បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​មាន​អាទិភាព​រួម​គ្នា

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy មកដល់ស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។

តទៅ​នេះ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពីពេលថ្មីៗនេះ​ទៅកាន់​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក Antony Blinken បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស ​លោក David Lammy ដើម្បី​ពិភាក្សា​គោល នយោបាយ​ការបរទេស​ដែល​ជា​អាទិភាព​របស់​ប្រទេស​ទាំង២។

លោក​រដ្ឋមន្ត្រី​ការបរទេសBlinken បាន​និយាយ​ថា ​អាទិភាព​សំខាន់បំផុត​ក្នុង​ចំណោម​អាទិភាព​ទាំង​នោះ​ គឺ​ការបន្ត​ការគាំទ្រ​ដល់​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Blinken បាន​ថ្លែង​ថា៖

«យើង​កំពុង​ធ្វើការ​ដើម្បី​ឱ្យ​ប្រាកដ​ថា ​អ៊ុយក្រែន​អាច​ការពារ​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ការឈ្លានពាន​ដែល​កំពុង​បន្ត​កើត​មាន​ឡើង ដែល​អ៊ុយក្រែន​អាច​ការពារ​ដោយ​ខ្លួន​ឯងខាង​ផ្នែក​សេដ្ឋកិច្ច យោធា សេដ្ឋកិច្ច ប្រជាធិបតេយ្យ​ ហើយ​ដែល​អាច​ឱ្យ​ខ្លួន​នឹង​ស្ថិតនៅ​លើ​មាគ៌ា​ដែល​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ចង់​ឱ្យ​មាន​ការបញ្ចូល​កាន់តែ​ឆាប់​ឡើង​ជាមួយ​អឺរ៉ុប ជាមួយ​ស្ថាប័ន​ត្រើយ​ម្ខាង​ទៀត​នៃ​មហា​សមុទ្រ​អាត្លង់ទិក»។

លោក​រដ្ឋមន្ត្រី​ការបរទេស Blinken និង​រដ្ឋមន្ត្រី​ការបរទេស Lammy ក៏​បាន​ពិភាក្សា​កិច្ចប្រឹងប្រែង​រួម​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​និង​ស្ថិរភាពនៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ និង​ការហោះហើរ​ពី​លើ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក Blinken បាន​ថ្លែង​ទៀត​ថា៖

«សម្រាប់​យើង​ទាំង២ ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព ការរក្សា​ស្ថានភាព​ឱ្យ​នៅ​ដដែល​ជា​ការសំខាន់។ ហើយ វា​ក៏​ជា​ការសំខាន់​មិន​ត្រឹមតែ​សម្រាប់​យើង​ប៉ុណ្នោះ​ទេ វា​ក៏​ជា​ការសំខាន់​ដល់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ»។

ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន លោក Putin កំពុង​ទទួល​បាន​អាវុធ​មកពី​អ៊ីរ៉ង់​និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ឬDPRKដែល​ជា​ការរំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ។ លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​បន្ត​ទៀត​ថា៖

«រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​បាន​ផ្គត់ផ្គង់ដ្រូន​ជាយូយារ​មក​ហើយ។ គេ​បាន​ស្ថាបនា​រោងចក្រ​ដ្រូន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ គេ​បាន​ហ្វឹកហាត់​បុគ្គលិក​រុស្ស៊ី​ពី​របៀប​ប្រតិបត្តិការ​ដ្រូន​ទាំង​នោះ។ ពេល​ខ្លះ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​នៃ​ការគំរាម​កំហែង​បន្ថែម​ថា៖ ការផ្តល់​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក​របស់​អ៊ីរ៉ង់​ដល់​រុស្ស៊ី​ដើម្បី​ប្រើ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​ឥឡូវនេះ​បាន​ទទួល​ការដឹក​ជញ្ជូន​កាំជ្រួច​មីស៊ីល​បាល្លីស្ទិក​ទាំង​អស់​នោះ​ ហើយ​នឹង​ទំនង​ប្រើប្រាស់​កាំជ្រួចមីស៊ីលទាំង​នោះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ុយក្រែន»។

រុស្ស៊ី​កំពុង​ចែករំលែក​បច្ចេកវិទ្យា​ដែល​អ៊ីរ៉ង់​ស្វះស្វែងរក រួមមាន​បញ្ហា​នុយក្លែអ៊េរ​ និង​ព័ត៌មាន​អវកាស​ខ្លះ។ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ព្រមាន​ថា​ ការណ៍​នេះ​អាច​នាំ​ឱ្យ​មាន«ផលវិបាក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់»។

ស្តីពី​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា​វិញ មេដឹកនាំ​ទាំង២ បាន​ពិភាក្សា​ពី​ការខំប្រឹងប្រែង​ដើម្បី​រារាំង​វិបត្តិ​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​កុំ​ឱ្យ​រីក​កាន់តែ​ធំឡើង។ លោក​រដ្ឋមន្ត្រី​ការបរ ទេស Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា«ប្រទេស​របស់​យើង​បាន​ជួយ​អ៊ីស្រា អែល​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការវាយ​ប្រហារ​ដែល​មិនធ្លាប់​មាន​កាលពីពេលមុន​មកពី​អ៊ីរ៉ង់​កាលពី​បីបួន​ខែកន្លង​មក។ យើង​បាន​ប្រុងប្រៀប​ចាត់វិធានការ​រួម​គ្នា​ដើម្បី​ជួយ​អ៊ីស្រាអែល​ការពារ​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត។ យើង​បាន​ធ្វើការសម្រេច​ដូច​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ឱ្យ​បាន​ឆាប់​រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

សហរដ្ឋ​អាមេរិក​ថ្លែងអំណរគុណ​ចំពោះ​ការមាន​ភាព​ជា​ដៃគូ​ដ៏​ខ្លាំង​ជាមួយ​ចក្រភព​អង់គ្លេសដើម្បី​ចាត់វិធានការលើ​បញ្ហាបន្ទាន់ៗ​ ដែល​សហគមន៍​ត្រើយ​ម្ខាង​ទៀត​នៃ​មហា​សមុទ្រ​អាត្លង់ទិក​កំពុង​ប្រឈម៕