវ​គេ​ចាប់​ជា​ចំណាប់ខ្មាំង​នោះ ប្រទេស​នេះ​នៅ​តែ​គាំទ្រ​អ្នក។ លោក​ប្រធានាធិបតី Trump បាន​យក​បញ្ហា​នេះ​ជា​អាទិភាព​សំខាន់​របស់​លោក​ ហើយ​រដ្ឋបាលលោក​នឹង​ធ្វើ​កិច្ចការ​នេះ។ លោក​ប្រធានាធិបតី​បាន​ធ្វើ​ការបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការចាប់​ពលរដ្ឋ​អាមេរិកាំង ​ឬ​ពលរដ្ឋ​ផ្សេង​ទៀត​ដោយ​ខុសច្បាប់ គឺ​ជា​ការមិនត្រឹមត្រូវ​ ហើយ​វា​នឹង​ត្រូវ​បាន​ឆ្លើយ​តប​យ៉ាង​ខ្លាំងក្លាបំផុត​។ ដូច្នេះ ខ្ញុំ​ជឿជាក់​យ៉ាង​ប្រាកដ​ថា សករាជ​ថ្មី​មួយកំពុង​ចាប់ផ្តើម គឺយើង​និយាយ​ថា ការចាប់​ពលរដ្ឋ​អាមេរិកាំង​នៅ​បរទេស​ដោយ​ខុស​ច្បាប់​ គឺ​មិនអាច​ទទួល​យកបានទេ»។

ក្នុង​ខែ​ដំបូង​នៃ​ការកាន់​តំណែង​អាណត្តិ​ទី២របស់​លោក​ប្រធានាធិបតី Trump ចំណាប់​ខ្មាំង​សហរដ្ឋ​អាមេរិក​ចំនួន១១នាក់​ ឬ​មនុស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ខុសច្បាប់​ត្រូវ​បាន​ដោះលែង។

លោក Kash Patel នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ FBI របស់​សហរដ្ឋ​អាមេរិក​ថា៖ «មិន​មាន​ទីភ្នាក់ងារ​តែមួយ​ណា ដែល​ធ្វើកិច្ចការ​នេះ​សម្រេច​ទេ។ យើងនឹង​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​នៅ​ក្នុង​ទីភ្នាក់ងារ​កណ្តាល​ស៊ើបការណ៍​សម្ងាត់ CIA និង​សហគមន៍​ស៊ើបការណ៍​សម្ងាត់។ ហើយយើង​នឹង​កម្ទេច​ចោល​ឧបសគ្គ​នយោបាយ​ដែល​រារាំង​ផ្លូវ​នេះ។ ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ក្នុង​ឋានៈ​ជា​នាយក FBI ដើម្បី​ត្រៀម​ធនធាន​សំខាន់ៗ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ មិន​មាន​ក្រុម​គ្រួសារ​អាមេរិកាំង​ផ្សេង​ទៀតមាន​អារម្មណ៍​ឈឺចាប់​ទៀត។ ប្រធានាធិបតី​នេះ​ខ្លាច​ធ្វើ​សកម្មភាព​នៅពេល​ចាំបាច់ ហើយ​យើង​នឹង​គាំទ្រ​គ្រប់​បែបយ៉ាង​ដល់​លោក​ប្រធានាធិបតី។ លោក​ប្រធានាធិបតី​នឹង​បន្ត​ជំរុញ​រហូត​ទាល់តែ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​របស់​យើង​ដែល​ស្លាប់​ឬ​នៅ​រស់​មាន​ជីវិត​ វិលត្រឡប់​មក​កាន់​ប្រទេស​វិញ»៕

XS
SM
MD
LG