បទវិចារណកថា៖ ការបង្កើត​លក្ខខណ្ឌ​ដើម្បី​សន្តិភាព

រូបឯកសារ៖ ទាហានម្នាក់នៃកងកម្លាំងប្រដាប់អាវុធសៀរ៉ាឡេអូនដឹកនាំចរាចរណ៍។

តទៅនេះ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្ងៃ​នេះ ពលរដ្ឋ​ប្រហែល២ពាន់​លាន​នាក់​រស់នៅ​ក្នុង​តំបន់​ដែល​រងការប៉ះពាល់​ដោយ​ជម្លោះ។ «ការទទួល​ខុសត្រូវ​របស់​យើង​ត្រូវតែ​បញ្ឈប់​មនុស្ស​កាន់តែ​ច្រើន​ឡើង​កុំ​ឱ្យ​ជួប​ប្រទះ​សង្គ្រាម​បែប​នេះ»។ នេះ​បើ​តាម​ការប្រកាស​របស់​ លោក​ស្រី Linda Thomas-Greenfield ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ព័ត៌មាន​ល្អ​គឺ​ថា«យើង​ពី​ការ​បង្កើត​លក្ខខណ្ឌ​ដែល​ជំរុញ​ឱ្យ​មាន​សន្តិភាព»។ ជំហាន​ដំបូង​គឺ​ធ្វើ​ការ​ឲ្យ​លើស​ពី​ពាក្យសម្តី​ហើយ​នឹង​វិនិយោគ​ក្នុង​ការ​រារាំង​គឺ៖

«ការ​រារាំង​ត្រូវការ​រយៈពេល​យូរ ​វិធី​ដោះស្រាយធំទូលាយ និង​គ្រប់​ជ្រុងជ្រោយ។ វា​តម្រូវ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ ដៃគូ​ប្រកប​ដោយ​ប្រសិទ្ធិភាព ធនធាន​ប្រកប​ដោយ​និរន្តភាព និង​កម្មសិទ្ធិ​ដោយ​ជាតិ។ ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​រារាំង​ជាតិ​បាន​ត្រូវ​បង្ហាញ​ដើម្បី​ជួយ​ដោះស្រាយ​អ្នក​ជំរុញ​ឱ្យ​មាន​ជម្លោះ​ហើយ​នឹង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ដើម្បី​សន្តិភាព»។

ដោយ​មាន​កម្មវិធី​និង​ការជួយ​ឧបត្ថម្ភ​ធំ​ទូលំ​ទូលាយ យុទ្ធសាស្ត្រ​នៃ​ការរារាំង​អាច​ពង្រឹង​បណ្តាស្ថាប័ន​រដ្ឋ លើក​ស្ទួយ​នីតិរដ្ឋ ពង្រឹង​សង្គម​ស៊ីវិល និង​ស្ថាបនា​ការអត់ឱន​និង​ការទាក់ទង​សង្គម។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​មាន​ប្រសាសន៍​ទៀត​ថា«សន្តិភាព ការអភិវឌ្ឍ ​និង​ការខំប្រឹងប្រែង​មនុស្សធម៌​ជា​ការពឹងផ្អែក​ទៅវិញ​ទៅមក​ និង​ការធ្វើ​ឱ្យ​រឹងមាំ​ឡើង»។ លោក​ស្រី​ក៏​បាន​ជំរុញ​រដ្ឋ​ជា​សមាជិក​បន្ត​សិក្សា​ពី​គ្នា​ទៅវិញ​ទៅមក​ចំពោះ​ការរារាំង​ជម្លោះ។ ប្រទេស Sierra Leoneជា​ករណី​មួយ​នៅ​ក្នុង​ចំណុច​នេះ។ លោក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​កត់សម្គាល់​ថា៖

«ប្រទេស Sierra Leoneបាន​ធ្វើ​ឱ្យ​មាន​ការរីកជឿនលឿន​ដុំកំភួន​នៅ​ក្នុង​ការស្ថាបនា​ឡើងវិញ​ និង​ពង្រឹង​ស្ថាប័ន​នានា​ក្រោយ​សង្គ្រាម​ ហើយ​និងដោះស្រាយ​តម្រូវការ​បន្ទាន់​ខ្លះ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​និង​ជនរងគ្រោះ​ដោយ​សង្គ្រាម តាមរយៈ​ការបង្កើត​គណៈកម្មការ​ស្វែងរក​ការពិត​ និង​ការផ្សះផ្សារ។ ការជួយ​ឧបត្ថម្ភ​នៃ​មូលនិធិ​នៃ​ការស្ថាបនា​សន្តិភាព​ដល់​ប្រទេស Sierra Leoneមាន​រួមបញ្ចូល​ការផ្តោត​យ៉ាង​ខ្លាំង​លើ​ជម្លោះ​ដីធ្លី ចំណុច​ព្រំដែន​ និងភាពគ្រោះថ្នាក់​នៃ​ដីគោក​ព្រំដែន​ និង​ការផ្តល់​អំណាច​និង​ការចូលរួម​របស់​ស្ត្រី​និង​យុវជន។

លោក​ស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfieldបាន​បន្ថែម​ទៀត​ថា ដើម្បី​ឱ្យ​មាន​ប្រសិទ្ធិ ភាព ការរារាំង​ជម្លោះ​និង​ការខំប្រឹងប្រែង​ស្ថាបនា​សន្តិភាព​ត្រូវតែ​មាន​ការរួម​បញ្ចូល​កម្លាំង​ទាំង​អស់។ លោក​ស្រី​ថ្លែង​ថា៖

«នៅពេល​ដែល​ស្ត្រី យុវជន​និង​ក្រុមដែល​មាន​សំឡេង​តិចតួច​អាច​ចូលរួមពេញ​លេញ ស្មើភាព​គ្នា​និង​ប្រកប​ដោយ​អត្ថន័យ​នៅ​ក្នុង​ជីវភាព​នយោបាយ​និង​សាធារណៈ គោល នយោបាយ​និង​ការអនុវត្ត​ទំនង​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ឆ្លុះបញ្ចាំង​សេចក្តី​ត្រូវការ​ទាំង​អស់​នៅ​ក្នុង​សង្គម ហើយ​នឹង​មាន​លទ្ធផល​ដ៏​យូរអង្វែង​និង​ចីរកាល​មួយ​សម្រាប់​មនុស្ស​ទាំង​អស់»។

សន្និសីទ​កំពូល​នៃ​ការពិនិត្យ​មើលឡើង​វិញ​នៃ​ការស្ថាបនា​សន្តិភាព​សម្រាប់​ថ្ងៃ​អនាគត​ឆ្នាំ២០២៥ ​មាន​សារៈសំខាន់​ដើម្បី​ពង្រឹង​ការខំប្រឹងប្រែង​ស្ថាបនា​សន្តិភាព រួមមាន​ការរារាំង​និង​ការសម្រុះ​សម្រួល​ជម្លោះ។

សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ដល់​ការរារាំង​ជម្លោះ​និង​ការខំប្រឹងប្រែង​ការស្ថាបនា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​តាមរយៈ​ផែនការ១០ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាទិភាព៤ គឺ​ប្រទេស​ហៃទី លីប៊ី មូហ្សំប៊ិក​ និង​ប៉ាពួញូហ្គីណេ​ និង​តំបន់​ឆ្នេរ​សមុទ្រ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។

សហរដ្ឋ​អាមេរិក នឹង​បន្ត​គាំទ្រ​កិច្ចផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​បន្ត​រារាំង​ជម្លោះ​គ្រប់​ភាគី​ទាំងអស់ ការសម្រប​សម្រួល​និង​កិច្ចប្រឹងប្រែង​សន្តិភាព និង​ជំរុញ​រដ្ឋ​ជា​សមាជិក​នីមួយៗ​ឱ្យ​ធ្វើ​ដូច​គ្នា៕